Caption ខ្លីៗអត្ថន័យស្មើជម្រៅសមុទ្រ អ្នកមានគូអាចប្រើប្រាស់បាននៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់បាន​មកដល់ហើយ អ្នកមានគូជាច្រើនរូប ប្រហែលជាកំពុងតែជាប់ដៃស្វែងកាដូ បាច់ផ្កា ឬកក់ហាងសម្រាប់នាំមនុស្សជាទីស្រឡាញ់ទៅទទួលអាហារជុំគ្នា រហូតភ្លេចគិតដល់ Caption សម្រាប់បង្ហោះរូបនៅលើ បណ្ដាញទំនាក់ទំនងសង្គមជាមិនខាន។

ទុកតួនាទីនេះឱ្យ AMS ចុះ ព្រោះថ្ងៃនេះ AMS សុំមកចែករំលែកពាក្យផ្អែមល្ហែមខ្លីៗទាំង ១០ គូសង្សារក៏ប្រើបាន តែបើគូស្វាមីភរិយាបាននិយាយដាក់គ្នាវិញក៏រឹតតែល្អ។

១. “There are only two times that I want to be with you – Now and Forever.”​ ឬ​ “មានពេល ២ដងប៉ុណ្ណោះដែលខ្ញុំចង់រស់នៅជាមួយអ្នក គឺពេលនេះ និងរៀងរហូត”។

២. “The beauty that surrounds me is all because of you. I found life because I found you.” ឬ “ភាពស្រស់ស្អាតដែលនៅជុំវិញខ្លួនខ្ញុំទាំងប៉ុន្មាន កើតឡើងដោយសារតែមានអ្នក។ ខ្ញុំបានស្គាល់ពីក្ដីសុខនៃជីវិតពិតប្រាកដ ដោយសារតែខ្ញុំបានជួបអ្នក”។

៣. “Every time you hold my hand. I find another reason to fall in love with you.” ឬ “គ្រប់ពេលដែលអ្នកចាប់ដៃរបស់ខ្ញុំ ខ្ញុំតែងតែអាចរកឃើញនូវហេតុផលមួយហេតុផលទៀត ដែលធ្វើឱ្យខ្ញុំត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកម្ដងហើយម្ដងទៀត។

៤. “I never knew what love was until I met you, then when distance pulled us apart, I found out what true love is.” ឬ “ខ្ញុំមិនដែលដឹងទេថា អ្វីទៅជាស្នេហា? រហូតដល់ពេលដែលខ្ញុំបានជួបអ្នក។ ហើយនៅពេលដែលយើងត្រូវឃ្លាតឆ្ងាយពីគ្នា អ្នកបានធ្វើឱ្យខ្ញុំដឹងទៀតថា អ្វីទៅជាស្នេហ៍ពិត”។

៥. “When you came into my life, you showed me kindness and love I never felt before. Thank you for taking care of me every day.” ឬ “នៅពេលដែលអ្នកចូលមកក្នុងជីវិតមួយនេះ អ្នកបានបង្ហាញឱ្យខ្ញុំស្គាល់ពីអារម្មណ៍ល្អៗ និងក្ដីស្រឡាញ់ ដែលខ្ញុំមិនធ្លាប់បានជួបកន្លងមក។ អរគុណដែលតែងតែមើលថែខ្ញុំជារៀងរាល់ថ្ងៃ”។

៦. “I don’t know how you do it but you make me want to live forever to love you.” ឬ “ខ្ញុំមិនដឹងទេថា អ្នកអាចធ្វើវាបានដោយរបៀបណា តែអ្នកបានធ្វើឱ្យខ្ញុំចង់មានជីវិតរស់នៅជារៀងរហូតដើម្បីស្រលាញ់អ្នក”។

៧. Every time I see you I fall in love all over again.” ឬ “គ្រប់ពេលដែលខ្ញុំបានជួបអ្នក ខ្ញុំនៅតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកម្ដងហើយម្ដងទៀត”។

៨. “Only you inspire me to be better, not to lose, to keep climbing to reach my dreams. Thank you for loving me so much.” ឬ “មានតែអ្នកម្នាក់គត់ដែលធ្វើឱ្យខ្ញុំចង់ក្លាយជាមនុស្សដែលល្អជាងមុន មិនព្រមចុះចាញ់ និងព្យាយាមដើម្បីទៅដល់ក្ដីសុបិន។ អរគុណដែលអ្នកស្រឡាញ់ខ្ញុំដល់ថ្នាក់នេះ”។

៩. “You’re not just my Valentine, you’re the love of my life, my everything” ឬ “អ្នកមិនគ្រាន់តែជាមនុស្សបណ្ដូលចិត្តរបស់ខ្ញុំទេ តែជាក្ដីស្រឡាញ់ពេញមួយជីវិត និងជាគ្រប់យ៉ាងក្នុងជីវិតរបស់ខ្ញុំ”។

១០. “Every time I see your smile, it makes my troubles go away.” ឬ “គ្រប់ពេលដែលខ្ញុំឃើញស្នាមញញឹមរបស់អ្នក ទុក្ខកង្វល់ដែលខ្ញុំមានទាំងប៉ុន្មាន នឹងរលាយបាត់ក្នុងពេលមួយរំពេច”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *