៥​គន្លឹះ​ត្រូវ​ដឹង​បើ​សិន​ជា​​ចង់​ឲ្យ​​ទំនាក់​ទំនង​​របស់​អ្នក​បាន​​យូរ​អង្វែង

ទំនាក់ទំនង ឬ​ស្នេហា​ជា​រឿង​ដ៏​ស្មុគស្មាញ និង​ពិបាក​យល់​ខ្លាំង​ណាស់​ ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​គ្រប់​រសជាតិ​ទាំង​ភាព​រីករាយ សោកសៅ ទឹក​ភ្នែក​ និង​អារម្មណ៍​រំភើប​ ឬ​ពិសេស​គ្មាន​អ្វី​ប្រៀប​បាន​។ ដូច​ក្នុង​​ភាព​យន្ត​ស្នេហា​ មនុស្ស​តែង​ប៉ង​ឲ្យ​សាច់រឿង​ស្នេហា​នោះ​​បញ្ចប់​ដោយ​ភាព​រីករាយ ហើយ​ក្នុង​សាច់រឿង​ស្នេហា​ជីវិត​ពិត​ក៏​មនុស្ស​ចង់​ឲ្យ​វា​ស្ថិតស្ថេរ​ដល់​ទី​បញ្ចប់​ដូចគ្នា​ បើ​ទោះ​បី​​វា​ជា​រឿង​ដែល​ពិបាក​ធ្វើ និង​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​គ្នា​។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​ទុក​ក្នុង​ចិត្ត បើ​ចង់​ឲ្យ​ស្នេហា​របស់​ខ្លួន​ដើរ​ដល់​ទី​បញ្ចប់។

សាកល្បង​រឿង​ថ្មីៗ​ជា​មួយ​គ្នា ដែល​វា​ជួយ​ឲ្យ​ទំនាក់ទំនង​អ្នក​កាន់​តែ​រំភើប​ពី​រឿង​ថ្មីៗ គំនិត​ថ្មីៗ និង​បន្ថែម​​អនុស្សាវរីយ​ថ្មី​ រួម​ទាំង​ពេល​វេលា​ល្អ​ទៅ​ដល់​ទំនាក់ទំនង។

ត្រូវ​តែ​មាន​ពេល​វេលា​សម្រាប់​គ្នា​ខ្លះ​មិន​ថា​រវល់​យ៉ាង​ណា​នោះ​ទេ។ ស្ថិត​ក្នុង​ពេល​ពេញ​វ័យ ​ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ រឿង​អាទិភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក៏​មាន​ច្រើន។ ទោះ​យ៉ាង​​ទំនាក់ទំនង​របស់​អ្នក​គួរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ចំណោម​អាទិភាព​សំខាន់​ផ្សេង​ទៀត​បើ​មិន​ចង់​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅ​ៗ​ ​ទោះ​វា​ជា​អាទិភាព​មួយ​ក៏​ដោយ ក៏​​មិន​គួរ​​ដាក់​វា​ជា​អាទិភាព​ទី​១ ភ្លេច​ការងារ​ ឬ​ការ​រកស៊ី​ដែរ។

ឲ្យ​តម្លៃ​គ្នា​ឲ្យ​ដូច​គ្រា​ដំបូង យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​គ្រា​ដំបូង បារម្ភ​ឲ្យ​ដូច​គ្រា​ដំបូង កុំ​ប្រែប្រួល ហើយ​កុំ​ឈប់​ធ្វើ​អ្វីៗ​​ដើម្បី​ទំនាក់ទំនង​មួយ​នោះ។ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ ច្បាស់​ណាស់​ថា​អ្នក​នឹង​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង​ ដឹង​ពី​គ្នា​កាន់​តែ​ច្បាស់ ដឹង​ពី​គ្នា​គ្រប់​រឿង​ តែ​ដាច់​ខាត​កុំ​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន​មាន​អារម្មណ៍​ថា​ពួកគេ អស់​តម្លៃ ឬ​​គ្មាន​អ្វី​ពិសេស​ទៀត​។

កុំ​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​។ ពាក្យ​កុហក​គឺ​ជា​មេរោគ​ដែល​នឹង​សម្លាប់​​ទំនាក់ទំនង​ កុំ​កុហក​គ្នា​ បើ​ទោះ​ការពិត​ធ្វើ​ឲ្យ​ឈឺ​ចាប់​ក៏​ដោយ ព្រោះ​កុហក​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​មិន​អាច​ដូច​ដើម​ឡើយ។ ទំនុក​ចិត្ត​ប្រៀប​ដូចជា​កែវ​ថ្ម​ បែក​គឺ​បែក​​ ព្យាយាម​កែប្រែ​យ៉ាង​ណា​ក៏​មិន​អាច​ដូច​ដើម បើ​ទោះ​ច្នៃ​ស្រោម​មាស​ឲ្យ​ក្លាយ​ជា​កែវ​វិញ​​ក៏​វា​ជា​កែវ​ដែល​មាន​ឈ្មោះ​ថា​បែក ហើយ​ងាយ​នឹង​បែក​ម្ដង​ទៀត។

បង្កើត​គោលដៅ​រួមគ្នា។ ទំនាក់ទំនង​យូរអង្វែង​ចាំ​បាច់​ត្រូវ​មាន​គោលដៅ ឬ​ក្ដី​ស្រមៃ​រួម​មួយ​ដែល​អាច​ធ្វើ​រួម​គ្នា​ដូចជា គោលដៅ​ទិញ​ផ្ទះ សន្សំ​ប្រាក់​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ ឬ​គោលដៅ​បង្កើត​គ្រួសារ​បែប​ណា​ជា​ដើម។ ម្យ៉ាង​ដើម្បី​ជំរុញ​គ្នា​ឲ្យ​រីកចម្រើន​លើ​ផ្នែក​ណា​មួយ ជួយ​គ្នា​ឲ្យ​ជា​មនុស្ស​កាន់​តែ​ប្រសើរ ដៃ​គូ​កាន់​តែ​ប្រសើរ និង​មាន​ទិស​ដៅ​ច្បាស់លាស់​សម្រាប់​ទំនាក់ទំនង​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