រឿង​ភាគ​ប្រវត្តិ​សាស្ត្រខ្មែរដំបូង «អប្សរា​មហា​អង្គរ​» ចាប់បើកកាម៉េរាថត ក្រោយចំណាយពេលនិពន្ធ ៣ ឆ្នាំ!

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ លោក ហ្វៃ សំអាង អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញ បានរៀបចំពិធីក្រុងពាលីចេញថតរឿង​ភាគ​ប្រវត្តិ​សាស្ត្រខ្មែរដំបូងបង្អស់ ចំណងជើង​ «អប្សរា​មហា​អង្គរ​» ដែលជា​វណ្ណកម្ម​ថ្មី​របស់​ទូរទស្សន៍​ហង្សមាស។

​ថ្លែង​ក្នុង​ពីធី​ក្រុង​ពាលី​រឿង​ «​អប្សរា​មហា​អង្គរ​» លោក ហ្វៃ សំអាង ថា «​អប្សរា​មហា​អង្គរ​» ជារឿង​ភាគ​ប្រវត្តិ​សាស្ត្រខ្មែរដំបូងបង្អស់ ដែលនឹងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ភាពរុងរឿងរបស់ខ្មែរកាលពីសម័យបុរាណ ហើយរឿង​ភាគ​បុរាណ​​មួយ​នេះ​ ​ជា​គំនិត​ច្នៃ​ប្រឌិត​បែប​ប្រវត្តិសាស្ត្រ​ ដែលចំណាយ​ពេលតែង​និពន្ធដល់ទៅ ៣ ឆ្នាំ​ ទើបកើតចេញជាសាច់រឿងមួយនេះ។ ទៀតសោត ​រឿងភាគបុរាណខ្នាតធំ​នេះ ​ក៏​នឹង​លាត​ត្រដាង​ពី​ភាព​រីក​ចម្រើន​របស់​នគរ​ខ្មែរ​នា​សម័យ​​អង្គរ​ដូច​ជា​​ការ​ប្រឡង​ជ្រើសរើស​បណ្ឌិត​អក្សរ​សាស្ត្រ​នៃ​ព្រះ​នគរ​ និង​ភាព​រីក​ចម្រើន​ផ្នែក​សុខាភិបាលនាសម័យនោះ ​ជា​ដើម​។

ចំណុចពិបាកបំផុតក្នុងរឿងនេះ គឺ​ការ​ជ្រើសរើស​សម្លៀកបំពាក់​ និង​គ្រឿង​អលង្ការ​ ព្រោះ​តួ​នីមួយ​ៗ​​​តុបតែង​កាយ​ខុស​ៗ​គ្នា​ ជា​ពិសេស​តួ​ប្រជាជនតែម្តង។ ដូច្នេះ ដើម្បីឱ្យសាច់រឿងចេញមកដូចពិតៗ លោកត្រូវសិក្សាស្រាវជ្រាវពីផ្ទាំងសិលាចាស់ៗ និងឯកសារប្រវត្តិសាស្ត្រដែលយើងមាន ទើបចេញជាសមិទ្ធផលដូចអ្វីដែលបានឃើញនៅពេលនេះ។

ដោយឡែក សម្រាប់តួអង្គសម្តែងវិញនោះ គឺមានរហូតដល់ជាង ១០០ នាក់ សូម្បីតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី និងអតីតតារាសម្តែងជំនាន់ អ្នកស្រី នារី រ័ត្នគន្ធា ក៏លោកអញ្ញើញឱ្យចូលរួមសម្តែងក្នុងរឿង «អប្សរា​មហា​អង្គរ​» ផងដែរ។ ក្រៅពីនោះ ក៏នៅមានតួអង្គសំខាន់ៗជាច្រើនទៀតដែលនឹងចូលរួមសម្តែងក្នុងរឿងភាគបុរាណនេះ។ 

អ្នកដឹកនាំរឿងនេះសង្កត់ធ្ងន់ថា តួអង្គប្រុស-ស្រីដែលជ្រើសមកសម្តែងរឿងនេះ ត្រូវជ្រើសរើសមកយ៉ាងសម្រិតសម្រាំង ដោយតួអង្គប្រុសៗត្រូវកំណត់កម្ពស់ស្តង់ដារ មើលទៅបែបបុរសនាសម័យអង្គរ ហើយតម្រូវឱ្យមានសាច់ដុំមាំមួន និងត្រូវហាត់រៀនក្បាច់គុនល្បុក្កតោ​ខ្មែរថែមទៀតផង ព្រោះតួអង្គខ្លះត្រូវប្រើប្រាស់ក្បាច់គុនល្បុក្កតោ។ ចំណែក តួអង្គស្រីៗវិញនោះ ត្រូវ​មាន​រូប​សម្រស់​ស្រស់ផូរផង់ស័ក្តិសមតួអង្គដែលត្រូវសម្តែង និងត្រូវហាត់រៀនរាំរបាំ​អប្សរាផងដែរ។

សូមជម្រាបថា តួអង្គដែលនឹងចូលរួមសម្តែងក្នុងរឿងនេះរួមមាន លោក ទេព​ រិនដារ៉ូ​ អ្នកនាង​ សារ៉ាយ សក្កណា​ លោក យិត មាសឧស្សាហ៍ ​លោក ពៅ ពិសិដ្ឋ លោក រស់ សុភ័ណ្ឌ លោក សន ពិសិដ្ឋ លោក ឈឹម សក្កដា កញ្ញា ពេជ្រ​ វត្តីសារ៉ាវឌ្ឍី អ្នកនាង កែវ ឡាវីញ កញ្ញា ប៊ី សុធារី កញ្ញា ប៉ូ គឹមថេងសុតធីតា កញ្ញញ ស៊ឹម ស្រីនិច្ច អ្នកនាង លី ម៉ារីណា តារាកំប្លែងនាយកុយ តារាកំប្លែងគ្រត និងតារាកិត្តិយសជាច្រើននាក់ផ្សេងទៀត។

តាមការបញ្ជាក់របស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ហ្វៃ សំអាង រឿងនេះអាចនឹងប្រើរយៈពេលថតយូរ ព្រោះត្រូវសម្រិតសម្រាំងខ្លាំង និងត្រូវថតនៅទីតាំងជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ដ្បិតមិនបើកបង្ហាញខ្ទង់ចំណាយជាក់លាក់ ប៉ុន្តែគេអាចដឹងថារឿងនេះចំណាយទុនផលិតច្រើនខ្លាំងមិនធ្លាប់មានពីមុនមកនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​