សញ្ញា​ទាំង ៥ នេះ​ជា​ភ្លើង​ខៀវ​បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ដែល​ត្រឹម​ត្រូវ

នៅ​ក្នុង​ទំនាក់ទំនង​មួយ​តែង​តែ​មាន​ពេល​វេលា​រីករាយ ផ្អែមល្ហែម​ ទុក្ខសោក និង​ភាព​ល្អក់កករ​ជាដើម។ ទំនាក់ទំនង​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​ តែ​ការ​មាន​ទំនាក់ទំនង​ដែល​ត្រឹម​ត្រូវ​ ឬ​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រឹមត្រូវ​រឹត​តែ​សំខាន់​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ពេញ​មួយ​ជីវិត។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើល​សញ្ញាណ​ទាំង​៥ ដែល​បង្ហាញ​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ដែល​ត្រឹម​ត្រូវ។

១ គេ​យល់​ពី​អារម្មណ៍​របស់​អ្នក

អ្នក​ដឹង​ថា​អ្នក​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រឹម​ត្រូវ​ឬ​អត់​នៅ​ពេល​ដែល​ពួកគេ​យល់​ពី​អារម្មណ៍​របស់​អ្នក​ ឬ​ព្យាយាម​យល់​ពី​អ្នក។ ពួក​គេ​អាច​នឹង​មិន​ដែល​ឆ្លង​កាត់​រឿង​ដែល​អ្នក​បាន​ឆ្លង​កាត់​ប៉ុន្តែ​ពួក​គេ​គោរព និង​ព្យាយាម​យល់​ពី​ផល​លំបាក​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ។​ មនុស្ស​ត្រឹម​ត្រូវ​នឹង​តែង​តែ​ឈរ​ក្បែរ​អ្នក ជួយ​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​មិន​មែន​ដាក់​បន្ទុក​លើ​អ្នក​ថែម​ឡើយ។

២ ពួក​គេ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កក់​ក្ដៅ

ភ្លើង​ខៀវ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​គឺ​នៅ​ពេល​ដែល​ដៃគូ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​រាល់​ពេល​បាន​នៅ​ក្បែរ​ពួកគេ អ្នក​អាច​ពិភាក្សា​ពី​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ដោយ​មិន​មាន​អារម្មណ៍​ថា​ខ្លាច ហើយ​ពួក​គេ​នឹង​បើក​ចិត្ត​ស្ដាប់ បើក​ត្រចៀក​ស្ដាប់​រឿង​ទាំង​នោះ។

៣ ពួកគេ​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​មុន

មនុស្ស​ដែល​ត្រឹម​ត្រូវ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​តាម​របៀប​របស់​អ្នក និង​ជួយ​ឲ្យ​អ្នក​បញ្ចេញ​នូវ​សក្ដានុពល​ពិត​របស់​ខ្លួន។ ខណៈ​ពេល​ជា​មួយ​គ្នា​នេះ​ក៏​ពួកគេ​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ខ្លួនឯង​ និង​ស្វែង​រក​ខ្លួន​គេ​ផង​ដែរ ហើយ​ព្យាយាម​ដើម្បី​ក្លាយ​ជា​ដៃគូ​កាន់​តែ​ប្រសើរ​សម្រាប់​ទំនាក់​ទំនង​មួយ​នោះ។

៤ លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​សម្រេច​គោលដៅ​រៀង​ខ្លួន

មនុស្ស​គ្រប់​រូប​តែង​តែ​មាន​គោល​ដៅ​រៀង​ៗ​ខ្លួន និង​អាច​ខុស​គ្នា​ផង​ដែរ​បើ​ទោះ​បី​ជា​ជា​ដៃគូ​ក៏​ដោយ។​ មនុស្ស​ដែល​ត្រឹម​ត្រូវ​នឹង​ចង់​ឃើញ​អ្នក​រីករាយ​ដូច្នេះ​ហើយ​ពួក​គេ​នឹង​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​របស់​ខ្លួន បើ​ទោះ​បី​ជា​គោល​ដៅ​នោះ​តូច​ឬ​ធំ​ក៏ដោយ​មិន​មែន​អូស​ទាញ​អ្នក​ឲ្យ​ដើរ​តាម​គោល​ដៅ​របស់​គេ​ឡើយ។

៥ ជឿជាក់​ទៅ​លើ​គ្នា

ទំនាក់ទំនង​ដែល​ជោគជ័យ​គឺ​ដោយ​សារ​ការ​ជឿជាក់​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៣ បាន​បង្ហាញ​ថា​គូ​ស្នេហ៍​ដែល​មាន​ភាព​ជឿ​ជាក់​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ភាព​ពេញ​ចិត្ត​ចំពោះ​អាពាហ៍ពិពាហ៍​ខ្លាំង​ជាង​គូស្នេហ៍​ដែល​មិន​ជឿជាក់​ដៃគូ​របស់​ខ្លួន។ ដូច្នេះ​ហើយ​ប្រសិន​អ្នក​មាន​ដៃគូ​ដែល​ជឿជាក់​លើ​អ្នក​ ផ្ដល់​សិទ្ធិសេរី​ភាព​ដល់​អ្នក​មាន​ន័យ​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់​ទំនង​មួយ​ដែល​ត្រឹម​ត្រូវ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង