ការប្រគំតន្ត្រីទេសចរណ៍ “RENAISSANCE World Tour” របស់កំពូលតារាចម្រៀងប៉ុប Beyonce បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ ដោយមានអ្នកគាំទ្រចូលរួមទស្សនាសរុប ២,៧លាននាក់ ពីការសម្ដែងសរុប ៥៦ឆាកនៅទីក្រុងផ្សេងៗនៅអាមេរិកខាងជើង និងអឺរ៉ុប។
ការប្រគំតន្ត្រីនេះក៏បានធ្វើឱ្យម្ចាស់បទ “Halo” បានគ្រងតំណែងជាសិល្បករទោលជនជាតិអាមេរិកដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ ៥៧៩លានដុល្លារ។ ទន្ទឹមនឹងនេះ Beyonce ក៏បានកាន់កាប់កំណត់ត្រាផ្សេងៗទៀតដូចជាកំណត់ត្រាតារាចម្រៀងស្រីដំបូង និងតារាស្បែកខ្មៅដំបូងដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុតដូចគ្នា។
បន្ទាប់ពីការប្រគំតន្ត្រី RENAISSANCE World Tour បានបញ្ចប់ជាស្ថាពរ Beyonce ក៏មានចំណងដៃមួយទៀតសម្រាប់អ្នកគាំទ្របានទស្សនានិងរំភើបចិត្ត នោះគឺភាពយន្តឯកសារអំពីការប្រគំតន្ត្រីនេះ មានចំណងជើងថា “RENAISSANCE: A Film By Beyoncé” ដែលនឹងបង្ហាញពីសកម្មភាពទាំងលើឆាក និងក្រោយឆាករបស់នាងជុំវិញការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយនេះ និងគ្រោងចេញបញ្ចាំងនៅបណ្ដារោងកុនទូទាំងពិភពលោកចាប់ពីថ្ងៃទី១ ខែធ្នូ ចុងឆ្នាំនេះ ៕


























Account
Security
Favourite Content