កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែមមាញឹកទទួលភ្ញៀវតាមរយៈនាវាធំៗជាច្រើនដែលបានមកចុះចតជាបន្តបន្ទាប់។ ដូចនាព្រឹកថ្ងៃ ២៣ ខែមករា ឆ្នាំ ២០២៦ នេះមាននាវាទេសចរណ៍ឈ្មោះ WESTERDAM បានដឹកមនុស្សជិត ២ ពាន់នាក់ បានចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ NETHERLANDនាវេលាម៉ោង ៧៖ ៣០ នាទី ថ្ងៃ២៣ ខែមករា ឆ្នាំ ២០២៦ ដែលមានប្រវែងបណ្ដោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។
អ្នកដំណើរទាំងប្រុសទាំងស្រីចាប់អារម្មណ៍នូវបដិសណ្ឋារកិច្ចដែលខាងកម្ពុជាចាំទទួលស្វាគមន៍ មានទាំងភ្លេង និងរបាំបុរាណ ពិសេសភាពទន់ភ្លន់របស់បុគ្គលិកធ្វើការនៅកំពង់ផែតែម្ដង។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨២២ នាក់ (ស្រី ១៦៣ នាក់) មាន ៤០ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុប ១ ៩២៧ នាក់ (ស្រី ១,០៤០ នាក់) មាន ៤០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាមេរិក (៩១៧ នាក់) និងកាណាដា (៣១៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០៖៣០ នាទី នៅថ្ងៃដដែល៕










រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ


























Account
Security
Favourite Content