ធ្លាប់​ឆ្ងល់​អត់ ហេតុ​អ្វី​ប្ដី​​ប្រពន្ធ​ភាគ​ច្រើន​មុខ​ស្រដៀង​គ្នា? ការ​ពិត​មក​​ពី​មូលហេតុ ៥​យ៉ាង​នេះ!

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ពាក្យ​ដែល​ចាស់ៗ​តែង​តែ​និយាយ​ថា​ ឆ្នាំងណាគ្របហ្នឹង​! បើ​យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​បង្ហាញ​ថា​វា​ពិត​ជា​បែប​នោះ​មែន។ យើង​ទាក់​ទាញ​ចំពោះ​មនុស្ស​ដែល​ស្រដៀង​នឹង​ខ្លួន​​ឯង​ ហើយ​យើង​ខ្លួន​ឯង​ក៏​ចង់​បាន​ដៃ​គូដែល​មាន​ភាព​ស្រដៀង​នឹង​ខ្លួន​ឯង​ដូច​គ្នា។ យ៉ាង​ណា​មិញ ​តើ​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ស្រលាញ់​មនុស្ស​ដែល​ស្រដៀង​នឹង​ខ្លួន​ឯង។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​យើង​ស្រលាញ់​មនុស្ស​ដែល​ស្រដៀង​នឹង​ខ្លួន​ឯង៖

យើង​ចាប់​អារម្មណ៍ ឬ​ទាក់ទាញ​ដល់​មនុស្ស​ដែល​មាន​ DNA ស្រដៀង​គ្នា

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ក្នុង​ឆ្នាំ​ ២០១៤ នៃ​សាកលវិទ្យាល័យ Colorado បាន​រក​ឃើញ​ថា​មនុស្ស​ព្យាយាម​ស្វែង​រក​ដៃគូ​រយៈ​ពេល​វែង។ ហើយ​មនុស្ស​មាន​ភាព​ទាក់​ទាញ​ដល់​មនុស្ស​​មាន​ DNA ស្រដៀង​គ្នា​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “genetic assertive mating.” ​ការ​ស្រាវជ្រាវ​មួយ​នេះ​បាន​រក​ឃើញ​ថា​គូ​ស្វាមី​ភរិយា​ដែល​រៀបការ​ជាមួយ​គ្នា​ភាគ​ច្រើន​មាន DNA ស្រដៀង​គ្នា​ ដែល​ខុស​ពី​គូស្នេហ៍​ដោយ​ចៃដន្យ​តាម​រយៈ​អ៊ីនធឺណិត​ ឬ​តាម​ផ្លូវ។

មនុស្ស​មាន​ភាព​ទាក់ទាញ​ចំពោះ​មនុស្ស​ដែល​មាន​បុគ្គលិកលក្ខណៈ​ស្រដៀង​គ្នា

បើ​យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​នៃ​សកលវិទ្យាល័យ Wellesley College in Massachusetts and the University of Kansas បាន​លើក​ឡើង​ថា ទាំង​ទំនាក់ទំនង​ស្នេហា និង​មិត្តភាព​គឺ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ចំពោះ​មនុស្ស​ដែល​មាន​អត្តចរិត​ស្រដៀង​គ្នា។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​នេះ​បាន​ពិសោធន៍​ទៅ​លើ​គូស្នេហ៍​ចំនួន ១៥២៣គូ  ដែល​បាន​រក​ឃើញ​ថា​ពួក​គេ​មាន​បុគ្គលិកលក្ខណៈ ៨៦ភាគរយ​​ស្រដៀង​គ្នា។ ការ​ស្រាវ​ជ្រាវ​មួយ​នេះ​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​អ្នក​ចង់​បាន​មនុស្ស​ម្នាក់​មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ទៅ​នឹង​អ្នក ​យល់​ពី​អ្នក និង​សើច​ទៅ​លើ​កំប្លែង​ក្រៀម​ក្រោះ​របស់​អ្នក។

យល់​ថា​មនុស្ស​ដែល​ស្រដៀង​និង​ខ្លួន​នឹង​ចូល​ចិត្ត​ខ្លួន

ជា​ទូទៅ​មនុស្ស​យើង​តែង​តែ​សន្មត​ថា​មនុស្ស​ដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ខ្លួន​ឯង​ច្រើន​ប្រាកដ​ជា​ចូលចិត្ត​ខ្លួន​ ដោយ​សំអាង​លើ​ហេតុ​ផល​ថា​ខ្លួន​ឯង​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ភាព​ស្រដៀង​គ្នា​នឹង​ខ្លួន​ឯង​ដូច​គ្នា នេះ​បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​នៃ​កាសែត Social and Personal Relationships ។

យើង​យល់​ថា​មនុស្ស​ដែល​មាន​ភាព​ស្រដៀង​នឹង​ខ្លួន​ឯង​មិន​ងាយ​ផ្លាស់​ប្ដូរ

ការ​សិក្សា​ស្រាវ​តែ​មួយ​នៅ​ខាង​លើ​នេះ​បាន​រក​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​យល់​ថា​មនុស្ស​ដែល​ស្រដៀង​ខ្លួន​មិន​ងាយ​ផ្លាស់​ប្ដូរ​ ដែល​វា​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​នៅ​ក្នុង​ទំនាក់​ទំនង​ទាំង​ពេល​បច្ចុប្បន្ន​នឹង​សម្រាប់​អនាគត។

យើង​ចាប់​អារម្មណ៍​មនុស្ស​ដែល​មាន​មុខ​មាត់​ស្រដៀង​នឹង​ខ្លួន​ឯង​ ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន

លោក​ស្រី​ Amanda Chatel ដែល​ជា​អ្នក​និពន្ធ​នៃ​កាសែត​ Bustle បាន​លើក​ឧទាហរណ៍​ថា​ ពេល​ដែល​គាត់​បាន​ជួប​ស្វាមី​របស់​គាត់​លើក​ដំបូង ពេល​នោះ​ស្វាមី​របស់​អ្នក​ស្រី​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​លោក​តា​របស់​គាត់​ពេល​ដែល​គាត់​មាន​វ័យ​ប៉ុន​គ្នា​នោះ​។ រីឯ​របាយការណ៍​មួយ​ទៀត​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត Personality and Social Psychology Bulletin ក៏​បាន​រក​ឃើញ​ថា​យើង​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​ដែល​ស្រដៀង​ទៅ​នឹង​សមាជិក​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​ការ​ដាក់​រូប​ភាព​របស់​ខ្លួន​រួម​ជា​មួយ​មនុស្ស​ប្លែក​មុខ​ហើយ​មាន​ចលនា​ចុះ​ឡើង​ ក៏​ធ្វើ​ឲ្យ​យើង​កាន់​តែ​ចាប់​អារម្មណ៍​លើ​ពួក​គេ​ដូច​គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន