អបអរសាទរទីបំផុតកម្មវិធី Sela Pak Hip Hop Battle បានរកឃើញម្ចាស់ជើងឯកជ័យលាភីទាំង០២វិញ្ញាសាហើយ!!!

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥  កម្មវិធី Sela Pak Hip Hop Battle បានធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទាំង០២វិញ្ញាសា ដែលមានក្រុមចូលរួមចំនួន ២៦ក្រុម ក្នុងនោះដែរក្រុមដែលចូលរួមប្រកួតនីមួយៗបានខិតខំប្រឹងប្រែងបញ្ចេ ញ យ៉ាងអស់ពីសមត្ថភាព នៅពីមុខគណៈកម្មការ និងទស្សនិកជន។ កាន់តែពិសេសមានការគាំទ្រ និងស្រែកហូយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជនក្នុងទីតាំងកម្មវិធីថែមទៀតផង។

ក្រោយការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍ ទីបំផុត យើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភីសម្រាប់វិញ្ញា សា Breaking ដែលពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសផ្សេងៗរួមមាន (១)ក្រុមជ័យលាភីលេខ១ មានឈ្មោះថា B Boy Mole & B Boy Bersin មកពីប្រទេសវៀតណាម (២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះ B Boy Tinkey មកពីប្រទេសវៀតណាម & B Girl Jazzy មកពីប្រទេសតួគី (៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ B Boy Firebird & B Boy Rattana មកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ យើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភី លើវិញ្ញាសា All Styles ផងដែរ ដែលក្រុមរបស់ពួកគាត់មានឈ្មោះដូចជា (១)ក្រុមជាប់ជ័យលាភីលេខ១ មានឈ្មោះថា Firebire & john មកពីប្រទេសកម្ពុជា(២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះថា Kim Siyung & Sovann មកពីប្រទេសកម្ពុជា(៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ Pich & Kon Neak មកពីប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងនោះក្រុមដែលជាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ ពានរង្វាន់ចំនួន០១ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ និងកាដូ ចំនួន០១

សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP  អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់ពួកគាត់ក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *