ទាំង​នេះ​គឺអត្ថប្រយោជន៍​សុខភាពដ៏​ច្រើន​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ធ្វើ​អំពើ​ល្អ

យើង​គ្រប់​គ្នា​ដឹង​ថា​ការ​ធ្វើ​អំពើ​ល្អ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​បែប​វិជ្ជមាន​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន និង​ដឹង​ថា​ការ​ធ្វើ​អំពើ​ល្អ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ និង​ស្រស់ស្រាយ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ការ​ធ្វើ​អំពើ​ល្អ​បាន​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ទៅដល់​សុខភាព។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ត​ប្រយោជន៍​សុខភាព​មួយ​ចំនួន​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ធ្វើ​អំពើ​ល្អ៖

បន្ថយ​សម្ពាធ​ឈាម

ការ​បរិច្ចាគ​ទៅ​អ្នក​ដទៃ ឬ”prosocial spending,” បាន​បង្ហាញ​ថា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​សុំ​ឲ្យ​មនុស្ស​មួយ​ក្រុម​ចំណាយ​លុយ​៤០ដុល្លារ​ទៅ​លើ​ខ្លួនឯង​ ហើយ​សុំ​ឲ្យ​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​សុទ្ធ​តែ​មាន​សម្ពាធ​ឈាម​ខ្ពស់​ចំណាយ​លុយ​ទៅ​ជួយ​អ្នក​ដទៃ។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ក្រុម​មនុស្ស​ដែល​បរិច្ចាគ​ទៅ​ជួយ​អ្នក​ដទៃ​មាន​សម្ពាធ​ឈាម​ថយ​ចុះ​បន្ទាប់​ពី​ការ​សិក្សា​អស់​ ៦​សប្ដាហ៍។ ជាក់ស្ដែង​វា​មាន​អត្ថប្រយោជន៍​ស្មើ​ទៅ​នឹង​ការ​ហាត់​ប្រាណ​ឯណោះ។

ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត

មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដូចជា៖ ការ​សមាធិ ការ​ហាត់​ប្រាណ ឬ​ការ​ផឹក​ថ្នាំ ក៏​ប៉ុន្តែ​ការ​ធ្វើ​អំពើ​ល្អ​ក៏​ជា​វិធី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ផង​ដែរ​ ព្រម​ទាំង​មាន​ភាព​ងាយ​ស្រួល​ជាង​គេ​ទៀត​ផង។ ការ​ស្រាវ​ជ្រាវ​មួយ​របស់​សកលវិទ្យាល័យ Bristish Columbia បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ជួយ​អ្នក​ដទៃ ឬ​ធ្វើ​ទង្វើ​ល្អ​មាន​ការ​កើន​ឡើង​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ផ្លូវ​ចិត្ត​របស់​ខ្លួន​រយៈ​ពេល​វែង​។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ចិត្ត​ អ្នក​អាច​រក​ឱកាស​ធ្វើ​អំពើ​ល្អ​តិច​តួច​ ឬ​គ្រាន់​តែ​ញញឹម​ទៅ​កាន់​មនុស្ស​ចាស់​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​ផង​ដែរ។

មាន​សុភមង្គល

អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​ចក្រភព​អង់គ្លេស​បាន​រក​ឃើញ​ថា​ការ​ធ្វើ​អំពើ​ល្អ​អ្វី​មួយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល​រយៈ​ពេល​ ៣​ថ្ងៃ។ តាម​រយៈ​ការ​សិក្សា​មួយ​នោះ​ គេ​បាន​ចាត់​តាំង​មនុស្ស​ ៣​ក្រុម​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ​គ្នា។​ ដោយ​ក្រុម​ទី១ ត្រូវ​ធ្វើ​អំពើ​ល្អ​រាល់​ថ្ងៃ ក្រុម​ទី​២​ធ្វើ​រឿង​ថ្មីៗ ក្រុម​ទី៣​មិន​ធ្វើ​អ្វី​សោះ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ក្រុម​ទី ១និងទី២ ជា​ក្រុម​ដែល​មាន​សុភមង្គល​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ក្នុង​អំឡុង​ពេល​ពិសោធន៍។

អំពើ​ល្អ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ

បើ​ទោះ​បី​ជា​អ្នក​បាន​ធ្វើ​អំពើ​ល្អ​តិច​តួច​បំផុត​យ៉ាងណា​ក៏​ដោយ​ក៏​បាន​បញ្ចេញ​ oxytocin ទៅ​ក្នុង​រាង​កាយ​ដែល​វា​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ។ ការ​រលាក​នៅ​ក្នុង​រាង​កាយ​កើត​ឡើង​ពី​បញ្ហា​សុខភាព​របស់​អ្នក​ដូច​ជា៖ ជំងឺ​ទឹក​នោម​ផ្អែម មហារីក ការ​ឈឺចាប់​រ៉ាំរ៉ៃ ធាត់ និង​ឈឺក្បាល​ប្រកាំង។ ដូច្នេះ​ហើយ​អំពើ​ល្អ​ពិត​ជា​អាច​ជួយ​ទៅ​ដល់​សុខភាព និង​សុភមង្គល​ក្នុង​ជីវិត​របស់​អ្នក។

អំពើ​ល្អ​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង

វេជ្ជបណ្ឌិត​ Dr. Carter បាន​ពន្យល់​ថា​ មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការ​ស្ម័គ្រចិត្ត​ជា​មនុស្ស​ដែល​ជួប​ជំងឺ​និង​ការ​ឈឺចាប់​តិច​តួច​ជាង​អ្នក​ដែល​មិន​បាន​ធ្វើ។ ការ​ជួយ​អ្នក​ដទៃ​អាច​ជួយ​ទៅ​ដល់​សុខភាព​អ្នក​ទាំង​មូល​ ជា​ពិសេស​គឺ​ជំងឺ​បេះដូង​។ លើស​ពី​នេះ​ទៅ​ទៀត​មនុស្ស​ដែល​ធ្វើ​អំពើ​ល្អ​ ឬ​ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត​លើស​ពី​ ២​ដង​មាន​អត្រា​ការ​ស្លាប់​តិច​ជាង​គេ​ដល់​ទៅ ៤៤ភាគ​រយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម