ចំនួននៃការលក់អាល់ប៊ុម ជាពិសេសនៅក្នុងសប្តាហ៍ដំបូង គឺជារង្វាស់ប្រជាប្រិយភាពសំខាន់មួយនៅក្នុងវិស័យចម្រៀង K-pop ខណៈមនុស្សជាច្រើនកំណត់ថាអាល់ប៊ុមនោះ ជោគជ័យ ឬមិនជោគជ័យ គឺផ្អែកលើតួលេខក្នុងសប្ដាហ៍ដំបូងនេះឯង។
ក្នុងចំណោមការចេញអាល់ប៊ុមថ្មីរាប់រយក្នុងឆ្នាំ ២០២២ មានតែក្រុមចម្រៀងស្រីទាំង ៧ ខាងក្រោមនេះប៉ុណ្ណោះដែលអាចលក់អាល់ប៊ុមបានលើស ៥សែនច្បាប់ក្នុងសប្តាហ៍ដំបូង។
៧. អាល់ប៊ុម ‘Between 1&2’ របស់ក្រុមចម្រៀង TWICE ពីផលិតកម្ម JYP Entertainment ដែលអាចលក់បាន ៥៣ម៉ឺនច្បាប់។
៦. អាល់ប៊ុម ANTIFRAGILE របស់ក្រុមចម្រៀង LE SSERAFIM ពីផលិតកម្ម HYBE ដែលអាចលក់បាន ៥៦ម៉ឺនច្បាប់។

៥. អាល់ប៊ុម CHESIRE របស់ក្រុមចម្រៀង ITZY ពីផលិតកម្ម JYP ដែលអាចលក់បាន ៦៣ម៉ឺនច្បាប់។
៤. អាល់ប៊ុម I LOVE របស់ក្រុមចម្រៀង (G)I-DLE ពីផលិតកម្ម CUBE ដែលអាចលក់បាន ៦៧ម៉ឺនច្បាប់។

៣. អាល់ប៊ុម After Like របស់ក្រុមចម្រៀង IVE ពីផលិតកម្ម Starship ដែលអាចលក់បាន ៩២ម៉ឺនច្បាប់។
២. អាល់ប៊ុម Girls របស់ក្រុមចម្រៀង aespa ពីផលិតកម្ម SM ដែលអាចលក់បាន ១,១លានច្បាប់។
១. អាល់ប៊ុម BORN PINK របស់ក្រុមចម្រៀង BLACKPINK ពីផលិតកម្ម YG ដែលអាចលក់បាន ១,៥លានច្បាប់ ៕























Account
Security
Favourite Content