ការពិតដ៏ភ្ញាក់ផ្អើល ៨ យ៉ាងពីក្រោយភាពជោគជ័យនៃកំពូលភាពយន្តភាគកូរ៉េ “Queen of Tears”

ភាពយន្តភាគ “Queen of Tears” របស់ tvN បានបន្សល់ទុកនូវឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនិកជន ដោយនៅតែមានការលើកមកនិយាយមិនដាច់សូម្បីតែបន្ទាប់ពីចេញផ្សាយភាគបញ្ចប់នៅថ្ងៃទី ២៨ ខែមេសា និងភាគពិសេសហើយក៏ដោយ។ តែបើក្រឡេកមើលការផលិត តួលេខផ្សេងៗ និងភាពជោគជ័យដ៏មហិមារបស់រឿងភាគនេះ ប្រិយមិត្តនឹងកាន់តែភ្ញាក់ផ្អើលនិងកោតសរសើរថែមទៀតចំពោះរឿងភាគមួយនេះ។

១. មានអ្នកមើលទូទាំងពិភពលោកសរុបលើស ៤៦០ លានម៉ោង ៖ យោងតាមក្រុមហ៊ុន Netflix Inc គិតត្រឹមថ្ងៃទី ៨ ខែឧសភា រឿងភាគ “Queen of Tears” អាចប្រមូលរយៈពេលទស្សនាពីទស្សនិកជនចំនួន ៤៦០ លានម៉ោងរាប់ចាប់តាំងពីការចេញផ្សាយភាគដំបូងនៅថ្ងៃទី ៩ ខែមីនា និងកំពុងឈានដល់ ៥០០ លានម៉ោង។ នេះគឺជាតួលេខច្រើនគួរឱ្យភ្ញាក់ផ្អើល ព្រោះបើកក្រឡេកទៅមើលរឿងភាគ The Night Agent: Season 1 ដែលគ្រងតំណែងមានអ្នកមើលច្រើនម៉ោងបំផុតលើ Netflix គឺអាចប្រមូលការទស្សនាបាន ៨១០ លានម៉ោងដោយចំណាយរយៈពេល ៦ ខែ ខណៈរឿង Ginny & Georgia: Season 2 អាចមានការទស្សនាចំនួន ៦៦៥ លានក្នុងរយៈពេលដូចគ្នា តែ Queen of Tears អាចទទួលបាន ៤៦០ លានម៉ោងក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។

២. Rating បំបែកកំណត់ត្រា៖ ភាគរយអ្នកទស្សនា ឬ Rating សម្រាប់វគ្គចុងក្រោយនៃរឿងនេះបានកើនឡើងដល់កម្រិតកំពូល ២៧,៣% ជាមួយនឹង Rating ជាមធ្យមគ្រប់ភាគគឺ ២៤,៩% ដែលធ្វើឱ្យរឿងនេះក្លាយជាកម្មវិធីទូរទស្សន៍ដែលមានអត្រាទស្សនាខ្ពស់បំផុតមិនធ្លាប់មានរបស់ tvN ។ ចាប់ផ្តើមពី Rating តិចតួច ៥,៩% ក្នុងភាគដំបូង តួលេខបានកើនដល់ ១០% នៅភាគទី ៤ ហើយបន្តឡើងខ្ពស់ក្នុងរយៈពេលប្រាំបីសប្តាហ៍ជាប់រហូតដោយមិនមានការធ្លាក់ចុះតែមួយសូម្បីមួយលេខ ធ្វើឱ្យភាគចុងក្រោយរឿងនេះអាចបំបែកកំណត់ត្រាមុននៅលើ tvN ដែលកាន់កាប់ដោយរឿង Crash Landing on You បានសម្រេច។

៣. ឈុតយំរបស់ Kim Soo Hyun៖ តារាសម្ដែងប្រុស Kim Soo Hyun ដែលដើរតួជា Baek Hyun Woo បានសម្ដែងឈុតស្រក់ទឹកភ្នែករហូតដល់ ៤០ ឈុត ឬជាមធ្យមមានឈុតយំប្រហែល ២,៥ ដងក្នុងមួយភាគ ដែលធ្វើឱ្យតួអង្គរបស់គេអាចចាក់មនោសញ្ចេតនាកាន់តែជ្រាលជ្រៅក្នុងចិត្តទស្សនិកជន។

៤. ការលេងម៉ូដរបស់ Kim Ji Won៖ ដើរតួជា Hong Hae In ដែលជាអ្នកលេងម៉ូដនិងម្ចាស់ហាង Queen’s Department Store ទាំងមូល Kim Ji Won បានស្លៀកសម្លៀកបំពាក់សរុបចំនួន ១៦៦ ឈុត ដែលជាមធ្យមមានការផ្លាស់ប្ដូរជាងដប់ឈុតក្នុងមួយភាគ។ នៅក្នុងសេចក្តីប្រកាសរបស់ផលិតកម្ម Kim Ji Won បានចែករំលែកថា៖ “ខ្ញុំបានស្រាវជ្រាវជាច្រើនអំពីការរស់នៅរបស់គ្រួសារ Chaebol (អ្នកមានកំពូលៗនៅកូរ៉េ) និងផ្តោតលើការលេងម៉ូដសម្លៀកបំពាក់ជាពិសេសដើម្បីឱ្យសមជា Hong Hae In ពិតប្រាកដ” ។

