ស្រីៗមានប្រជ្រុយនៅ ៣ កន្លែងនេះសំណាងណាស់

គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួនអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។ ឧទាហរណ៍ដូចជាប្រជ្រុយនៅលើបាតជើងមានសំណាងដើរលេងបានឆ្ងាយជាដើម។ ឆ្លៀតឱកាសនេះយើងនឹងចែករំលែកពីប្រជ្រុយ ៣ កន្លែងលើរាងកាយស្រីៗដែលបង្ហាញថានាងសំណាងណាស់៖

១. លើមេជើង

មេជើងតំណាងឱ្យមេគ្រួសារ ឬបង្គោលដែលត្រូវប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារទាំងមូល។ ភាគច្រើនពួកគេជាមនុស្សឆ្លាត មានភាពប៉ិនប្រសប់ និងមានគុណសម្បត្តិជាអ្នកដឹកនាំ។ ប្រសិនបើមានប្រជ្រុយនៅលើមេជើងអាចបញ្ជាក់អ្នកជាមនុស្សដែលមានសំណាងខាងហិរញ្ញវត្ថុ និងការរស់នៅល្អ។ ភាពស្លូតបូត រួសរាយ រាក់ទាក់ និងការចេះប្រើសម្ដីល្អៗធ្វើឱ្យពួកគេទទួលបានក្ដីស្រឡាញ់ព្រមទាំងការគោរពជាច្រើន។

ប្រសិនបើមនុស្សស្រីមានប្រជ្រុយលើមេជើង នោះពេលរៀបការហើយនឹងនាំសំណាងដល់ស្វាមីរួមមានទ្រព្យសម្បត្តិ ភាគជោគជ័យ ភាពរីករាយ និងសុភមង្គលជាដើម។

២. លើបាតជើង

ចាស់ៗតែងនិយាយថាអ្នកមានប្រជ្រុយលើបាតជើងតែងមានសំណាងបានដើរលេងច្រើន។ ស្របពេលនេះ មនុស្សស្រីដែលមានប្រជ្រុយលើបាតជើងគឺជាមនុស្សមានសុភមង្គល សុខភាពល្អ និងទ្រព្យសម្បត្តិពេញមួយជីវិតដែរ។ ជារឿយៗពួកគេគឺមានសំណាងបានដើរលេងជុំវិញពិភពលោកទៀតផង។ លើសពីនេះ មនុស្សមានប្រជ្រុយបាតជើងក៏ជាមនុស្សលេចធ្លោនៅកន្លែងធ្វើការ និងមានស្មោះត្រង់។

ដូច្នេះពួកគេច្រើនទទួលបានភាពជោគជ័យក្នុងជីវិត ប្រសិនបើបានរៀបការគេនឹងអាចជួយគ្រួសាររកស៊ីមានបាន និងលុយកាក់ហូរហៀរជាដើម។ មិនតែប៉ុណ្ណោះ ពួកគេក៏ជាកូនកតញ្ញូ និងជាមិត្តភក្ដិល្អម្នាក់ផងដែរ។

៣. លើបាតដៃ

ប្រជ្រុយលើបាតដៃសំណាងឱ្យភាពច្បាស់លាស់ និងទ្រព្យសម្បត្តិហូរហៀរ។ ជារឿយៗពួកគេតែងតែទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន។ ជាធម្មតាមនុស្សមានប្រជ្រុយបាតដៃគឺជាមនុស្សឆ្លាតដែលនៅពេលវ័យកាន់តែចាស់កាន់តែជោគជ័យ ពូកែការគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រួសារបានយ៉ាងល្អ។

បើនិយាយពីស្នេហាវិញ ពួកគេគឺកាន់តែមានភាពទាក់ទាញដោយសារតែគេទទួលបានការចាប់អារម្មណ៍ពីមនុស្សភេទផ្ទុយច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម