នេះជាមូលហេតុដែលយើងមិនហ៊ាននិយាយ “NO” ទៅអ្នកដទៃ

ពាក្យ “NO” ងាយ​ស្រួល​និយាយណាស់ ប៉ុន្តែ​អ្នក​ធ្លាប់​អត់ ដល់​ពេល​ត្រូវ​និយាយ បែរជា​មិន​អាច​និយាយ​បដិសេធ​បាន ផ្ទុយ​ទៅ​វិញ​សម្ដី​ដែល​និយាយ​ចេញ​មក​បែរ​ជា​ស្រប​នឹង​ការ​លើក​ឡើង​ទៅ​វិញ។ ដ្បិត​ត្រឹម​តែ​ជា​ពាក្យ​មួយ​ម៉ាត់ ប៉ុន្តែ​ខ្លាច​សម្ដី​មួយ​ម៉ាត់​នោះ​ចេញ​ទៅ ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចាប់ ដូច្នេះ​ហើយ​ទើប​មិន​ហ៊ាន​និយាយ​ពាក្យ​ទាំង​នោះ​សោះ។


ពេល​ខ្លះ​ខ្ញុំ​យល់​ថា​ខ្លួនឯង​គិត​ថា​នឹង​និយាយ “NO NO NO” ប៉ុន្តែ​បន្ទាប់​មក​មាត់​ខ្ញុំ​បែរជា​បញ្ចេញ​សំឡេង “YES” វិញ។ បក្រោយ​មកខ្ញុំ​ក៏​សួរ​ខ្លួនឯង​ថា ហេតុអ្វី​ពិបាក​និយាយ​ខ្លាំង​ឬ​ពាក្យ “NO” មួយ​ម៉ាត់​នោះ? បន្ទាប់ពី​ពាក្យ “YES” ចេញ​ទៅ​ហើយ ទើបដឹង​ថា យើង​ទម្លាប់​និយាយ​ពាក្យ “YES” នេះ​ច្រំដែល​ៗ​ពេក​ហើយ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្លាច​និយាយ​ពាក្យ​ថា “ទេ” ព្រោះ​ខ្ញុំ​ក៏​ខ្លាច​ការ​បដិសេធ​ដូច​គ្នា​ដែរ។ ខ្ញុំ​ខ្លាច​ថា រាល់ពេល​ដែល​ខ្ញុំ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់។ ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ថា “ទេ” ពីព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ខកចិត្ត ឬ​កាន់តែ​ធ្វើឲ្យ​ពួកគេ​ខឹង​នឹង​ខ្ញុំ។ ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​ឈ្លើយ ហើយ​មិន​សប្បុរស​ចំពោះ​សំណើ​របស់​ពួកគេ។ នេះ​ជា​បញ្ហា​ប្រឈម​មិន​មែន​សម្រាប់​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ជា​ច្រើន​ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ។ វា​ជា​បន្ទុក​មួយ​ដែល​ត្រូវ​ទទួល​យក ព្រោះ​ជា​ញឹក​ញាប់​វា​ធ្វើ​ឲ្យ​យើង​អាក់អន់ចិត្ត​រហូត​ដល់​គេង​មិន​លក់ ញ៉ាំ​មិន​ឆ្ងាញ់​ថែម​ទៀត​ផង។


ខ្ញុំ​សង្ឃឹម​ថា​លើក​នេះ​អ្នក​ដឹង​ថា​ការ​និយាយ​ថា “NO” មិនមែន​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​អាក្រក់​នោះ​ទេ។ ការ​និយាយ​ថា “NO” មិនមែន​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ឈ្លើយ ឬ​អាត្មា​និយម​នោះ​ទេ។ ការ​និយាយ​ថា “NO” មិន​កំណត់​តម្លៃ​របស់​អ្នក​ឡើយ។ ប្រសិនបើ​ជីវិត​របស់រស់នៅ​អ្នក​អាស្រ័យ​លើ​ការ​យល់ឃើញ​ពី​អ្នក​ដទៃ នោះ​អ្នក​នឹង​មិន​មាន​សេរីភាព​ឡើយ។ បើ​អ្នក​គិត​ពី​អ្នក​ដទៃ​មុន​គេ​ជាង​ខ្លួន​ឯង អ្នក​នឹង​មិន​សប្បាយ​ចិត្ត​ឡើយ។

ក្រឡេក​មើល​ទៅ​ក្រោយ ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​មិន​សម​នឹង​និយាយ​ថា “YES” នៅ​ពេល​ដែលមិន​ចង់។ ព្រោះ​ថា​បន្ទាប់ពី​ធ្វើអ្វី​មួយ​ដែល​អ្នក​មិន​ចង់​រួច​ហើយ​នោះ នឹង​មាន​ការ​សង្ស័យ និង​ការ​អាក់​អន់​ចិត្ត​កើត​មាន​ជាយថាហេតុ ហើយ​អ្នក​ចាប់ផ្ដើម​រក​លេស ដើម្បី​គេច​មិន​ធ្វើ​តាម​ដូច​ពាក្យ​សន្យា ដែល​ទង្វើ​បែប​នោះ​រឹតតែ​មើល​ទៅ​ខុស​ឆ្គង។
សូម​ចងចាំ​ថា អ្នក​មាន​សិទ្ធិ​បដិសេធ​សំណើ​មួយ ហើយ​មិន​គួរ​ភ័យខ្លាច​ក្នុង​ការ​ធ្វើឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​។ ថែរក្សា​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ ព្រោះ​សុខភាព​ផ្លូវចិត្ត​មាន​សារៈសំខាន់​ដូច​រាងកាយ និង​ចិត្ត​គំនិត​របស់​អ្នក​ដែរ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រៀន​និយាយ​ថា “NO” ចំពោះ​អ្វី​ដែល​មិន​ត្រឹមត្រូវ មិន​សំខាន់​សម្រាប់​ខ្លួន​ឯង និង​អាច​ឲ្យ​អ្នក​ចៀស​ផុត​ពី​ការ​ឈឺចាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន