ទង្វើ​ល្អ​តូច​ៗ​ទាំង ៥ ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​អ្នក​រឹងមាំ​ទ្វេ​ដង

ក្ដី​ស្រលាញ់​មិន​ត្រឹម​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ​ តែ​វា​​ជា​ទង្វើ។​ នៅ​ក្នុង​ទំនាក់​ទំនង​គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​បាន​ទំនាក់​ទំនង​ដែល​យូរ​អង្វែង​ និង​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​​នោះ​ទេ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ទំនាក់​ទំនង​មួយ​នោះ​រឹងមាំ​វា​ទាមទារ​ឲ្យ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ពី​ដៃគូ​ទាំង​ពីរ។ ទង្វើ​ល្អ ឬ​អំពើ​ល្អ​ក៏​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ដែល​តែង​តែ​មាន​នៅ​ក្នុង​ទំនាក់​ទំនង​ដ៏​ល្អ​ផង​ដែរ។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​ទង្វើ​ល្អ​ចំនួន​ ៥​យ៉ាង​ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​បាន៖

១ ចៀស​វាង​ប្រើ​ពាក្យ​គ្រោតគ្រាត

វា​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ប្រើ​ពាក្យ​គ្រោតគ្រាត​នៅ​ពេល​ដែល​អ្នក​ខឹង​ខ្លាំង​ ក៏​ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា​វា​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​ចាប់​ផ្ដើម​ប្រេះស្រាំ​ចាប់​តាំង​ពី​ថ្ងៃ​អ្នក​ប្រើ​ពាក្យ​សម្ដី​ទាំង​នោះ។ ការ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ស្ងប់ស្ងាត់​គឺ​ជា​រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​ដៃ​គូ​របស់​អ្នក​​ពេល​កំពុង​ខឹង។

២ ចំណាំ​នូវ​រឿង​ដែល​ដៃគូ​របស់​ខ្លួន​ចូល​ចិត្ត

ការ​ធ្វើ​ទង្វើ​ល្អ​ចំពោះ​គ្នា​គឺ​ជា​រឿង​ដ៏​ល្អ​មួយ ប៉ុន្តែ​ការ​ចំណាំ​នូវ​រឿង​ចូល​ចិត្ត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន​ យល់​ថា​ពួក​គេ​មាន​តម្លៃ​បំផុត​ក្នុង​កែវ​ភ្នែក​របស់​អ្នក។ ឧបមា​ថា​​បើ​ប្រពន្ធ​របស់​អ្នក​ចូល​ចិត្ត​កាហ្វេ អ្នក​អាច​ឆុង​កាហ្វេ​សម្រាប់​នាង​ជា​រៀង​រាល់​ព្រឹក ចំណែក​ឯ​ភរិយា​វិញ​ប្រសិន​បើ​ស្វាមី​របស់​ខ្លួន​ចូល​ចិត្ត​ខ្ចប់​បាយ​យក​ទៅ​ធ្វើ​ការ អ្នក​អាច​រៀប​ចំ​វា​សម្រាប់​គាត់។​ ទាំង​នេះ​រឿង​តូច​ៗ​តែ​វា​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មួយ​រឹងមាំ​បាន​យូរ​អង្វែង​ផង​ដែរ។​

៣ គោរព​និង​កោត​សរសើរ​ចំពោះ​គ្នា

ការ​គោរព និង​សរសើរ​ដល់​ដៃគូ​របស់​ខ្លួន​គឺ​ជា​ទង្វើ​ល្អ​ដែល​ងាយ​ស្រួល​ធ្វើ​បំផុត​មួយ​ក្នុង​ទំនាក់ទំនង។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ដៃគូ​របស់​អ្នក​ទទួល​បាន​អារម្មណ៍​ប្រកប​ដោយ​ក្ដី​ស្រលាញ់​ អ្នក​គួរ​តែ​មាន​ការ​កើត​សរសើរ​ និង​ទទួល​ស្គាល់​ពី​សមិទ្ធផល​របស់​គេ​មិន​ថា​តូច​ ឬ​ធំ​នោះ​ទេ។ ​ពាក្យ​សរសើរ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត​អាច​លើក​ទឹក​ចិត្ត និង​មាន​ឥទ្ធិពល​ចំពោះ​ទំនាក់ទំនង​មួយ។

៤ គាំទ្រ​ក្ដី​ស្រមៃ​គ្នា​ទៅ​វិញ​ទៅ​មក

ការ​គាំទ្រ​ចំពោះ​គ្នា​កាន់​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​កាន់​តែ​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ខ្លួន ជា​ពិសេស​ពេល​ដែល​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គាំទ្រ។ យ៉ាងណា​ការ​ចែក​រំលែក​ពី​ក្ដី​ស្រមៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ព្យាយាម​​ជួយ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬ​យ៉ាង​ហោច​ណាស់​បង្ហាញ​ពី​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​គ្នា​ដើម្បី​​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​នោះ។

៥ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

នៅ​ក្នុង​ទំនាក់​ទំនង​មាន​មនុស្ស​ពីរ​អ្នក​ ហើយ​វា​ពិត​ជា​មិន​អាច​ទៅ​មុខ​ឡើយ​ប្រសិន​បើ​​មាន​មនុស្ស​តែ​ម្នាក់​​ខិត​ខំ​សម្រាប់​ទំនាក់​ទំនង​មួយ​នេះ។ ដើម្បី​ឲ្យ​ទំនាក់​ទំនង​មួយ​មាន​ភាព​រឹងមាំ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​សំខាន់។ អ្នក​អាច​ចាប់​ផ្ដើម​ពី​រឿង​តូច​តាច​ដូច​ជា​សម្អាត​តុ​ ឬ​លាង​ចាន​បន្ទាប់​ពី​ខ្លួន​ឯង​ញ៉ាំ​ហើយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន