សមាជិកក្រុម BLACKPINK “Jennie Kim” បានចុះកុងត្រាជាសិល្បករទោលជាមួយក្រុមហ៊ុន Columbia Records ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង Oddatelier ដោយគ្រោងនឹងចេញបទចម្រៀងទោលថ្មីក្នុងខែតុលានេះ។
បើទោះបីជា Jennie បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ ក្នុងនាមជាសមាជិកក្រុម BLACKPINK ក្ដី តែបច្ចុប្បន្ននេះសមាជិកក្រុមម្នាក់ៗបានបញ្ចប់កិច្ចសន្យាជាមួយនឹង YG Entertainment ក្នុងរូបភាពជាសិល្បករទោល តែនៅតែទទួលការងារជាក្រុមនៅឡើយ។ សមាកជិកនៃក្រុម BLACKPINK ម្នាក់ៗបានបានចែកផ្លូវគ្នាទៅរកភាពរីកចម្រើនរៀងៗខ្លួន។ Jennie ក៏មិនខុសគ្នាពីសមាជិកដទៃដែរ ដោយតារាចម្រៀងរូបនេះបានអភិវឌ្ឍខ្លួនក្នុងវិថីសិល្ប:តាមរយៈការងារសម្ដែង និងចម្រៀង។
កាលពីឆ្នាំមុន Jennie បានសហការជាមួយ Weeknd និង Lily-Rose Depp ក្នុងបទចម្រៀង “One of the Girls” ព្រមទាំងបានចូលរួមសម្ដែងនៅក្នុងរឿង “The Idol” របស់ HBO ផងដែរ។ ក្នុងខែតុលាក្នុងឆ្នាំដដែល Jennie ក៏បន្តចេញការងារផ្សេងៗទៀត ដោយមិនទុកឱ្យអ្នកគាំទ្រនាងនឹកនាងនោះទេ ដូចជាបទ “You & Me” ដែលបានជាប់ក្នុងចំណាត់ថ្នាក់លេខ ១ នៅលើ Billboard Global Excl. U.S. chart។
កាលពីដើមឆ្នាំ ២០២៤នេះ Jennie នៅតែលេចធ្លោរនៅលើឆាកអន្តជាតិ ដោយនាងបានចេញបទចម្រៀងពីរបទបន្ថែមទៀត ដូចជា “SPOT!” ដែលសហការជាមួយ ZICO និង “Slow Motion” ដែលជាការរួមការងារជាមួយ Matt Champion។
គួរបញ្ជាក់ដែរថា ថ្មីៗនេះក្រុមតារាចម្រៀងស្រី BLACKPINK ទើបតែទទួលបានភាពជោគជ័យថ្មី ដោយបានក្លាយក្រុមតារា K-Pop ដំបូងគេដែលមាន MV ចំនួន ២ ទទួលបានការទស្សនាជាង ២ពាន់លានដង ៕