Bon Appétit, Your Majesty ប្រើតិចនិកចម្អិនម្ហូបបារាំង​ ទាញអន្តរជាតិឱ្យចាប់អារម្មណ៍វប្បធម៌កូរ៉េ

ភាពយន្តភាគរឿង Bon Appétit, Your Majesty ទទួលបានការកោតសរសើរលើភាពប៉ិនប្រសប់ក្នុងការលាយឡំតិចនិកចម្អិនម្ហូបតាមបែបបារាំង​ និងគ្រឿងផ្សំបុរាណរបស់កូរ៉េខាងត្បូង បង្កើតបានជាមុខម្ហូបដ៏ទាក់ទាញ ដែលអនុញ្ញាតឱ្យទស្សនិកជនជុំវិញពិភពលោក ងាយស្រួលស្វែងយល់អំពីសាច់រឿង និងវប្បធម៌របស់កូរ៉េខាងត្បូង។

អមដោយភាពយន្តឈានមកដល់ទីបញ្ចប់ជាមួយនឹងចំនួនអ្នកទស្សនា ឬ Rating ខ្ពស់លើសភាពយន្តដទៃក្នុងចំនួន ១៧.១ភាគរយ អ្នកវិភាគ Kim Kyo-seok បានចេញមកសរសើរពីការច្នៃប្រតិដ្ឋខ្ពស់ដែលមានសមត្ថភាពបង្កើតភាពទាក់ទាញពីទស្សនិកជនទាំងក្នុង និងក្រៅស្រុក។  

លោកបានរៀបរាប់ថា ដូចគ្នានឹងរឿង KPop Demon Hunters ដែលបានពង្រីកចំណាប់អារម្មណ៍សកលលោកទៅលើវប្បធម៌កូរ៉េ តាមរយៈធាតុផ្សំដើមរបស់កូរ៉េខាងត្បូងលាយឡំនឹងរសជាតិពីលោកខាងលិច រឿង Bon Appétit, Your Majesty បានប្រើប្រាស់បច្ចេកទេសតែមួយនេះយ៉ាងប៉ិនប្រសប់ តាមរយៈការបង្ហាញមុខម្ហូប។

ជាក់ស្ដែង Bon Appétit, Your Majesty មានសាច់រឿងពីចុងភៅ Ji-yeong ដែលបានឆ្លងពេលវេលាពីសតវត្សរ៍ទី ២១​ ត្រឡប់ទៅអតីតកាល ៥០០ឆ្នាំមុន ក្នុងសម័យ Joseon។ ដ្បិតមានចំណេះចម្អិនម្ហូបតាមបែបបារាំងជាប់ខ្លួន ចុងភៅស្រីរូបនេះមិនបានធ្វើម្ហូបដែលដូចគ្នាសុទ្ធសាធទៅនឹងម្ហូបនៅលោកអនាគតឱ្យមនុស្សសម័យបុរាណបរិភោគនោះទេ។​​ ផ្ទុយមកវិញ នាងបានប្រើប្រាស់បច្ចេកទេស និងមុខម្ហូបបែបបារាំង ទៅលាយបញ្ចូលជាមួយនឹងមុខម្ហូបរបស់កូរ៉េ ក៏ដូចជាវត្ថុធាតុដើមនៅក្នុងសម័យបុរាណ បង្កើតជាមុខម្ហូបមួយថ្មីសន្លាង។

តួយ៉ាង នៅក្នុងវគ្គទី ២ Ji-yeong បានប្រើប្រាស់បច្ចេកទេសការចម្អិនក្រោមសីតុណ្ហភាពទាប ឬ Sous Vide ដើម្បីធ្វើឱ្យសាច់គោដែលស្វិតត្រឡប់មកទន់វិញ អមជាមួយនឹងការកែច្នៃគ្រឿងផ្សំចម្រុះ ដូចជាត្រីឆ្អើរ បង្គាក្រៀម និងផ្សិត បង្កើតបានជាម្សៅបន្ថែមរសជាតិ ប្រៀបដូចជាការបង្កើតប៊ីចេងនៅក្នុងសម័យ Joseon ដូច្នេះដែរ​។

បន្ថែមពីនេះ​ ក៏នៅមានមុខម្ហូបដូចជា Gochujang Bibimbap ដែល Ji-yeong បានប្រើប្រាស់ប័របារាំងជំនួស ប្រេងល្ង រួមទាំងនំបែបលោកខាងលិច Macaron ដែលតួអង្គបានកែច្នៃវត្ថុធាតុដើមក្នុងស្រុក ដូចជាពុទ្រា Jujube  បង្កើតបានរសជាតិថ្មីតាមបែបកូរ៉េ។

លោក Kim Kyo-seok បានវិភាគទៅលើចំណុចនេះថា៖ “រឿងនេះបានលាយបញ្ចូលគ្នានូវគ្រឿងផ្សំ និងឧបករណ៍ធ្វើម្ហូបតាមបែបប្រពៃណីរបស់កូរ៉េខាងត្បូងជាមួយនឹងបច្ចេកទេសធ្វើម្ហូបរបស់បារាំង តែនៅតែអាចរក្សាបាននូវអត្តសញ្ញាណកូរ៉េដ៏ពិសេសមួយ។ បច្ចេកទេសមួយនេះបានផ្ដល់ភាពងាយស្រួលដល់ទស្សនិកជននៅក្រៅប្រទេសឱ្យងាយយល់ពីសាច់រឿង ដែលធានាបាននូវភាពជោគជ័យរបស់ភាពយន្ត”។

សូមបញ្ជាក់ថា នៅក្នុងភាពយន្តភាគរឿង Bon Appétit, Your Majesty អាហារទាំងនេះ មិនមែនគ្រាន់តែធាតុផ្សំមួយដែលយកមកបំពេញបន្ថែមសាច់រឿងនោះទេ តែគឺជាភាសាមួយដ៏សំខាន់ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន​ឱ្យស្វែងយល់បន្ថែមពី អត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កូរ៉េខាងត្បូងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *