ចង់ដឹងក្មេងៗមានបញ្ហាផ្លូវចិត្តអត់ សង្កេតមើលប៉ុន្មានចំណុចនេះ

មានអាណាព្យាបាល និងឪពុកម្ដាយជាច្រើនមិនដែលព្រងើយកន្តើយនឹងកូនៗទេនៅពេលពួកគេមានរបួសមិនថាធ្ងន់ ឬស្រាលប៉ុណ្ណានោះទេ។ របួសខាងក្រៅអាចមើលឃើញនឹងភ្នែក តែរបួសក្នុងចិត្តទាល់តែយកចិត្តទៅមើលទើបឃើញ។ ជាក់ស្ដែងមានឪពុកម្ដាយខ្លះពិតបានធ្វេសប្រហែសចំពោះផ្លូវចិត្តកូនៗមែនដោយហេតុផលថាកូនគាត់អាចនឹងជោរទោរទន់ជ្រុល និងខ្លាចអ្នកខាងក្រៅនិយាយថាកូនរបស់ខ្លួនជាមនុស្សឆ្កួត។ តើមានសញ្ញាសម្គាល់អីខ្លះដែលអាចឱ្យអាណាព្យាបាលសង្កេតមើលកូនៗ?

១. ការប្រែប្រួលទម្លាប់គេង

ភាគច្រើនពួកគេប្រាកដជាប្រាប់ឪពុកម្ដាយពីសុបិនអាក្រក់របស់ពួកគេ ឬចាប់ផ្ដើមងងុយគេងក្នុងថ្នាក់។ មួយវិញទៀត ពួកគេចាប់ផ្ដើមគេងច្រើនហើយចង់តែនៅលើគ្រែពេលថ្ងៃ និងពេលយប់គេតែងតែនៅរហូតទល់ភ្លឺតែម្ដង។

២. ការបាត់បង់ចំណូលចិត្ត

ជាធម្មតាក្មេងៗតែងតែចូលចិត្តលេង ឬបង្កើតសកម្មភាពសប្បាយៗជាមួយមិត្តភ័ក្ដិ។ ប៉ុន្តែប្រសិនបើពួកគេចាប់ផ្ដើមបញ្ឈប់សកម្មភាពទាំងនោះដូចជាចំណាយពេលជាមួយមិត្តភ័ក្ដិ ទម្លាក់ចោលនូវសកម្មភាព ឬទម្លាប់ណាមួយដែលគេធ្លាប់តែចូលចិត្តនោះជាសញ្ញាត្រូវកត់សម្គាល់ហើយ។

៣. អារម្មណ៍លែងចង់រៀនសូត្រ

ជាធម្មជាតិរបស់ក្មេងៗភាពខ្ជិលគឺមិនអាចមិនមានទេ តែក៏មិនដល់ថ្នាក់លែងចង់រៀនសូត្រតែម្ដងដែរ។ នៅពេលពួកគេមានបញ្ហាផ្លូវចិត្តណាមួយពួកគេតែងតែមិនចង់ចូលសាលា ឬមិនចង់ធ្វើកិច្ចការផ្ទះនោះទេ។ ដូចនេះ បើសង្កេតឃើញបែបនេះគូរកុំទុកដល់ពួកគេចេះគេចសាលាអី។

៤. ការប្រែប្រួលទម្ងន់

ការមិនចូលចិត្តអាហារ ឬការញ៉ាំច្រើនដែលធ្វើឱ្យក្មេងៗផ្លាស់ប្ដូរទម្ងន់យ៉ាងលឿនអាចជាសញ្ញាបញ្ជាក់ពីបញ្ហានៃការញ៉ាំ។ ប៉ុន្តែតាមគ្រូពេទ្យជំនាញបានបង្ហាញថាការប្រែប្រួលចំណង់នៃការញ៉ាំ និងការផ្លាស់ប្ដូរទម្ងន់កឺជាសញ្ញានៃជម្ងឺបាក់ទឹកចិត្តហើយ។

៥. ការផ្លាស់ប្ដូរអារម្មណ៍លឿនខុសធម្មតា

គ្មានក្មេងៗណាដែលមិនចេះង៉ក់ងរទេ​ដោយសារនេះជាធម្មជាតិរបស់ពួកគេ។ ផ្ទុយទៅវិញ អ្នកទាំងអស់មានដែលចាប់អារម្មណ៍ថាពេលខ្លះលេងជាមួយពួកគេធម្មតាសោះ ពួកគេស្រាប់តេខឹងច្រឡោតឡើងមកភ្លាមៗ។ មិនតែប៉ុណ្ណោះ ពេលខ្លះអង្គុយសុខៗពួកគេស្រាប់តែយំដោយគ្មានមូលហេតុតែម្ដង។

៦. ចូលចិត្តនៅឯកោ

សម្រាប់ក្មេងៗធម្មតាទម្លាប់របស់ពួកគេគឺចូលចិត្តរត់លេងជាមួយមិត្តភ័ក្ដិណាស់។ ក្នុងករណីដែលពួកគេតែងតែបំបែកខ្លួនឱ្យនៅដាច់ពីគេ នៅឯកោហើយនោះជាសញ្ញាដែលកាន់តែធ្ងន់ធ្ងរហើយ មានន័យថាពួកគេអាចនឹងធុញជាមួយមនុស្សជុំវិញ និងធុញអ្វីមួយក្នុងជីវិតគេហើយ។

ដូចនេះអាណាព្យាបាល និងឪពុកម្ដាយគួរយកចិត្តទុកដាក់ចំពោះបញ្ហាផ្លូវចិត្តកូនៗឱ្យមែនទែនដោយសារពេលខ្លះគេអាចនឹងប្រាប់យើងផ្ទាល់ ពេលខ្លះទៀតគេអាចនឹងលាក់ពីអ្នករហូតកើតជាបញ្ហាធំតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម