ពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ និងអ្នកជំនាញដើម្បីចុះត្រួតពិនិត្យ ក្រោយប្រទះឃើញបដិមាចំនួន ៤ អង្គក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងតំបន់អូរអង្កាម ភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

កាលពីរសៀលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៦ លោក ទី ថាវី អភិបាលរងស្រុកសណ្ដាន់ បានចុះទៅទទួលបដិមា ៤ អង្គ ដែលពលរដ្ឋបានប្រទះឃើញក្នុងចម្ការស្វាយចន្ទី។ លោក ទី ថាវី បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋបានឃើញព្រះកេស ហើយក៏មានការភ្ញាក់ផ្អើល បានជីកយកមកលាងទឹក និងបានរាយការណ៍ជូនអាជ្ញាធរ។
ជាមួយគ្នា លោកទី ថាវី បន្ថែមថា ពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ និងអ្នកជំនាញដើម្បីចុះត្រួតពិនិត្យ ក្រោយប្រទះឃើញបដិមាចំនួន ៤ អង្គក្នុងចម្ការស្វាយចន្ទីមួយកន្លែងក្នុងតំបន់អូរអង្កាម ភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។រូបទាំង៤ព្រះអង្គនេះជាវត្ថុបុរាណ តែលោកមិនទាន់ហ៑ានសន្ឋិដ្ឋានយ៉ាងណានោះទេ រង់ចាំខាងជំនាញមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តកំពង់ធំ វាយតម្លៃនិងពិនិត្យសិន៕






រូបភាព ៖ Ty Thavy
























Account
Security
Favourite Content