សញ្ញា​បញ្ជាក់​ថា​អ្នកមាន​ជំងឺគិត​ច្រើន​ជ្រុល​ហើយ គួរ​ដោះ​ស្រាយ​ដោយ​វិធី​ទាំង​នេះ

ជា​ការ​ពិត​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​​គិត​ច្រើន​ពេលខ្លះ។ ការ​គិត​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​បាន។ ហើយ​យើង​ពិត​ជា​មិន​អាច​ស្មាន​ដឹង​មុន​ទេ​ថា​ជំងឺ​មួយ​ណា​នឹង​កើត​ឡើង​មុន​ វា​ប្រៀប​ដូចជា​៖ ពងមាន់ និង​មាន់​អ៊ីចឹង។ ម្យ៉ាង​ទៀត​ការ​គិត​ច្រើន​បង្ក​ឲ្យ​សមត្ថភាព​ផ្លូវ​អារម្មណ៍​របស់​អ្នក​ថយ​ចុះ ពេល​ដែល​វា​ថយ​ចុះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​គិត​ច្រើន​ទៅ​ៗ។

ទម្រង់​ទាំង​ពីរ​នៃ​ការ​គិត​ច្រើន

ការ​គិត​ច្រើន​មាន​ ២ទម្រង់​គឺ​ការ​គិត​ពី​អតីតកាល និង​ការ​គិត​បារម្ភ​ពី​អនាគត។ ការ​គិត​ច្រើន​មាន​លក្ខណៈ​ខុស​ពី​ការ​គិត​ដោះស្រាយ​បញ្ហា​ ដោយ​ការ​គិត​ដោះ​ស្រាយ​បញ្ហា​ព្យាយាម​គិត​ស្វែង​រក​ដំណោះ​ស្រាយ រី​ឯ​ការ​គិត​ច្រើន​គឺ​ការ​រក្សា​បញ្ហា។ ការ​គិត​ច្រើន​ក៏​មាន​លក្ខណៈ​ខុស​ពី​ការ​ស្វែង​យល់​ពី​ខ្លួន​ឯង (Self-reflection) ដោយ​ការ​គិត​ស្វែង​យល់​ពី​ខ្លួន​ឯង​មាន​លក្ខណៈ​បែប​សិក្សា​ពី​ខ្លួន​ឯង​ ឬ​ព្យាយាម​ស្វែង​រក​ទស្សនៈ​ថ្មី​ពី​ហេតុការណ៍​ណា​មួយ​របស់​ខ្លួន។

ការ​គិត​ច្រើន​គឺ​ជា​ការ​គិត​មិន​ឈប់ឈរ​ពី​ហេតុការណ៍ ឬ​រឿង​អាក្រក់​ណា​មួយ និង​ការ​គិត​ពី​រឿង​ដែល​ខ្លួន​ឯង​គ្រប់​គ្រង​មិន​បាន។ ភាព​ខុស​គ្នា​រវាង​ការ​គិត​ដោះស្រាយ​បញ្ហា ការ​គិត​ស្វែងយល់​ពី​ខ្លួន​ឯង និង​ការ​គិត​ច្រើន មិន​មែន​ជា​ការ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​គិត​ស៊ី​ជម្រៅ​នោះ​ទេ។ ការ​គិត​ស៊ី​ជម្រៅ​ពី ការ​គិត​ដោះ​ស្រាយ​បញ្ហា និង​ការ​ស្វែងយល់​ពី​ខ្លួន​ឯង ផ្ដល់​ឲ្យ​អ្នក​នូវ​គំនិត​ច្នៃ​ប្រឌិត​ និង​ការ​យល់​ពី​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯង។ តែ​បើ​អ្នក​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​គិត​ច្រើន​វិញ វា​នឹង​គ្មាន​បាន​ផល​អ្វី​ឡើយ​សម្រាប់​ជីវិត​អ្នក​ហើយ​ថែម​ទាំង​ប៉ះ​ពាល់​ដល់​ជីវិត​អ្នក​ថែម​ទៀត។

