ចាប់អារម្មណ៍អត់? CSFF ជ្រើសរើសភាពយន្តខ្នាតខ្លីជាច្រើនចូលរួមប្រកួត

ភ្លេច​ៗ​ខ្លួន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) ជំនាន់​ទី១៤ ​បាន​វិល​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​លើក​នេះ CSFF បាន​​ប្រកាស​ជូន​ដំណឹង​ដល់​បណ្ដា​​អ្នក​ស្រលាញ់​វិស័យ​ខ្សែ​ភាពយន្ត​ក្នុង​ការ​​ដាក់​ពាក្យ​ចូលរួមប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​របស់​ខ្លួន ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជយលាភី​នៅ​ក្នុង​ជំនាន់​ថ្មីមួយនេះ។

មិន​រង់ចាំ​យូរ​ គ្រាន់​តែ​ត្រឡប់​មកវិញ​​ភ្លាម CSFF ចាប់​ផ្ដើម​ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​ក្នុង​ការ​ចូលរួម​ប្រកួត​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​ទាំងក្នុង​ស្រុក​និង​អន្តរជាតិ​ភ្លែត​តែ​ម្ដង។ ក្នុង​នោះ​ដែរ ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ក៏​បាន​ជម្រាប​ជូន​ពី​តារាង​តម្លៃ​នៃ​ការ​ដាក់​ពាក្យ​ប្រកួត​សម្រាប់​ស្នាដៃ​ដែល​បាន​ផ្ញើ​មុន​ថ្ងៃ​ទី ៣០ មិថុនា ២០២៥ ដែល​ជា​ថ្ងៃ​កំណត់​ដំបូង​ក្នុង​តម្លៃ​ត្រឹម​តែ​ ៨ ដុល្លារ​ សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​អន្តរជាតិ​ និង​មិន​គិត​ថ្លៃ​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​ក្នុង​ស្រុក រីឯ​​​ស្នាដៃ​ដែល​ផ្ញើ​មក​នៅ​ថ្ងៃ ៣១ កក្កដា ២០២៥ ដែល​ជា​ថ្ងៃ​ផុត​កំណត់​ចុង​ក្រោយ​ត្រូវ​បាន​គិត​តម្លៃ​ ១០​ដុល្លារ​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​អន្តរជាតិ​ និង​​៥​ដុល្លារ​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​នៅ​ក្នុង​ស្រុក។

សម្រាប់លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម​ប្រកួត​សម្រាប់​ម្ចាស់​ស្នាដៃ​ទាំង​អស់​ត្រូវ​ប្រាកដ​ចិត្ត​ថា​រឿង​ខ្លី​របស់​ខ្លួន​គឺ​ជា​រឿង​ដែល​មិន​មាន​ការ​ថត​ចម្លង​ពី​ម្ចាស់​ស្នាដៃ​ដ៏​ទៃ​ហើយ​ក៏​មិន​ធ្លាប់​បាន​ដាក់​ប្រកួត​នា​ពេល​កន្លង​មក​ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​តែ​ជា​ខ្សែ​រឿង​ដែល​មាន​រយៈពេល​តិច​ជាង​៣០​នាទី​ និង​ត្រូវ​មាន ​Sub-tittle ជា​ភាសា​អង់គ្លេស​ផង​ដែរ​។​​

គួរឱ្យ​ដឹង​ដែរ​ថា កាល​ឆ្នាំ​ទៅ​មិញ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) បាន​រក​ឃើញ​ជើង​ខ្លាំង​ព្រម​ជាមួយ​ស្នាដៃ​នៃ​ការ​ផលិត​រឿង​ខ្លី​ល្អ​ៗ​ជា​ច្រើន​រឿង​​។ ដោយ​ឡែក​ ឆ្នាំ​នេះ​តើ​នឹង​មាន​ខ្សែ​រឿង​បែប​ណា​ដែល​ត្រូវ​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ហើយ​ខ្សែ​រឿង​ណា​ខ្លះ​នឹង​ទទួល​បាន​ជយលាភី​នា​លើក​នេះ?​ ចូល​រួម​ជាមួយ CSFF ដើម្បី​ទទួល​បាន​ចំណេះដឹង​និង​ឱកាស​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី។

ដូច្នេះ សម្រាប់​អ្នក​ដែល​ស្រលាញ់​វិស័យ​ខ្សែ​ភាពយន្ត​ជាពិសេស​យុវជន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​សមិទ្ធិករ​ជំនាន់​ថ្មី​មិន​គួរ​ណា​រំលង​ឱកាស​ដ៏​កម្រ​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទៅ​កាន់​មហាជន​អ្នក​ទស្សនា​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នា​លើក​នេះ​នោះ​ឡើយ៕

សូម​ចុច​ទី​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ប្រកួត៖ filmfreeway.com/csff

ប្រភពរូបភាព៖ Chaktomuk Short Film Festival 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *