នៅថ្ងៃទី២៦ ខែឧសភា ភាពយន្តភាគពីកូរ៉េខាងត្បូង BITCH X RICH បានប្រកាសពីគម្រោងចាក់ផ្សាយរដូវកាលថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងសប្តាហ៍ទីមួយនៃខែកក្កដា ដោយអ្នកគាំទ្រជុំវិញពិភពលោកអាចទស្សនារឿងនេះនៅលើកម្មវិធី Viki។


បន្ទាប់ពីទទួលបានភាពជោគជ័យ ក្រោយពីបញ្ចេញរដូវកាលដំបូងតាំងតែពីឆ្នាំ ២០២៣មក រឿង BITCH X RICH បានសម្រេចផលិតសាច់រឿងបន្ត និងបានបន្ថែមតួអង្គសំខាន់ចំនួន ២រូបទៀតនៅក្នុងរដូវកាលថ្មីនេះ។
កាលពីរដូវកាលមុន ភាពយន្តបែបព្រឺព្រួច និងអាថ៌កំបាំងនេះ មានដំណើររឿងទាក់ទងនឹង Kim Hye In សម្ដែងដោយ Lee Eun Saem គឺជាសាក្សីតែមួយគត់ ដែលដឹងការពិតពីក្រោយការស្លាប់របស់សិស្សវិទ្យាល័យម្នាក់។ ជាជោគវាសនា នៅពេលដែលនាងប្ដូរទៅរៀននៅសាលាថ្មី នាងបានជួបនឹង Baek Jena សម្ដែង Yeri ក្រុម Red Velvet ដែលជាមេក្រុម Diamond 6 និងជាជនសង្ស័យដ៏សំខាន់ម្នាក់នៅក្នុងរឿងក្ដីនេះ។
ដោយឡែក នៅក្នុងរដូវកាលថ្មីដែលគ្រោងនឹងចេញនៅខែកក្កដា សាច់រឿងបានបន្ត ដោយចាប់យកពេលដែល Kim Hye បានចូលជាសមាជិករបស់ Diamond 6 ស្របពេលដែល Baek Jena ដែលកំពុងតែបាត់បង់ឥទ្ធិពលក្នុងតំណែងជាមេក្រុម។ បន្ថែមពីនេះ រឿងខាងលើក៏នឹងបង្ហាញនូវតួអង្គថ្មីចំនួន ២រូបទៀតដែរ រួមមាន Cha Jin Wook សម្ដែងដោយ Kim Min Kyu និង Lee Sa Rang សម្ដែងដោយ Won Kyu Bin។




ក្នុងឱកាសត្រៀមចេញផ្សាយ លោក Lim Dae Woong ដែលជាអ្នកដឹកនាំរឿង បានប្រៀបធៀបរដូវកាលទាំង ២ នេះថា៖ “បើរដូវកាលទី ១ និយាយពីការរីកលូតលាស់ និងការស្វែងរកខ្លួនឯងរបស់តួអង្គ នៅក្នុងរដូវកាលទី ២ គឹផ្ដោតទៅលើការឈឺចាប់ និងការប្រឈមមុខនឹងការពិតរបស់តួអង្គម្នាក់ៗ”។
“រដូវកាលថ្មីនេះ មិនគ្រាន់តែបន្តរឿងរបស់តួអង្គពីសាច់រឿងចាស់ទេ តែក៏រំលេចនូវជំងឺថប់បារម្ភ ភាពតានតឹង និងការបែកបាក់របស់ពួកគេផងដែរ” លោកបញ្ចប់ដូច្នេះ៕

























































Account
Security
Favourite Content