៥. ការថតមានរយៈពេលយូរដល់ ៣៣១ ថ្ងៃ៖ ការផលិតមានរយៈពេល ៣៣១ ថ្ងៃ ដោយចាប់ឆ្លងកាត់រដូវទាំង ៤ នៅកូរ៉េ ចាប់ពីខែធ្នូ ឆ្នាំ ២០២២ ដល់ខែមេសា ឆ្នាំ ២០២៤ ស្មើនឹងប្រមាណ ១៧ ខែនៃដំណើរការផលិតយ៉ាងសស្រាក់សស្រាំ។

៦. ប្រើបច្ចេកវិទ្យា AI បង្កើតឆាក៖ ផ្អែកតាមផលិតករផ្នែករូបភាពនិម្មិតប្រចាំក្រុមហ៊ុន CJ ENM លោក An Hee-soo បានឱ្យដឹងការឈុតឆាកមួយចំនួនក្នុងរឿងនេះដែលអ្នករចនាក្រាហ្វិកមនុស្សពិបាកនឹងធ្វើឱ្យដូចជាពិតៗបានដូចជាឆាកព្រៃមានព្រិលធ្លាក់ ឬរូបភាពទេសភាពអគារខាងក្រៅកញ្ចក់រថយន្តពេលតួអង្គកំពុងបើកបរ សុទ្ធតែត្រូវការប្រើ AI ជាជំនួយ។ បច្ចេកវិទ្យានេះអាចទៅរួចដោយសារតែ CJ ENM ដែលជាក្រុមហ៊ុនមេរបស់ tvN មានស្ទូឌីយោរូបភាពនិម្មិតផ្ទាល់ខ្លួន ដោយស្ទូឌីយោនេះមានឆាកនិម្មិតហៅថា “Virtual Production Stage” ឬ VP Stage ដែលត្រូវបានបំពាក់ដោយអេក្រង់ជាច្រើនរួមទាំងអេក្រង់កោង LED ខ្នាតធំមានអង្កត់ផ្ចិត ២០ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។

ផលិតករ An Hee-soon បានឱ្យដឹងទៀតថាកន្លងមករឿងភាគនិងភាពយន្តជាច្រើនបានប្រើបច្ចេកវិទ្យា​ Green Screen ដោយឱ្យតួអង្គត្រូវសម្ដែងជាមួយផ្ទៃពណ៌បៃតងរួចទើបបញ្ចូលរូបភាពផ្សេងៗតាមក្រោយ ប៉ុន្តែជាមួយបច្ចេកទេស VP Stage រូបភាពផ្សេងៗនឹងលេចចេញលើផ្ទាំង LED នៅពេលថត ដូច្នេះតួសម្ដែងនឹងងាយស្រួលដាក់អារម្មណ៍ក្នុងការសម្ដែងជាងមុន ហើយការកាត់តក្រោយពេលថតក៏មិនសូវស្មុគស្មាញដូចមុនដែរ។

៧. មានអ្នកសម្តែងសរុប ៧៩៣ នាក់៖ រឿងភាគ “Queen of Tears” មានតួអង្គសរុបចំនួន ៧៩៣ នាក់ ដែលម្នាក់ៗបានបន្ថែមភាពប៉ិនប្រសប់និងភាពស៊ីជម្រៅរបស់ពួកគេទៅក្នុងរឿង ធ្វើឱ្យកាន់តែមានភាពទាក់ទាញផ្នែកអារម្មណ៍ និងកំប្លែង។

៨. គ្រាន់តែឈុតខ្លីក៏មានអ្នកទស្សនាដល់ ១,៧៦ ពាន់លាន Views៖ វីដេអូឃ្លីបផ្សេងៗនៃរឿងភាគមួយនេះអាចទាក់ទាញការទស្សនាជាង ១,៧៦ ពាន់លានដងនៅលើវេទិកាផ្សេងៗ ឬជាមធ្យមមានការទស្សនា ១០០ លានដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល ១៥ សប្តាហ៍នៃការចាក់ផ្សាយ។ វីដេអូ Viral ទាំងមុន និងក្រោយការផ្សាយនេះបានជួយឱ្យ “Queen of Tears” គ្រប់គ្រងចំណាត់ថ្នាក់រឿងភាគទូរទស្សន៍មានប្រជាប្រិយភាពរបស់ Good Data Corporation រយៈពេលប្រាំបីសប្តាហ៍ជាប់គ្នាក្នុងកំលុងពេលចាក់ផ្សាយរបស់ខ្លួន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *