ច្បាស់ការណ៍ហើយ! BITCH X RICH កំណត់ថ្ងៃចាក់បញ្ចាំងរដូវកាលទី ២ ក្នុងខែកក្កដានេះ

នៅថ្ងៃទី២៦​ ខែឧសភា ភាពយន្តភាគពីកូរ៉េខាងត្បូង BITCH X RICH បានប្រកាសពីគម្រោងចាក់ផ្សាយរដូវកាលថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងសប្តាហ៍ទីមួយនៃខែកក្កដា ដោយអ្នកគាំទ្រជុំវិញពិភពលោកអាចទស្សនារឿងនេះនៅលើកម្មវិធី Viki។

បន្ទាប់ពីទទួលបានភាពជោគជ័យ ក្រោយពីបញ្ចេញរដូវកាលដំបូងតាំងតែពីឆ្នាំ ២០២៣មក រឿង BITCH X RICH បានសម្រេចផលិតសាច់រឿងបន្ត និងបានបន្ថែមតួអង្គសំខាន់ចំនួន ២រូបទៀតនៅក្នុងរដូវកាលថ្មីនេះ។

កាលពីរដូវកាលមុន ភាពយន្តបែបព្រឺព្រួច និងអាថ៌កំបាំងនេះ មានដំណើររឿងទាក់ទងនឹង Kim Hye In សម្ដែងដោយ Lee Eun Saem គឺជាសាក្សីតែមួយគត់ ដែលដឹងការពិតពីក្រោយការស្លាប់របស់សិស្សវិទ្យាល័យម្នាក់។ ជាជោគវាសនា នៅពេលដែលនាងប្ដូរទៅរៀននៅសាលាថ្មី នាងបានជួបនឹង Baek Jena សម្ដែង Yeri ក្រុម Red Velvet ដែលជាមេក្រុម Diamond 6 និងជាជនសង្ស័យដ៏សំខាន់ម្នាក់នៅក្នុងរឿងក្ដីនេះ។

ដោយឡែក នៅក្នុងរដូវកាលថ្មីដែលគ្រោងនឹងចេញនៅខែកក្កដា សាច់រឿងបានបន្ត ដោយចាប់យកពេលដែល Kim Hye បានចូលជាសមាជិករបស់ Diamond 6 ស្របពេលដែល Baek Jena ដែលកំពុងតែបាត់បង់ឥទ្ធិពលក្នុងតំណែងជាមេក្រុម។ បន្ថែមពីនេះ រឿងខាងលើក៏នឹងបង្ហាញនូវតួអង្គថ្មីចំនួន ២រូបទៀតដែរ រួមមាន Cha Jin Wook សម្ដែងដោយ Kim Min Kyu និង Lee Sa Rang សម្ដែងដោយ Won Kyu Bin។

ក្នុងឱកាសត្រៀមចេញផ្សាយ លោក Lim Dae Woong ដែលជាអ្នកដឹកនាំរឿង បានប្រៀបធៀបរដូវកាលទាំង ២ នេះថា៖ “បើរដូវកាលទី ១ និយាយពីការរីកលូតលាស់ និងការស្វែងរកខ្លួនឯងរបស់តួអង្គ នៅក្នុងរដូវកាលទី ២ គឹផ្ដោតទៅលើការឈឺចាប់ និងការប្រឈមមុខនឹងការពិតរបស់តួអង្គម្នាក់ៗ”។​

 “រដូវកាលថ្មីនេះ មិនគ្រាន់តែបន្តរឿងរបស់តួអង្គពីសាច់រឿងចាស់ទេ​ តែក៏រំលេចនូវជំងឺថប់បារម្ភ ភាពតានតឹង និងការបែកបាក់របស់ពួកគេផងដែរ”​ លោកបញ្ចប់ដូច្នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

Leave a Reply

Your email address will not be published.Required fields are marked *