សញ្ញាណ​ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន

ពេល​ដែល​អ្នក​ដឹង​ថា​ខ្លួន​ឯង​ជា​មនុស្ស​គិត​ច្រើន អ្នក​អាច​ផ្លាស់​ប្ដូរ​វា​បាន​ប៉ុន្តែ​ដំបូង​អ្នក​ត្រូវ​យល់​ថា​ការ​គិត​ច្រើន​ផ្ដល់​ផល​អាក្រក់​ជាង​ល្អ​ទៅ​លើ​សុខភាព។ ពេល​ខ្លះ​មនុស្ស​គិត​ច្រើន​គិត​ថា​ការ​គិត​ច្រើន​របស់​គេ​អាច​ជួយ​ការពារ​រឿង​អាក្រក់​កើត​ឡើង​បាន។​ តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​មាន​ផល​អាក្រក់​ចំពោះ​អ្នក ហើយ​វា​​ក៏​មិន​បាន​ការពារ​អ្នក​ពី​រឿង​អាក្រក់ ឬ​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​ឡើយ។​

ខាង​ក្រោម​នេះ​ជា​សញ្ញាណ​ទាំង​ ១០​ដែល​បង្ហាញ​ជា​អ្នក​ជា​មនុស្ស​គិត​ច្រើន៖

១ ខ្ញុំ​មិន​អាច​ឈប់​បារម្ភ​បាន​ទេ

២ ខ្ញុំ​តែងតែ​បារម្ភ​ពី​រឿង​ដែល​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​បាន

៣ ភ្លាមៗ​ស្រាប់​តែ​ខ្ញុំ​នឹង​ឃើញ​កំហុស​របស់​ខ្លួន

៤ ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​ខ្មាសអៀន​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត

៥ ខ្ញុំ​តែង​តែ​សួរ​សំនួរ​ខ្លួន​ឯង​ “ចុះ​ប្រសិន​បើ​វា​យ៉ាង​នេះ​ យ៉ាង​នោះ។ល។”

៦ ខ្ញុំ​ពិបាក​ក្នុង​ការ​គេង​ខ្លាំង​ណាស់​ដោយ​សារ​ខួរ​ក្បាល​មិន​ឈប់​គិត​សោះ

៧ ពេល​នឹក​ដល់​ការ​សន្ទនា​ណា​មួយ​ ខ្ញុំ​តែង​តែ​គិត​ថា​ខ្ញុំ​មិន​គួរ​និយាយ​បែប​នោះ​សោះ

៨ ខ្ញុំ​ចំណាយ​ពេល​ជា​ច្រើន​គិត​ពី​អត្ថន័យ​ដែល​អ្នក​ដទៃ​បាន​​និយាយ​មក​កាន់​ខ្ញុំ ឬ​ហេតុការណ៍​មួយ​ដែល​បាន​កើត​ឡើង

៩ ពេល​នរណា​ម្នាក់​និយាយ​អ្វី​មួយ​ ឬ​ធ្វើ​ដូច​មិន​ពេញ​ចិត្ត​ ខ្ញុំ​នឹង​គិត​តែ​ពី​វា

១០ ខ្ញុំ​ចំណាយ​ពេល​ជា​ច្រើន​គិត​តែ​ពី​រឿង​កន្លង​ហួស ឬ​បារម្ភ​អំពី​អនាគត​ ដែល​ភ្លេច​គិត​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ពេល​បច្ចុប្បន្ន។

របៀប​ដោះស្រាយ​ជា​មួយ​នឹង​ការ​គិត​ច្រើន

វា​ងាយ​ស្រួល​ខ្លាំង​ណាស់​ក្នុង​ការ​ដែល​ដឹង​ថា​ខ្លួន​ឯង​គិត​ច្រើន ប៉ុន្តែ​វា​មាន​របៀប​គិត​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ការ​គិត​ ឬ​ផ្នត់​គំនិត​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​កំណត់​ពេល​វេលា​ក្នុង​ការ​គិត​អាច​ជួយ​កាត់​បន្ថយ​ការ​គិត​ច្រើន​បាន។ ដោយ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​គិត​ពី​រឿង​ណា​មួយ​ពេញ​មួយ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។ ឧទាហរណ៍​ថា​អ្នក​កំណត់​ពេល​វេលា​ថា​ ខ្ញុំ​នឹង​ចំណាយ​ពេល​គិត​ពី​វា​ត្រឹម​តែ​ ១៥​នាទី​ក្នុង​មួយ​ថ្ងៃ។ ម្យ៉ាង​ទៀត​អ្នក​អាច​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នក​ពី​ការ​គិត​ច្រើន​ទៅ​ជា​ការ​គិត​ច្រើន​ទៅ​ជា​ការ​គិត​បែប​ស្វែង​រក​ដំណោះ​ស្រាយ​ ឬ​ការ​គិត​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម