ស្រីស្អាត ២ នាក់នេះខ្លាំងមែន! ធ្វើចម្រៀងមួយបទ ក្ដោបពានម្នាក់ដល់ទៅ ៣

ព្រឹត្តិការណ៍ Pleng Music Awards 2022 ហៅ​កាត់​ថា PMA 2022 បាន​ធ្វើឱ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ Fashion ប្លែក​ៗ​របស់​តារា​ល្បី​ៗ​នៅ​លើ​កម្រាល​ព្រំ​ក្រហម និង​ការ​ទទួល​ពាន​រង្វាន់។ ពាន​រង្វាន់​ចំនួន ១៤ ផ្សេងគ្នា ត្រូវ​បាន​ប្រគល់​ជូន​សិល្បករ-សិល្ប​ការិនី តាម​សមិទ្ធផល​ស្នាដៃ​បទ​ចម្រៀង​រៀង​ៗ​ខ្លួន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ចំណោម​ពាន​ទាំង ១៤ នោះ មាន​សិល្បករ-សិល្ប​ការិនី ៩ នាក់ប៉ុណ្ណោះ ដែល​ទទួល​បាន​ពាន ហេតុផល​ក៏​ព្រោះ​មាន​សិល្បករ​ខ្លះ​បាន​ឈ្នះ​ពាន​ស្ទួន​ៗ​គ្នា​លើ​ស្នាដៃ​ចម្រៀង​តែ​មួយ។

យោងតាម​ការ​ប្រកាស​ជា​សាធារណៈ Pleng បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ឆ្នាំ​ដំបូង​នេះ​តារា​ចម្រៀង​ស្រី​ស្រស់​ ២ នាក់​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ឧស្សាហកម្ម​ចម្រៀង​ខ្មែរ តួ​យ៉ាង PMA 2022 បាន​រក​ឃើញ​តារា​ចម្រៀង​ក្ដោប​បាន​ពាន​រង្វាន់​ធំ​ៗ​ម្នាក់​ដល់​ទៅ ៣ ពី​ព្រឹត្តិការណ៍ PMA តាមរយៈ​ការ​បោះឆ្នោត​គាំទ្រ​ពី​ទស្សនិកជន។

តារា​ចម្រៀង​ស្រី ២ រូប ដែលដណ្តើមបានពានម្នាក់ដល់ទៅ៣ គឺ​កញ្ញា ទេព បូព្រឹក្ស និង​កញ្ញា តន់ ចន្ទសីម៉ា។ កញ្ញា ទេព បូព្រឹក្ស ដណ្តើម​បាន​ពាន​រង្វាន់​ធំ​ៗ​៣ ដូចជា «ពាន​រង្ចាន់​វីដេអូ​ចម្រៀង​ប្រចាំ​ឆ្នាំ» «ពាន​រង្វាន់​បទ​ចម្រៀង​ប្រចាំ​ឆ្នាំ» និង «ពាន​រង្វាន់​វីដេអូ​ចម្រៀង​ដែល​មាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំ​ឆ្នាំ» តាមរយៈ​បទ «វីរនារី» ឬ (Top Of the Lady)។ខណៈ​តារា​ចម្រៀង​វ័យ​ក្មេង​កំពុង​មាន​ប្រជាប្រិយភាព តន់ ចន្ទសីម៉ា ឈ្នះ​បាន «ពាន​រង្វាន់​សិល្ប​ការិនី​ប្រចាំ​ឆ្នាំ» «ពាន​រង្វាន់​វីដេអូ​ចម្រៀង​ដំបូង​គេ​ដែល​មាន​ការ​មើល ១០០ លាន​ដង» និង «ពាន​រង្វាន់​​សិល្ប​ការិនី​​ស្ដាប់​ច្រើន​ជាង​គេ» តាមរយៈ​បទ «Are You OK?»។

បន្ទាប់ពី​តារា​ចម្រៀង​ស្រី​ទាំង ២ រូប​នេះ គឺ​តារា​ចម្រៀង​ឯករាជ្យ លោក ស៊ូ លីផេង ទទួល​បាន​ពាន​ចំនួន ២ គឺ «ពាន​រង្វាន់​បទ​ចម្រៀង​ស្ដាប់​ច្រើន​ជាង​គេ»បទ​”ខកខាន”» និង «ពាន​រង្វាន់​សិល្បករ​ប្រចាំ​ឆ្នាំ»។ ក្រៅពី​នេះ គឺ​សិល្បករ​ម្នាក់​ទទួល​បាន​ពាន​រង្វាន់​ចំនួន ១ រួមមាន៖ តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទទួល​បាន​ពាន​រង្វាន់ «សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ជីវិត» ក្រុម Small World Small Band ទទួល​បាន​ពាន​រង្វាន់ «ក្រុម​ចម្រៀង​ប្រចាំ​ឆ្នាំ» តារា​ចម្រៀង ខេម ទទួល​ពានរង្វាន់ «សិល្បករ​ស្ដាប់​ច្រើន​ជាង​គេ», តារា​ចម្រៀង​រ៉េប Heng និងRan ទទួល​បាន​ពាន​រង្វាន់ «បទ​ចម្រៀង​រួមគ្នា​ប្រចាំ​ឆ្នាំ» តាមរយៈ​បទ «ទេពធីតា», តារា​ចម្រៀង​វ័យក្មេង អ៊ុក សុវណ្ណារី ទទួល​បាន​ពាន​រង្វាន់ «សិល្បករ ឬ​សិល្ប​ការិនី​ថ្មី​ប្រចាំ​ឆ្នាំ» និង លោក ខេមរា ទទួល​បាន​ពានរង្វាន់ «អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ2022»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម