ម្ហូប ៦ មុខ ពីរឿងកូរ៉េ ៦រឿង អ្នកគាំទ្រគួរភ្លក្សឱ្យដឹងរសជាតិម្ដង  

ក្រៅពីរឿងល្អមើល តួស្អាត រឿងមួយទៀត ដែលភាគយន្តភាគកូរ៉េធ្វើបានល្អមិនចាញ់គ្នានោះ គឺការបង្ហាញមុខម្ហូបសាមញ្ញទូទៅ ឱ្យក្លាយជាមុខម្ហូបទំនងឈ្ងុយឆ្ងាញ់ រហូតធ្វើឱ្យអ្នកគាំទ្រត្រូវកូរពោះ ឃ្លានបាយភ្លាមៗ។

ពីស៊ុបក្ដៅៗពីរឿង Itawon Class រហូតដល់បង្អែមលាងមាត់ពីរឿង Vincenzo ថ្ងៃនេះ AMS សូមបើកបង្ហាញមុខម្ហូប ៦ មុខពីរឿងភាគល្បីឈ្មោះ ៦ ចំណងជើង ដែលអ្នកគាំទ្ររឿងកូរ៉េ គួរសាកឱ្យដឹងរសជាតិ។

Sundubu-jjigae ពីរឿង Itaewon Class

នឹកដល់រឿង Itaewon Class ប្រហែលជាមិនអាចរំលងស៊ុបកូរ៉េហិរៗ Sundubu-jjigae បាននោះទេ។ ជាក់ស្ដែង ម្ហូបមួយមុខនេះ ពិតមានសារសំខាន់សម្រាប់តួអង្គ Park Sae-ro-yi ព្រោះតួឯកប្រុសរូបនេះបានប្រែក្លាយរូបមន្តម្ហូបប្រចាំគ្រួសាររបស់ឪពុក ឱ្យក្លាយជាម្ហូបប្រចាំហាង ហើយថែមទាំងបាននាំម្ហូពនេះទៅដណ្ដើមពានរង្វាន់កំពូលពីកម្មវិធីប្រកួត Best Pub បានជោគជ័យទៀតផង។

ស្ករ Dalgona ពីរឿង Squid Game

ពីស្ករគ្រាប់សាមញ្ញៗលក់តាមដងផ្លូវ​ Dalgona បានក្លាយជាស្ករគ្រាប់ពិឃាតដែលបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងរឿង​ Squid Game ​និងក្លាយជាស្ករគ្រាប់ដ៏ពេញនិយមបំផុតនៅលើពិភពលោកមួយ នៅពេលដែលរឿងនេះចាក់ផ្សាយ។ ជាកស្ដែង មានទស្សនិកជនមិនតិចរូបទេ ដែលរៀនធ្វើស្ករមួយនេះ ដើម្បីសាកល្បងលេងល្បែង ដូចនឹងតួអង្គនៅក្នុងសាច់រឿង។

ស្ករគ្រាប់ដែលមានឈ្មោះថា Ppopgi ឬ Dalgona នេះ គឺជាចំណីដ៏ពេញនិយមរបស់កូរ៉េខាងត្បូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងទសវត្សរ៍ឆ្នាំ ១៩៨0 ជាមួយនឹងគ្រឿងផ្សំងាយៗពីរមុខតែប៉ុណ្ណោះ គឺ ស្ករ និង Backing Soda។

Gimbap ពីរឿង Extraordinary Attorney Woo

ក្រៅពីច្បាប់ និងត្រីបាឡែន ប្រហែលជាគ្មានអ្វីដែលអាចយកបេះដូងរបស់ មេធាវី Woo Young-woo ទៀតទេ ក្រៅពី Gimbap ព្រោះបាយមូលបែបកូរ៉េមួយនេះ មិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ តែក៏ជាអាហារដែលមានអត្ថន័យស្រាប់មេធាវីស្រីរូបនេះដែរ។

នៅក្នុងជីវិតជាក់ស្ដែង Gimbap ក៏ជាម្ហូបដ៏ពេញនិយមសម្រាប់ទទួលទានជាអាហារថ្ងៃត្រង់របស់ប្រជាជនកូរ៉េដែរ ព្រោះម្ហូបនេះមានភាពងាយស្រួល និងរហ័ស ជាពិសេសក្នុងមួយដុំៗគឺមានគ្រឿងផ្សំចម្រុះ គ្រប់តម្រូវការ មិនថាបាយ​ បន្លែ និងសាច់។

Corndog ពីរឿង Start-Up

សម្រាប់ទស្សនិកជនមួយចំនួនដែលបានទស្សនារឿង Start –up ទំនាក់ទំនងដ៏ជ្រាលជ្រៅដែលមានអត្ថន័យបំផុត ប្រហែលជាមិនមែនជាទំនាក់ទំនងស្នេហារវាងតួឯក Seo Dal-mi និង Nam Do-san នោះទេ តែប្រហែលជាជាប់ចិត្តនឹងទំនាក់ទំនងរវាងតួអង្គ Han Ji-pyeong និងលោកយាយ Choi Won-deok ច្រើនជាង។

នៅក្នុងរឿងភាគមួយចំណងជើងនេះ Corndog មិនមែនគ្រាន់តែអាហារសម្រន់ធម្មតានោះទេ តែក៏មានអត្ថន័យខ្លាំងសម្រាប់ទំនាក់ទំនងរវាងតួអង្គ Han Ji-pyeong និងលោកយាយ Choi Won-deok ព្រោះ Corndog គឺជាអាហារដែលលោកយាយ បានផ្ដល់ឱ្យតួប្រុសនៅពេលជួបគ្នាដំបូង ហើយ Corndog ដដែលនេះ ក៏បានធ្វើឱ្យអ្នកទាំងពីរបានមកជួបគ្នាម្ដងទៀតដែរ។

Jjajangmyeon ពីរឿង My Roommate Is a Gumiho

បើទោះបីជាមានឈុតឆាករបស់តួអង្គ Lee Dam ខ្លះនៅក្នុងភាពយន្តភាគរឿងនេះ ស្ទើតែខ្លាចជាវីដេអូ Mukbang ទៅហើយ មិនថាឈុតឆាកញ៉ាំសាច់មានបំពង Chimaek និងសាច់ជ្រូក Jokbal តែមុខម្ហូបលេចធ្លោបំផុតដែលមិនអាចបំភ្លេចបាននោះ គឺជាមីខ្មៅ Jjajangmyeon។

Jjajangmyeon គឺជាមុខម្ហូបមួយដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េ ហើយទស្សនិកជនប្រហែលជាធ្លាប់បានឃើញមីមួយប្រភេទនេះ លេចមុខនៅក្នុងរឿងកូរ៉េជាច្រើនចំណងជើងរួចមកហើយ។ យ៉ាងណាមិញ ទស្សនិកជនខ្លះប្រហែលជាមិនទាន់បានដឹងទេថា មីកូរ៉េដែលស្រោចដោយទឹកជ្រលក់ពណ៌ខ្មៅធ្វើពីសណ្ដែកមួយនេះ គឺមានដើមកំណើតដំបូងកើតចេញមកពីប្រទេសចិន។

Bungeopang ពីរឿង Vincenzo

Bungeopang ឬនំពុម្ពរូបត្រី មួយមុខនេះបានបង្ហាញខ្លួននៅក្នុងឈុតឆាកសាមញ្ញៗធម្មតា នៅក្នុងរឿង Vincenzo នៅពេលដែលតួអង្គ Vincenzo និង Hong Cha-young បានជួបនឹងរទះលក់នំនេះ ដោយចៃដន្យ​តាមដងផ្លូវ។​

អាហារសម្រន់មួយមុខនេះ ក៏បន្ថែមឱកាសឱ្យតួឯកទាំងពីរអាចបង្កើនមនោសញ្ចេតនាជាមួយគ្នាផងដែរ ព្រោះពួកគេបានប្រកែកគ្នាពីភាពខុសគ្នារវាង Bungeopang និងនំពុម្ពរូបត្រីមួយទៀតដែលមានឈ្មោះថា Ingeoppang។ ខណៈពេលដែល Vincenzo យល់ថា នំនេះខុសគ្នាព្រោះពុម្ពរូបត្រីមានរូបរាងមាត់ខុសគ្នា Hong Cha-young បានប្រកែកថា នំនេះមិនដូចគ្នាព្រោះតែមានសាច់ម៉្សៅខុសគ្នា។

ដ្បិតនេះ គ្រាន់តែជាឈុតឆាកសាមញ្ញ មិនសូវមានសាច់រឿងក្ដី តែវាបានក្លាយជាឈុតឆាកមួយ ដែលទស្សនិកជនមួយចំនួនធំចងចាំមិនភ្លេច រហូតចង់សាកភ្លក្សនំពុម្ពស្នូលសណ្ដែកក្រហមនេះដូចគ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *