មនុស្សមាន ៦ចំណុច​នេះ​​មាន​ឱកាស​ជោគជ័យ​ខ្ពស់​បំផុត ​ទោះ​ជីវិត​ជួប​ភាព​ច្របូកច្របល់​យ៉ាង​ណា​​

ជីវិត​មនុស្ស​ល្អ​ ឬ​អត់ ​គឺ​អាស្រ័យ​លើ​ការ​ជ្រើសរើស​មាគ៌ា​ជីវិត។ មនុស្ស​ដែល​មាន​ចរិត​ទាំង​ ៦​ ខាង​ក្រោម​នេះ ច្រើន​តែ​មាន​ជីវិត​រលូន អំណោយផល និង​មាន​សំណាង​ច្រើន។

) បុគ្គល​ដឹង​របៀប​ដើរ​ទៅ​មុខ ហើយ​ក៏​ដឹង​របៀប​ថយ​ក្រោយ

ពេល​មាន​ជម្លោះ បើ​ឈ្លោះ​គ្នា​ឈ្នះ ឬ​ចាញ់ រឿងនោះ​នឹង​វិល​មក​រក​ជីវិតអ្នកវិញ​ជា​និច្ច។ អ្នក​ក៏​កំពុង​បង្កើត​សត្រូវ​សម្រាប់​ខ្លួន​ឯង និង​ធ្វើ​ឲ្យ​ជីវិត​លំបាក​សម្រាប់​ខ្លួន​ឯង​ផងដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​ការ​អត់ធ្មត់ ដឹង​ពី​របៀប​ដើរ​ទៅ​មុខ និង​ថយក្រោយ ទើប​អាច​ជៀសផុត​ពី​គ្រោះមហន្តរាយ និង​សំណាង​អាក្រក់​បាន។

) បុគ្គល​ដែល​ដឹង​ថា​ប៉ុណ្ណា​គ្រប់គ្រាន់

មនុស្ស​មិន​អាច​រស់នៅ​ដោយ​គ្មាន​សេចក្តី​ប៉ងប្រាថ្នា​បាន​ទេ ប៉ុន្តែ​ត្រូវដឹង​ថា​ពេល​ណា​គួរ​ឈប់។ មាន​តែ​អ្នក​ចេះ​ស្កប់ស្កល់​ទេ ទើប​មាន​សុភមង្គល​ពិតប្រាកដ។ បើ​អ្នក​តែងតែ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ ហើយ​មិន​ពេញចិត្ត​នឹង​បច្ចុប្បន្ន​ទេ មិន​ថា​អ្នក​មាន​លុយ​ប៉ុន្មាន​ទេ ផ្ទះ​ប៉ុន្មាន​ខ្នង អ្នក​នឹង​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្វះខាត ហើយ​តែងតែ​រស់​នៅ​ក្នុង​ភាព​សោកសៅ និង​បញ្ហា។

៣) បុគ្គល​រស់​នៅ​ស្អាត

“ភាព​ស្អាត” នៅ​ត្រង់​នេះ មិន​ត្រឹមតែ​និយាយ​អំពី​សម្លៀក​បំពាក់ រាងកាយ ឬ​របៀប​រស់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​និយាយ​អំពី​ចិត្ត និង​គំនិត​ផង​ដែរ។ មនុស្ស​ដែល​ស្អាតស្អំ ស្លៀកពាក់​សាមញ្ញ រស់នៅ​មាន​សណ្តាប់ធ្នាប់ មាន​អាកប្បកិរិយា​ថ្លៃថ្នូរ មាន​ចរិត​ស្លូតបូត មាន​គំនិត​ច្បាស់លាស់ និង​មាន​ទម្លាប់​អាក្រក់​តិចតួច តែងតែ​បង្កើត​ភាព​សុខស្រួល​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន។ ដូច្នេះ​មនុស្ស​ទាំងនេះ​ក៏​ងាយស្រួល​ទទួល​បាន​ជំនួយ​នៅ​ពេល​ចាំបាច់​ផងដែរ។

) បុគ្គល​ដែល​មាន​ការ​ដឹង​គុណ

ការដឹង​គុណ គឺ​ជា​គុណធម៌​ដ៏​ល្អ​មួយ​នៅ​ក្នុង​វប្បធម៌​ប្រពៃណី​របស់​យើង។ អ្នក​មាន​កតញ្ញុតាធម៌ គឺ​ជា​បុគ្គល​ដែល​យល់​អំពី​សុជីវធម៌ និង​គោរព​សីលធម៌ ក្នុង​នាម​ជា​មនុស្ស។ មាន​តែ​ការ​ដឹង​គុណ​ទេ ទើប​ធ្វើឲ្យ​អ្នកដទៃ​អាច​ទុកចិត្ត និង​ជួយ​អ្នក​បាន។

) បុគ្គល​មិន​ខ្លាច​សាង​កំហុស ព្យាយាម​ម្ដង​ទៀត​ពេល​ខុស រហូត​ដល់ត្រូវ

អ្នក​ត្រូវ​ចេះ​ប្រឈមមុខ​នឹង​ឧបសគ្គ ហ៊ាន​សាកល្បង ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី ដោយ​មិន​ខ្លាច​ការ​លំបាក។ ទោះ​អ្នក​ធ្វើ​ខុស ក៏​នឹង​ព្យាយាម​ឲ្យ​ដល់​ទី​បញ្ចប់។ ស្រដៀង​នឹង​ការ​ប្រឈមមុខ​នឹង​បញ្ហា​គណិតវិទ្យា​ដ៏​លំបាក អ្នក​នឹង​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​ស្វែងរក​ចម្លើយ​ចុងក្រោយ។

ប្រាកដ​ណាស់​ថា ការ​តាំងចិត្ត​នឹង​ក្លាយ​ជា​កត្តា​សំខាន់​សម្រាប់​អ្នក ដើម្បី​ក្លាយ​ជា​អ្នក​ផ្សងព្រេង​ដ៏​ជោគជ័យ។ បើ​អ្នក​មាន​ចរិត​បែប​នេះ ចូរ​បណ្ដុះ​វា​ឥឡូវ​ទៅ។

) បុគ្គល​ដែល​បន្ត​ដំណើរ​ទៅ​មុខ

តើ​អ្នក​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ចេះ​តស៊ូ ឬ​ក៏​ជា​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង​ដែរទេ? ការ​ប្រកួតប្រជែង និង​បញ្ហា​ប្រឈម​តែងតែ​ទាក់​ទាញអ្នក? ការ​ប្រឈម​នឹង​បរាជ័យ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ និង​មាន​អារម្មណ៍​កាន់​តែ​ខ្លាំង។ នោះ​បញ្ជាក់​ថា អ្នក​គឺ​ជា​មនុស្ស​ចូលចិត្ត​ឆ្ពោះ​ទៅមុខ ហើយ​វា​ក៏​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន