រដ្ឋបាលឃុំជីផាតបានធ្វើការជូនដំណឹងដល់ពលរដ្ឋក្នុងឃុំ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីការបិទផ្អាកជាបណ្ដោះអាសន្នការចម្លងសាឡាងដោយសារកម្រិតទឹកមានការកើនឡើងខ្លាំង និងហូរយ៉ាងគំហុក។

តាមរយៈការជូនដំណឹងលើផេកផ្លូវការខាងលើ រដ្ឋបាលឃុំបានសម្រេចផ្អាកការចម្លងសាឡាងជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះ និងមានសុវត្ថិភាពឡើងវិញ។ ជាក់ស្ដែង ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យកម្រិតទឹកព្រែក មានការកើនឡើងខ្លាំង និងហូរយ៉ាងគំហុក ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុក្នុងការធ្វើដំណើរតាមផ្លូវទឹក។



ដូច្នេះដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់ខាងរដ្ឋបាលឃុំបានធ្វើការអំពាវនាវជាបន្ទាន់ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងបានជ្រាបជាព័ត៌មាន។ រដ្ឋបាលឃុំនឹងធ្វើការជម្រាបជូនដំណឹងសារជាថ្មី និងភ្លាមៗនៅពេលដែលសាឡាងអាចបើកដំណើរការធម្មតាវិញ៕
រូបភាព ៖ រដ្ឋបាលឃុំជីផាត់

























Account
Security
Favourite Content