ផ្អើលអ្នកគាំទ្រចង់បាក់ផ្សារ ដោយសារសម្រស់ Zhao Liying

ថ្មីៗនេះ Zhao Liying បានទៅចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយនៅទីក្រុង Tianjin ប្រទេសចិន ហើយក៏បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គម Weibo ខណៈមានអ្នកគាំទ្រមកចូលរួមយ៉ាងច្រើនកុះករ។

បង្ហាញមុខក្នុងកម្មវិធី តារាស្រីមេម៉ាយកូនមួយរូបនេះបានស្លៀករ៉ូបពណ៌ស បែបសុភាពរមទម តែស្រស់ឆើតឆាយ និងម៉ូដសក់បួងទៅក្រោយដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ មតិជាច្រើនលើកឡើងថា តាំង​ពី​សម្រាលកូន​មក Zhao Liying កាន់​តែមានសម្រស់​ស្រស់​ស្អាត និង​ស្រស់ថ្លា​ជាង​មុន​ទៅ​ទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្ររបស់តួឯកស្រី “និស្ស័យស្នេហ៍ដាវទេព” រូបនេះជាច្រើនបានរង់ចាំនៅខាងក្រៅផ្សារយ៉ាងអន្ទះអន្ទែង ដើម្បីបានជួបអាយដលរបស់ខ្លួន ហើយគ្រាន់តែ​ផ្សារ​នេះ​បាន​បើក​ភ្លាម ក៏មាន​អ្នក​គាំទ្រសម្រុកចូល​យ៉ាង​ច្រើន​កុះករ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ មិនត្រឹមតែមានអ្នកមកមើលកកកុញនៅជាន់ទី១ទាំងមូលនោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនបានទៅឈរនៅជាន់ខាងលើដើម្បីបានឃើញសម្រស់ Zhao Liying ដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីលែងលះ Zhao Liying បានចំណាយពេលច្រើនជាមួយកូនប្រុស និងការងារសម្តែង ហើយកម្របានចូលរួមកម្មវិធីនានាណាស់។ ដូច្នេះហើយ រាល់ពេលដែលនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗ នាងតែងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

កើតនៅឆ្នាំ ១៩៨៧ Zhao Liying ត្រូវបានគេចាត់ទុកថាជាតារា Grade A មួយរូបរបស់វិស័យសិល្បៈចិននាពេលបច្ចុប្បន្ន ហើយជាច្រើនឆ្នាំមកនេះ នាង​នៅ​តែ​រក្សាបានទាំងរូបសម្រស់ និងប្រជាប្រិយភាពបានយ៉ាងល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)