សាន កុសុមៈ ឆ្លើយតបបែប professional ក្រោយមានអ្នកថា នាងស្លៀកសម្លៀកបំពាក់លើសគេ កាលទៅកម្មវិធីនៅចិន

សាន កុសុមៈ ដែល​បាន​ឡើង​សម្ដែង​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី «Legends of the Sea» របស់​ទូរទស្សន៍ Sansha និង​បាន​នាំ​យក​សម្លៀកបំពាក់ និង​ក្រមា​ខ្មែរ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​ពី​មហាជន។

ប៉ុន្តែ​វីដេអូ កុសុមៈ ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ឡើង​ច្រៀង​ជាមួយ​តារា​បរទេស​ដទៃ បើ​ជា​មាន​អ្នក​បញ្ចេញមតិ​ថា នាង​ស្លៀកពាក់​បែប​មិនច្រឡំ​គេ​ទៅ​វិញ។ ឆ្លើយតប​នឹង​ការ​បញ្ចេញ​មតិ​ទាំង​នោះ ធីតា​ឯក​សង្ក្រាន្ត ២០១៨ បាន​និយាយ​បែប​ច្បាស់​ៗ​ក្នុង​វីដេអូ​បន្ទាប់​ថា ការ​បាន​ឡើង​ឆាក​មិនមែន​ចេះតែ​បាន​ឡើង​រាល់ថ្ងៃ​ទេ។

បែប​នោះ​ហើយ រឹតតែ​សំខាន់​ក្នុង​ការ​ជ្រើសរើស​សម្លៀកបំពាក់​ដែល​ជា​របស់​ខ្មែរ ដើម្បី​ឲ្យ​គេ​ចងចាំ​ពី​ខ្មែរ នៅ​ពេល​ឃើញ​លើក​ក្រោយ ទោះ​មិន​ណែនាំ​ក៏​គេ​ដឹង​ថា​ជា​ខ្មែរ។ នេះ​ហើយ​ជា​គោល​បំណង​ក្នុង​ការ​ផ្សព្វផ្សាយ។ មិន​តែ​ប៉ុណ្ណោះ​តារា​សម្ដែង​ស្រី មាន​ទេពកោសល្យ​ជាច្រើន​ផ្នែក​សិល្បៈរូបនេះ​សរសេរ caption លើ​វីដេអូ​ខ្លួន​ថា “អត់​មាន​អ្នក​ណា​អង្គុយ​សុខ​ៗ​មក​ចង់​ស្វែងយល់​ពី​យើង​ទេ លុះត្រា​តែ​យើង​ព្យាយាម​បង្ហាញ​ខ្លួនឯង។ អញ្ចឹង​បើ​បង​ប្អូន​មាន​ឱកាស”។

ការ​លើក​ឡើង​របស់​តារា​ស្រី​រូប​ស្រស់ ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​តែម្ដង ពី​សំណាក់​ហ្វេន​ៗ។ កុសុមៈ បាន​លើក​ឡើង​បន្ត​ទៀត​ថា ធ្វើ​ជា​មនុស្ស​មិនមែន​ធ្វើ​អី​ដែល​ស្រួល​ៗ ស្រាប់​ៗ​នោះ​ទេ។ កញ្ញា​បាន​បញ្ជាក់​ទៀត​ថា កម្មវិធី «Legends of the Sea» ដែល​កញ្ញាឡើង​សម្ដែង​នោះ មាន​ថតច្រើន​ដង និង​ច្រើន​ឈុតមាន​ទាំង​បុរាណ និង​សម័យ ហើយ​ថ្ងៃ​ចាក់​ពិត​ប្រាកដ​នៅ​ថ្ងៃ ២៧ ខាង​មុខ​នេះ មិន​ដឹង​ថា​ខាង​កម្មវិធី ជ្រើសរើស​ប្លង់ និង​ឈុត​មួយ​ណា​មក​ចាក់ដែរ។

ប៉ុន្តែ​ការ​សម្រេចយក​ឈុត​ណា​មួយទៅ​ស្លៀក បាន​ឆ្លងកាត់​អ្នក​ដឹកនាំ​កម្មវិធី​ជាមុន​សិន មិន​ថា​ឈុត​បុរាណ ឬ​សម័យឡើយ បើអ្នក​ដឹកនាំ​យល់ព្រម ទើប​អាច​ស្លៀក​បាន៕

រូបភាព៖ Kosamak san



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *