ការប្រកួត «សំណេរអង្គរ» ឆ្នាំនេះកាន់តែអធឹក មានទាំងបេក្ខភាពវ័យ ៦ឆ្នាំ និងជនបរទេសថែមទៀត

ក្នុង​ចំណោម​បេក្ខភាព ​​១ ២០០ ​អង្គ​/នាក់ ​មាន​បេក្ខភាព​វ័យ​ក្មេង​បំផុត​ត្រឹម​អាយុ​៦ ​ឆ្នាំ​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​សរសេរ​តាម​អាន​«​សំណេរ​អង្គរ​» និង​មាន​បេក្ខភាព​ជា​ជន​បរទេស​ផង​ដែរ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា។

ការ​ប្រកួត ​​«​សំណេរ​អង្គរ​»​ លើក​ទី​២​ បាន​បញ្ចប់​ទៅ​ដោយ​រលូន​កាល​ពី​ថ្ងៃ​ ១៩ ​មករា​ ២០២៥​ នៅ​ខាង​មុខ​ប្រាសាទ​​អង្គរវត្ត​។​ ក្រោយ​បញ្ចប់​ការ​ប្រកួត​រក​បាន​បេក្ខជន​ជយលាភី​សំណេរ​អង្គរ​ដែល​មាន​អាយុ​ចាប់​ពី ​១៩ ​ឆ្នាំ​ចំនួន ​៣ ​នាក់​ និង​ក្រោម​១៨ ​ឆ្នាំ​ចំនួន​៣​នាក់ ​ព្រម​ទាំង​ម្ចាស់​ជយលាភី​អក្សរ​ស្អាត​ជាង​គេ​ដែល​មាន​អាយុ​លើស​ ១៩ ​ឆ្នាំ​១​នាក់ ​និង​ក្រោម ​១៨ ​ឆ្នាំ​១​នាក់​។ ​​​​​ការ​ប្រកួត​សរសេរ​តាម​អាន​នេះ​មាន​បេក្ខភាព​ចូលរួម​យ៉ាង​ច្រើន​កុះករ​ដោយ​ក្នុង​នោះ​រួម​មាន ​ព្រះសង្ឃ​ យុវជន​ប្រុស​ស្រី ​ចាស់​ក្មេង និង​មាន​បេក្ខភាព​ជា​ជន​បរទេស​ផង​ដែរ។​ ដោយ​ឡែក ​​ការ​ប្រកួត​សំណេរ​អង្គរ​នា​លើក​នេះ​បេក្ខភាព​ដែល​មាន​វ័យ​ច្រើន​ជាង​គេ​អាយុ​៨១​ឆ្នាំ​ ខណៈ​បេក្ខភាព​ក្មេង​ជាង​គេ​អាយុ​៦​ឆ្នាំ​។​

គួរឱ្យដឹងដែរថា ការ​ចូលរួម​យ៉ាង​ផុលផុស​នេះ​បាន​បង្ហាញ​ពី​ការ​យល់​ដឹង​របស់​​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​ចូលរួម​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​ និង​រីក​ចម្រើន​ជាង​មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។



Leave a Reply

Your email address will not be published.Required fields are marked *