ក្នុងចំណងស្នេហារវាងមនុស្សពីរនាក់ច្រើនស្ដែងចេញតាមរយៈជំនឿចិត្ត ពាក្យសម្ដី។ ប៉ុន្តែមិនប្រាកដថាពាក្យសម្ដីគ្រប់ម៉ាត់ដែលដៃគូយើងបាននិយាយចេញមកទាំងអស់សុទ្ធតែអាចជឿជាក់បានឡើយ។ ជាក់ស្ដែងដូចជាពាក្យទាំង ៧ ខាងក្រោមដែលមនុស្សប្រុសចូលចិត្តយកមកកុហក៖
១. បងមិនស្រឡាញ់តែសម្បកក្រៅ៖ មនុស្សស្រីប្រៀបដូចជាផ្កា ហើយមនុស្សប្រុសប្រៀបដូចជាកន្លង់។ នៅពេលផ្កាចាប់ផ្ដើមបាត់សម្រស់ នោះកន្លង់ច្បាស់ជាហើរចោលមិនខាន។ ដូច្នេះត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន មិនដើម្បីអ្នកណាម្នាក់ឡើយ ប៉ុន្តែគឺដើម្បីខ្លួនឯង។

២. បងសន្យា៖ ពេលសន្យាដំបូងៗមនុស្សប្រុសភាគច្រើនគឺសប្បាយចិត្តខ្លាំងណាស់។ ស្របពេលដែលសន្យាពួកគេមិនបានគិតអ្វីច្រើនឡើយ។ ចុងក្រោយពេលអារម្មណ៍សប្បាយបានបញ្ចប់ ពាក្យសន្យាទាំងនោះក៏នឹងក្លាយទៅជាខ្យល់តែម្ដង។
៣. អូនជាមនុស្សតែម្នាក់គត់ក្នុងជីវិតបង៖ ក្នុងស្នេហារវាងមនុស្សពីរនាក់ បុរសអាចជាភាគីម្ខាងដែលចូលចិត្តសេរីភាព និងការផ្សងព្រេង។ ដូច្នេះអារម្មណ៍របស់ពួកគេមិនទាន់អាចច្បាស់លាស់នៅឡើយទេ។ ប្រសិនបើគេនិយាយយើងជាមនុស្សម្នាក់គត់ក្នុងឆាកជីវិត កុំទាន់ប្រថុយជឿគេអី។
៤. បងស្បថ៖ ពាក្យសម្បថដែលងាយនិយាយចេញមកគឺមិនអាចទុកចិត្តបានឡើយ។ ពេលខ្លះពួកគេគ្រាន់តែយកពាក្យសម្បថនោះមកធ្វើជាលេសគេចវេះបញ្ហាតែប៉ុណ្ណោះ។

៥. បងសន្យាថាឈប់ហើយ៖ នៅពេលប្រព្រឹត្តកំហុសអ្វីហើយមនុស្សប្រុសបានសន្យាថាឈប់មែន។ ប៉ុន្តែពួកគេមិនបានច្បាស់លាស់ថានឹងមិនធ្វើម្ដងទៀតនោះទេ ដូច្នេះការរង់ចាំមើលទង្វើជាក់ស្ដែងជារឿងសំខាន់។
៦. បងនឹងកែប្រែ៖ មនុស្សយើងអាចកែប្រែរូបរាងខាងក្រៅបាន ប៉ុន្តែមិនអាចផ្លាស់ប្ដូរអត្តចរិតពីធម្មជាតិឡើយ។ ដូច្នេះប្រសិនបើយើងជឿថាពួកគេនឹងកែប្រែដើម្បីយើង ភាគរយច្រើនអាចនឹងខុស។
៧. បងនឹងរៀបការជាមួយអូន៖ ប្រសិនបើពួកគេមិនទាន់ណែនាំយើងឱ្យជួបជាមួយក្រុមគ្រួសារគេនៅឡើយ សូមកុំទាន់ដាក់ចិត្តជឿគេខ្លាំងពេក។ ដោយសារពាក្យសម្ដីអាចនឹងងាយនិយាយចេញមក ប៉ុន្តែវាមិនងាយនឹងសម្ដែងជាទង្វើឡើយ។
ដូច្នេះហើយមិនមែនថាមិនឱ្យជឿទុកលើគ្នានោះទេ ប៉ុន្តែយើងគួរតែចាំសង្កេតមើលលើទង្វើជាក់ស្ដែងសិនសឹមសម្រេចចិត្តទើបប្រសើរជាង៕

























Account
Security
Favourite Content