កន្លែង​លំហែ​ធម្មជាតិ​ជាប់​មាត់​ជ្រោះ​ ក្បែរ​ក្រុង​កំពត

ខេត្ត​កំពត​តែងតែ​ជា​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់​ទាញ ដែល​មាន​ចម្ងាយ​សម​ល្មម​ពី​រាជធានី​ភ្នំពេញ​ដែល​អ្នកទេសចរ​អាច​ទៅ​លេង​ និង​ស្នាក់​នៅ​ត្រឹម​តែ​មួយ​យប់ ឬ វិល​ល្ងាច​បាន។ ​ធុញ​ថប់​នឹង​ការងារ​ និង​មាន​ពេល​សម្រាក​ត្រឹម​រយៈ​ពេល​ខ្លី​ខេត្ត​កំពត​ជា​កន្លែង​ដ៏​សក្តិ​សម​បំផុត​សម្រាប់​អ្នក។ យ៉ាង​ណា​បើ​សិន​ជា​បាន​ទៅ​លេង​ខេត្ត​កំពត​ កន្លែង​ស្នាក់​អម​ទៅ​ដោយ​​ធម្មជាតិ​បៃតង ជាប់​មាត់​ជ្រោះ​​ក្បែរ​ក្រុង​កំពត​មួយ​នេះ​ដែល​អ្នក​មិន​គួរ​រំលង។

Green Valley Veal Poch ជា​អេកូ​រីសត​ ប្លែក​ស្អាត​ តាម​បែប​ធម្មជាតិ​អម​ទៅ​ដោយ​រុក្ខជាតិ​បៃតង​ ជួរ​ភ្នំ និង​ទឹកធ្លាក់​ វាល​ពួច​ហូរ​ក្រោម​ស្ពាន​យោល​ដែល​ទេសចរណ៍​មិន​គួរ​រំលង។ ជ្រលង​បៃតង​វាល​ពួច​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត ដោយ​យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៣ ទិសដៅ​ពី​រង្វង់​មូល​ទឹក​រលក​ទៅ​ខេត្ត​ព្រះសីហនុ​ប្រមាណ ១.៤ គីឡូម៉ែត្រ រួច​បត់​ស្កាំ​ចូល​តាម​ច្រក​វត្ត​ព្រះពុទ្ធ​ជ័យមង្គលារាម​ហៅ​វត្ត​វាល​ពួច​ប្រហែល​ជិត ៥ ​គីឡូម៉ែត្រ​យើង​នឹង​ទៅ​ដល់​វត្ត​វាល​ពួច បន្ទាប់​មក​ទៀត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់ ជ្រលង​បៃតង​វាល​ពួច​ប្រមាណ ១ គីឡូម៉ែត្រ​ទៀត នោះ​លោក​អ្នក​នឹង​បាន​ទៅ​ដល់​ទីតាំង​តែ​ម្ដង។

Green Valley Veal Poch ឬ​ជ្រលង​បៃតង​វាល​ពួច​មាន​ផ្ដល់​ជូន​ការ​ស្នាក់​នៅ​ជា​​បឹង​កាឡូ ការ​ស្នាក់​នៅ​តង់​ VIP ដែល​មាន​ម៉ាស៊ីន​ត្រជាក់ និង​ការ​បោះតង់​ជា​មួយ​ផ្លួក​ភ្លើង រួម​ជា​មួយ​នឹង​អាហារដ្ឋាន​បែប​ខ្មែរ​និង​បរទេស ភេសជ្ជៈ ហាង​កាហ្វេ និង​កន្លែង​ទទួល​ទាន​ដ៏​ស្រស់​ស្រាយ​ជាប់​នឹង​ជ្រលង​បៃតង។

លើស​ពី​នេះ​ទៅ​ទៀត​ Green Valley Veal Poch ក៏​មាន​រៀប​ចំ​សកម្មភាព​កម្សាន្ត​សប្បាយ​បែប​ធម្មជាតិ​ដូច​ជា​ ការ​ដើរ​លើ​ខ្សែ​ ដើរ​លើ​បន្ទះ​ក្ដារ ការ​ដើរ​លើ​ស្ពាន​យោល និង​ការ​ជិះ​ខ្សែរ៉ក​ រួម​ជា​មួយ​នឹង​តាប​បុក​ប៊ីយ៉ា​ផង​ដែរ។ សម្រាប់​អ្នក​​ស្រលាញ់​ធម្មជាតិ និង​ត្រូវ​ការ​​ភាព​ស្ងប់ស្ងាត់​បំបាត់​ស្ត្រេស​ កុំ​រលង ជ្រលង​បៃតង​វាល​ពួច​ដោយលោកអ្នកអាចទំនាក់ទំនងរីសតមួយនេះបានតាមរយៈលេខទូរស័ព្ទ​ ០១០ ៦៦៦ ១០៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក