ក្រៅពីការតុបតែងខ្លួនពីខាងក្រៅ អត្តចរិក និងភាពស្រស់ស្អាតពីខាងក្នុងរឹតតែជាមន្តស្នេហ៍ដ៏ទាក់ទាញ ដែលអាចទាក់ចិត្តឱ្យបុរសៗលង់ហើយមិនងាយងើបរួចនោះទេ។ ជាក់ស្ដែងដូចជាមនុស្សស្រី ៣ ប្រភេទខាងក្រោមនេះ៖
១. មនុស្សស្រីដែលចេះស្រឡាញ់ខ្លួនឯង

ការចេះតុបតែងខ្លួន និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗគឺមិនមែនគ្រាន់តែបង្ហាញភាពទាក់ទាញនោះទេ ប៉ុន្តែវាក៏ជាវិធីដែលធ្វើឱ្យយើងខ្លួនមានក្ដីសុខផ្លូវចិត្តដែរ។ ដូច្នេះយើងគួរតែចំណាយពេលវេលាព្រមជាមួយប្រាក់ខ្លះសម្រាប់ខ្លួនឯងទាំងសម្រស់ និងសុខភាព។ លើសពីនេះ នៅពេលដែលគេឃើញថាយើងចេះថែទាំខ្លួនឯងបានល្អហើយ នោះគេនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ចិត្តស្រឡាញ់ឡើយ។
២. មនុស្សស្រីចិត្តល្អ និងសុទិដ្ឋិនិយម


មិនថាយើងមានរូបរាងស្រស់ស្អាត និងឆើតឆាយប៉ុណ្ណានោះទេ ប្រសិនបើមានចិត្តចង្អៀតចង្អល់ហើយចូលចិត្តគិតអវិជ្ជមាន វានឹងសាងជារូបភាពមិនល្អក្នុងក្រសែភ្នែកគេភ្លាម។ ដូច្នេះភាពស្មោះត្រង់ ចិត្តសប្បុរស ចេះគិតគូរពិចារណា ការចេះចែករំលែកក្ដីស្រឡាញ់ និងសុទិដ្ឋនិយមគឺជាចំណុចដែលអាចធ្វើឱ្យគេធ្លាក់ចូលអន្លង់ស្នេហ៍ដោយមិនខ្លួនមិនថាស្ថិតក្នុងកាលៈទេសៈបែបណាឡើយ។
៣. មនុស្សស្រីជឿជាក់លើខ្លួនឯង

មិនថាយើងមានរូបសម្បត្តិបែបណាទេ ទំនុកចិត្តប្រៀបដូចជាសម្លៀកបំពាក់ ឬគ្រឿងអលង្ការដែលជួយលម្អ និងរំលេចឡើងនូវសម្រស់ពិតប្រាកដពីខាងក្នុង ហើយក៏មានភាពទាក់ទាញខ្លាំងណាស់ដែរ។ ជាមួយគ្នានេះ មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងព្រោះពួកនាងចេះស្វែងយល់ ចេះលើកទឹកចិត្ត និងចេះជំរុញដៃគូឱ្យឆាប់សម្រេចគោលដៅជាដើម៕

























Account
Security
Favourite Content