៣ ចំណុច យុវវ័យគួរចូលរួមមហោស្រពភាពយន្តខ្លីចតុមុខ

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា បាន​ធ្វើឲ្យ​កម្មវិធី «មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​លើក​ទី​៩» (CSFF 2020) បាន​ខកខាន​ការ​រៀបចំ ចំណែក «មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខលើកទី១០» (CSFF 2021) ត្រូវ​បាន​ប្រារព្ធ​ឡើង​លក្ខណៈ​អនឡាញ​តាម​បែប​គន្លង​ថ្មី ក្នុង​នោះ​ជយលាភី​រឿង​ខ្លី​ឆ្នើម​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​រឿង «ប៉ាន់​ក្រហម»​របស់​លោក ទី ទេពនិមល។

សម្រាប់​រដូវ​កាល​ថ្មី មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ ២០២២ ដែល​ត្រូវ​ជា​ឆ្នាំ​ទី​១១ CSFF បាន​ប្រកាស​បើក​ទទួល​រឿង​ប្រកួត សម្រាប់​ឆ្នាំ​នេះ​ពី​សមិទ្ធិករ​រឿង​ខ្លី​ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​ម្ល៉េះ។ ឆ្នាំនេះ​មហោស្រព​នឹង​បើក​ទទួល​រឿង​៣ ប្រភេទ ដូចជា រឿង​ប្រឌិត​ខ្លី រឿង​ប្រភេទ​លក្ខណៈ​ឯកសារ​ខ្លី (documentary) និង​ប្រភេទ​វីដេអូ​ចម្រៀង (music video)។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក គាំ វុត្ថា អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក (local programmer) កាល​ពី​ពេល​កន្លង​ទៅ។

តាម​ការ​គ្រោងទុក CSFF លើក​ទី១១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០២២ នេះ។ ស្រប​ពេល CSFF 2022 កំពុង​ត្រៀម​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ លោក គាំ វុត្ថា បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក​ថា ដោយសារ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ជា​មហោស្រព​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​មិន​អាច​ធ្វើការ​តែ ២ ទៅ ៣ នាក់​នោះ​ទេ គឺ​ត្រូវការ​ជំនួយ​ជាច្រើន​ទៀត​ពី​សិស្ស និស្សិត ដ៏​ដូចជា​អ្នក​ស្រលាញ់​វិស័យ​ភាពយន្ត​ទាំងអស់​គ្នា។

សំណួរ៖ ហេតុអ្វី​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ?

អ្នក​ជ្រើសរើស​រឿង​ក្នុង​ស្រុក​រូប​នោះ​បាន​ឱ្យ​ដឹង​ថា មាន ៣ ចំណុច​ដែល​អ្នក​ទាំង​អស់​គ្នា ពិសេស​យុវវ័យ​គួរ​ណាស់​តែ​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ។

លោកថា៖ «ខ្ញុំ​មាន ៣ ចំណុច​សម្រាប់​អ្នក​ទាំង​អស់​គ្នា។ចំណុច​ទី១គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ។យើង​ដឹង​ហើយ​ថាវិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ​នៅ​មាន​កម្រិតដូច្នេះ​ដើម្បី​ឱ្យ​វិស័យ​ភាពយន្ត​យើង​មាន​ការ​រីកចម្រើន​យើង​ត្រូវការ​អ្នក​ទាំងអស់​គ្នា​ជា​កម្លាំង​ចលករ ដើម្បី​ឱ្យ​វិស័យ​ភាពយន្ត​របស់​យើង​កើន​ឡើង​មួយ​កម្រិត​ទៀត។ ទី២ គឺ​អ្នក​ស្ម័គ្រ​ចិត្ត។នៅ​ពេល​អ្នក​បាន​ចូលរួម​ជាមួយ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខគឺ​មាន​ឱកាស​បាន​រៀន​សូត្រ ក៏​ដូច​ជា​សិក្សា​បន្ថែម​ពី​វិស័យ​ភាពយន្ត​នៅ​ស្រុកខ្មែរ​យើងក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​បរទេសថា​រឿង​នេះ​គេ​ដាក់​មក​ស្រុក​ខ្មែរ​យើង​ជា​រឿង​ប្រភេទ​អីហើយ​មហោស្រព​របស់​យើង​ទទួល​រឿង​ប្រភេទ​យ៉ាង​ម៉េច តើ​ផលិតករ​របស់​យើង​គាត់​ជួប​ផល​លំបាក​អី​គេ​ខ្លះអ៊ីចឹងពេល​គាត់​ស្រលាញ់​ក៏​ដូចជា​ចាប់អារម្មណ៍​លើ​វិស័យ​ភាពយន្ត​គាត់​នឹង​សិក្សា​ពី​ចំណុច​ទាំងអស់ ហើយ​ក៏​ដូច​ជា​ការ​ចូលរួម​ធ្វើ​ការ​ជាមួយ​ក្រុម​មនុស្ស​ដែល​ស្រលាញ់​វិស័យ​ភាពយន្តនិង​ក្លាយ​ជា​ក្រុម​មួយ​ដ៏​ធំអ៊ីចឹង​ក៏​បាន​សិក្សា​ពី​គ្នាបង្កើត​ទៅ​ជា​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា។ ទី៣ គឺ​សម្រាប់​សមិទ្ធិករនិង​ផលិតករ។ពិតជា​មាន​ភាព​ងាយស្រួល​មែនទែន​សម្រាប់​អ្នក​ទាំងអស់​គ្នាមាន​សិទ្ធ​សេរីភាព​ក្នុង​ការ​ដាក់​រឿង​របស់​អ្នក​ទាំងអស់​គ្នា​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ដោយ​មិន​ប្រកាន់​ថា​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ឧបករណ៍ឬ​ក្រុម​ការងារ​កម្រិត​ណា​នោះ​ទេ»

សូម​ជម្រាប​ផង​ដែរ​ថា មហោស្រព​ភាគ​យន្ត​ខ្លី​ចតុមុខ​ បាន​ចាប់ផ្ដើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១២ មក​ម៉េ្លះ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ១១ ឆ្នាំ​ហើយ។ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ ដែល​ហៅ​កាត់​ថា CSFF បាន​ផ្ដល់​ឱកាស​ដល់​សមិទ្ធិករ​ភាពយន្ត​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ដាក់​សមិទ្ធផល​​ភាពយន្ត​របស់​ខ្លួន​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ​។ ជា​រៀងរាល់​ឆ្នាំ CSFF នៅតែ​រាប់​បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវ​សមិទ្ធិករ​ខ្មែរ​ឱ្យ​បង្ហាញ​នូវ​ទេពកោសល្យ និង​សមត្ថភាព​ដែល​ពួកគេ​មាន​ពាក់ព័ន្ធ​ការ​ផលិត​ភាពយន្ត​តាមរយៈ​ភាព​យន្ត​ខ្លី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។