ចូវ យុនហ្វាត ឈ្នះពានផលិតករភាពយន្តឆ្នើមអាស៊ីប្រចាំឆ្នាំពីមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន

កំពូលតារាភាពយន្តហុងកុង ចូវ យុនហ្វាត ឬអ្នកគាំទ្រភាពយន្តនៅកម្ពុជាស្គាល់ថាជា ស្តេចល្បែង អាចែ បានឈ្នះពានរង្វាន់​​ផលិតករភាពយន្តអាស៊ីប្រចាំឆ្នាំ ឬ Asian Filmmaker of the Year ពីមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨។

ដើម្បីអបអរជយលាភីរបស់លោក ព្រឹត្តិការណ៍មួយនេះនឹងមានការចាក់បញ្ចាំងខ្សែភាពយន្តល្បីៗបំផុតរបស់លោក រួមមានរឿង Crouching Tiger, Hidden Dragon រឿង A Better Tomorrow និងភាពយន្តដែលទើបនឹងចាក់បញ្ចាំងថ្មីៗ One More Chance ជាដើម។ បើ​យោង​តាម​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារបានឱ្យដឹងថា លោក ចូវ នឹង​ទៅទទួល​ពាន​ផលិតករ​ភាពយន្ត​ប្រចាំ​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិធី​បើក​មហោស្រពភាពយន្តនេះ។

ស្របពេលជាមួយគ្នានេះដែរ លោក Kevin Yeung Yun-hung លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ហុងកុង បានចេញសារអបអរសាទរលោក ចូវ ចំពោះអាជីពភាពយន្តដ៏ឆ្នើមរបស់គាត់។

មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ៤-១៣ខែតុលា និងមានវត្តមាន ភ្ញៀវអន្តរជាតិក្នុងវិស័យភាពយន្តល្បីៗជាច្រើនរួមមាន Luc Besson ផលិតករភាពយន្តជប៉ុន Hirokazu Kore-eda និង Ryusuke Hamaguchi ផលិតករភាពយន្តកូរ៉េ-អាមេរិក Lee Isaac Chung និង Justin Chon និងតារាសម្តែងចិន Fan Bingbing។

មហោស្រពនេះដែរ នឹងសម្ពោធជាមួយនឹងការចាក់បញ្ចាំងជាលើកដំបូងនៃរឿង #I Hate Korea របស់ផលិតករ Jang Kun-jae ដែលជាសាច់រឿងកែសម្រួលពីប្រលោមលោកដ៏ពេញនិយមរបស់ Chang Kang-myoung និងបិទជាមួយនឹងភាពយន្តរបស់ផលិតករភាពយន្តចិន Ning Hao គឺរឿង The Movie Emperor៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កញ្ញា កុយ អេនណា បាន​បន្ត​បេសកកម្ម​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​ខ្មែរ កាន់តែ​ច្បាស់ និង​ដឹង​ថា​ខ្មែរ​ជា​ប្រទេស​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌​បុរាណ​ដ៏​ល្អ​ឥត​ខ្ចោះ

IU បង្ហូរទឹកភ្នែកសុំទោស ស្របពេលមានការរិះគន់ខ្លាំងលើរឿង ‘Perfect Crown’ ជុំវិញសមត្ថភាពសម្តែង និងការបំភ្លៃប្រវត្តិសាស្ត្រ

កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ IU បានប្រារព្ធពិធីខួបកំណើតរបស់នាងដោយការម៉ៅរោងភាពយន្តនៅ CGV Yongsan I-Park Mall ក្នុងទីក្រុងសេអ៊ូល ដើម្បីចំណាយពេលជាមួយអ្នកគាំទ្រ បន្ថែមពីលើការបរិច្ចាគ

Jeongyeon សមាជិក TWICE បង្ហើបទាំងទឹកភ្នែកថា បងស្រីជាមនុស្សដំបូងបង្អស់ដែលមើលឃើញពីភាពមិនប្រក្រតីនៃជំងឺខ្លួន

ថ្មីៗនេះកម្មវិធីកម្សាន្ដ "You Quiz on the Block" របស់ទូរទស្សន៍ tvN បានចេញផ្សាយនូវវគ្គ preview មួយដោយបានបន្ថែមសំណេរថា “Gong Seung Yeon

IU បរិច្ចាគប្រាក់ ៣០០ លានវ៉ុននៅថ្ងៃខួបកំណើត ដើម្បីបន្តវប្បធម៌ចែករំលែកដល់សង្គម

តារាចម្រៀង និងតារាសម្តែងស្រីលំដាប់ជួរមុខរបស់កូរ៉េខាងត្បូង IU បានបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងម្តងទៀតដោយបានបរិច្ចាគថវិការហូតដល់ ៣០០ លានវ៉ុនប្រហែល ២០០ ២៨៣ ដុល្លារអាមេរិក ដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់នាង។ ទង្វើនេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី