ចង់​ដើរ​កម្សាន្ត ឬ​បោះតង់​​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ តើ​គួរ​ត្រៀម​អ្វី​ខ្លះ​?

​ក្នុង​ឆ្នាំ​ ២០២២​ នេះ​រដូវវស្សា​បាន​ចូល​មកដល់​នៅ​ដើម​សប្ដាហ៍​ទី​ ១​ នៃ​ខែ​ឧសភា លឿន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ដោយ​នាំមក​នូវ​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​បើ​តាម​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ​២ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​។ ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ដើរ​កម្សាន្ត​ ឬ​បោះតង់​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​វិច្ឆិកា​អាច​មាន​ផល​វិបាក​បន្តិច​ តែ​បើ​ត្រៀម​របស់​ និង​រឿង​ទាំង​វា​អាច​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​ក្នុង​ខែ​ដែល​មាន​ទេសភាព​ស្រស់​បំព្រង​នេះ​ ប្រកប​ទៅ​ដោយ​ភាព​រីករាយ​ដូច​ទៅ​នឹង​ខែ​ក្ដៅ​អ៊ីចឹង​ដែរ។ អ្វី​ដែល​អ្នក​គួរ​ត្រៀម៖

  • អាវភ្លៀង៖ សម្រាប់​អាវ​ភ្លៀង​ពេល​ដំណើរ​កម្សាន្ត​ អ្នក​មិន​ចាំ​បាច់​យក​អាវ​ភ្លៀង​ដែល​ក្រាស់​ពេក​ទៅ​នោះ​ទេ​ ដែល​វា​បង្ក​ផល​វិបាក​ក្នុង​ការ​ស្ពាយ​បើ​អ្នក​ដើរ​ឡើង​ភ្នំ ឬ​ដើរ​លេង ហើយ​វា​ក៏​ពិបាក​ដឹក​ផង​ដែរ​បើ​អ្នក​ជិះ​ម៉ូតូ​ផ្សងព្រេង​បោះតង់​ក្នុង​ខែ​នេះ។
  • ត្រៀម​ចិត្ត​សម្រាប់​ការ​ពន្យារ​ពេល​ចេញ​ដើរ៖ រឿង​ដែល​សំខាន់​មួយ​ក្នុង​ការ​ដើរ​លេង​ខែ​ភ្លៀង​ គឺ​ត្រូវ​ត្រៀម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ បើ​ទោះ​បី​ជា​ត្រៀម​លក្ខណៈ​យ៉ាង​ណា​ក៏​នៅ​តែ​មាន​ការ​ពន្យារ​ពេល​​ដោយ​សារ​ភ្លៀង​។ ដើម្បី​កាត់​បន្ថយ​ភាគរយ​នៃ​ការ​ពន្យារ​ពេល​បាន​មួយ​ភាគ​ធំ​អ្នក​គួរ​តាម​ដាន​ឧតុនិយម​សម្រាប់​ការ​រៀប​ចំ​ផែនការ​ថា​គួរ​ទៅ​ពេល​ណា​ ហើយ​ពេល​មាន​ភ្លៀង​គួរ​ដើរ​កន្លែង​ណា​។
  • តាមដាន​អាកាសធាតុ៖ ឧស្សាហ៍​ចូល​មើល​ឧតុនិយម​ក្នុង​ទូរស័ព្ទ​ដៃ ឬ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ មុន​ពេល​ធ្វើដំណើរ​​កម្សាន្ត​ ឬ​មុន​ពេល​ទៅ​កន្លែង​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ពេល​មាន​ភ្លៀង​ធ្លាក់​ដូចជា​ ទៅ​លេង​កោះ ឡើង​ភ្នំ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ទៅ​ផ្លូវ​ដែល​ពិបាក​ៗ​ជាដើម។
  • កាបូប​ស្ពាយ​ដែល​អាច​ការពារ​ទឹក​បាន៖ ដើម្បី​ធានា​ថា​ខោអាវ​ស្អាតៗ​ដែល​អ្នក​ទុក​ពាក់​ដើរ​លេង ​ថត​រូប​ និង​សម្ភារ​មាន​តម្លៃ​ផ្សេងៗ​ទៀត​មិន​ខូច​ខាត​ដោយ​សារ​ទឹក​ភ្លៀង​អ្នក​គួរ​ត្រៀម​កាតាប​ណា​ដែល​មិន​ជ្រាប​ទឹក។
  • ត្រៀម​សំលៀកបំពាក់​ឲ្យ​បាន​ល្អ៖ អ្នក​គួរ​តែ​ជ្រើស​រើស​សំលៀកបំពាក់​ដែល​សាមញ្ញ​បំផុត​ ស្ដើង និង​ងាយ​ស្រួល​សំងួត ជាជាង​ខោ​ខោវប៊យ អាវ​ក្រាស​ៗ​អី​ជា​ដើម។
  • ត្រៀម​ផ្លូវ​ក្រោយ ឬ Plan B៖ តាម​ធម្មតា​ភ្លៀង​មិន​ខ្វល់​ពី​អ្នក​ដើរ​លេង​ប៉ុន្មាន​នោះ​ទេ​ ដូច្នេះ​ហើយ​គួរ​មាន​ផែន​ការ​ព្រាង​ទុក​។ ឧទាហរណ៍​ថា​អ្នក​មាន​គម្រោង​ទៅ​ទស្សនា​អង្គរវត្ត​នៅ​ម៉ោង​២រសៀល ហើយ​បើ​សិន​ជា​មាន​ភ្លៀង​នៅ​ម៉ោង​នេះ​អ្នក​ប្ដូរ​ទៅ​ទស្សនា​សារមន្ទីរ ឬ​អង្គុយ​ផឹក​ភេសជ្ជៈ​នៅ​សួន សូកូឡា​ វិញ​ជា​ដើម។

គួស​បញ្ជាក់​ផង​ដែរ​ថា​ចាប់​ពី​ថ្ងៃ​ទី​ ២១ ដល់​ ៣១ ក្នុង​ខែ​ឧសភា​នេះ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ធ្វើ​ឲ្យ​តំបន់​ខ្ពង់​រាប និង​កណ្ដាល​មាន​ភ្លៀង​ធ្លាក់​កម្រិត​តិច​ទៅ​បង្គួរ​ ហើយ​​តំបន់​មាត់​សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​ លាយ​ឡំ​ជា​មួយ​នឹង​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ រួម​នឹង​រលក​ខ្លាំង​ និង​ខ្យល់​ខ្លាំង​នៅ​លើ​ផ្ទៃ​សមុទ្រ​ ដែល​ទេសចរ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បើ​ទៅ​លេង​កម្សាន្ត​តំបន់​មាត់​សមុទ្រ​ចន្លោះ​ថ្ងៃ​ទាំង​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