មក​ស្គាល់​ Hostel ៣ កន្លែងនៅសៀមរាប​ចំណាយ​តិច ហើយ​អាច​ស្នាក់​នៅ​ជា​ក្រុមបានទៀត

សៀមរាប​ជា​ទិសដៅ​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​គ្រប់​រដូវ​កាល​សម្រាប់​​ភ្ញៀវ​ក្នុង​ស្រុក និង​ភ្ញៀវ​បរទេស។ ​មិន​ថា​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា​នោះ​ទេ​អ្វី​ដែល​ទេសចរ​គ្រប់​រូប​មាន​កង្វល់​ជាង​គេ​នោះ​គឺ​កន្លែង​ស្នាក់។ ​កន្លែង​ស្នាក់​មាន​ច្រើន​ប្រភេទ​ដូចជា៖ Hotel Hostel ផ្ទះសំណាក់ និង​ Boutique ជា​ដើម។ យ៉ាង​ណា​ប្រសិន​បើ​អ្នក​ទៅ​លេង​សៀមរាប​ហើយ​ចង់​រក​កន្លែង​ស្នាក់​ដែល​មាន​ភាព​ងាយ​ស្រួល មាន​អនាម័យ តម្លៃ​សមរម្យ និង​អាច​ស្នាក់​នៅ​រួម​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចំណាយ​ពេល​សប្បាយ​រីករាយ​ជា​មួយ​សមាជិក​ដំណើរ​កម្សាន្ត​របស់​ខ្លួន AMS Infotainment សូម​ណែនាំ​កន្លែង​ស្នាក់​បែប​ Hostel ៣​កន្លែង​នេះ។

១ Lub d

Lub d ជា Hostel ទី១​ ដែល​អ្នក​គួរ​នឹក​ដល់​បើ​សិន​ទៅ​លេង​សៀមរាប​ជា​មួយ​មិត្តភ័ក្តិ​។ Lub d ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ ដែល Hostel មួយ​នេះ​មាន​ការ​រចនា​បន្ទប់​គេង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ តម្លៃ​សមរម្យ អនាម័យ​ខ្ពស់ ព្រម​ជា​មួយ​នឹង​ការ​ផ្ដល់​ជូន​ដូចជា​៖ អាងហែលទឹក WiFi តំបន់​ហ្គេម បារ​ ភោជនីយដ្ឋាន មាន​កន្លែង​ស្អាត​ដើម្បី​ថតរូប បន្ទប់​ទាំងអស់​មាន​ម៉ាស៊ីន​ត្រជាក់​ និង​ទឹក​ក្ដៅ-​ត្រជាក់។ Lub d មាន​ទីតាំង​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ផ្លូវ៧មករា ក្រុង​សៀមរាប និង​មាន​ចម្ងាយ 500 ម៉ែត្រ​ពី​ផាប់ស្រ្តីត។ Lub d ផ្ដល់​ជូន​បន្ទប់​គេង​រួម (Dormitory) រួម​មាន​បន្ទប់​គ្រែ​ថ្នាក់​ៗ សម្រាប់ ៨ នាក់ ៩ នាក់ និង ១០នាក់ ដែល​មាន​តម្លៃ​ចាប់​ពី ៨$/គ្រែ ដល់ $១៥/គ្រែ  បន្ទប់​ឯកជន​សម្រាប់ ២ នាក់ តម្លៃ ចាប់ពី ២៥$/យប់ ដល់ ៦០$/យប់ និង​បន្ទប់​គ្រួសារ​តំលៃ ចាប់ពី ៥០$/យប់ ដល់ $១២០/យប់។

២ Aborest Tropical

ជា Hostel មួយ​ដែល​មាន​ការ​រចនា​ដ៏​ពិសេស​បែប​សហសម័យ​ក្នុង​ក្រុង​សៀមរាប ដែល​ស្រដៀង​ទៅ​នឹង​ប្រភេទ boutique hostel។ Aborest Tropical មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ស៊ីវត្ថា​ ចំ​កណ្តាល​ក្រុង​សៀមរាប។ Hostel មួយ​នេះ​មាន​ចម្ងាយ​ ៥០ ​ម៉ែត្រ​ពី Pubstreet ផ្សារចាស់ និង​ផ្សារ​រាត្រី។ Aborest Tropical មាន​ផ្ដល់​ជូន​នូវ​អាង​ទឹក​លើ​ដំបូង អ៊ីនធឺណិត​ឥតគិតថ្លៃ បន្ទប់​កម្សាន្ត​ដែល​មាន​ហ្គេម និង Netflix។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Hostel មួយ​នេះ​មាន​បន្ទប់​ប្រភេទ Dorm ដែល​មាន​គ្រែ ៤ និង​គ្រែ ៨ រួម​ជា​មួយ​នឹង​បន្ទប់​ទឹក​ឯកជន និង​មាន​តម្លៃ​ត្រឹមតែ​ ៨ដុល្លា/គ្រែ។ ប្រសិន​បើ​អ្នក​ទៅ​លេង​សៀមរាប​ជា​លក្ខណៈ​គ្រួសារ ឬ​ស្វែង​រក​កន្លែង​ស្នាក់​ដែល​មាន​លក្ខណៈ​ Relax នោះ Aborest Tropical Hostel អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង។

៣ Onederz Siem Reap

ប្រសិនបើ​អ្នក​ស្វែង​រក​កន្លែង​ស្នាក់​ដែល​មាន​អនាម័យ​ខ្ពស់ មាន​ផាសុខភាព ការ​រចនា​ស្រស់ស្អាត និង​បាន​ជួប​មនុស្ស​ថ្មី​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក​នោះ Onederz ​មួយ​ក្នុង​ចំណោម Hostel ល្អ​បំផុត​ដែល​អ្នក​មិន​គួរ​មើល​រំលង​បើ​ទៅ​លេង​សៀមរាប។ Onederz ផ្ដល់​ជូន​បន្ទប់​ស្នាក់​នៅ​រួម Dorm មាន ៤គ្រែ​គេង និង ១២គ្រែ​គេង​ដែល​មាន​តម្លៃ ៥ដុល្លា​ក្នុង​មួយ​គ្រែ និង​បន្ទប់​ឯកជន​មាន ២​គ្រែ​គេង​តម្លៃ ១៧ដុល្លា​ក្នុង​មួយ​យប់។ មិន​ខុស​ពី​កន្លែង​ដទៃ​ឡើយ Hostel មួយ​នេះ​មាន​ហាង​អាហារ បារ WiFi និង​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​អាង​ទឹក​រហូត​ដល់​៣។ Onederz មាន​ទីតាំង​នៅ​លើ​ផ្លូវ​ផ្សារ​រាត្រី​ ក្រុង​សៀមរាប ដើរ​ត្រឹមតែ​ ៤នាទីប៉ុណ្ណោះពី Pub Street៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង