មិនចាំបាច់ត្រលប់មកវិញទេ! ៥ វិធីនេះនឹងធ្វើឱ្យ EX ស្ដាយក្រោយ

តើអ្នកណាដែលបានបែកបាក់ស្នេហាហើយមិនឈឺចាប់? បើជ្រុលជាបែកគ្នាហើយម៉េចមិនសាក ៥ វិធីនេះអាចធ្វើឱ្យគេស្ដាយក្រោយដែលបោះបង់យើងចោល៖

១. កុំតាមដានគេទៀត

ក្រោយពេលបែកគ្នាហាមដាច់ខាតគឺមិនត្រូវចូលទៅឆែកប្រព័ន្ធបណ្ដាញសង្គមគេដើម្បីឃ្លាំមើលពីសកម្មភាពរបស់គេទៀតឡើយ។ ធ្វើបែបនេះវាមិនត្រឹមមិនអាចកាត់ចិត្តបានពីគេទេ វាថែមធ្វើឱ្យខ្លួនបន្ទោសខ្លួនឯងថាជាអ្នកខុសដែលព្រមបែកជាមួយគេទៅវិញទាំងពេលខ្លះយើងជាអ្នកត្រូវ។ ជាជម្រើសល្អបំផុត បើបានបែកគ្នាហើយលុបរូប ឬឆាតជាមួយគ្នាឱ្យអស់តែម្ដងទៅ។

២. រស់ឱ្យមានន័យ

បើចង់ឱ្យគេស្ដាយក្រោយដែលបែកពីយើង ចាំបាច់គឺត្រូវតែរស់នៅឱ្យសប្បាយ ឱ្យមានន័យ និងមានសុភមង្គលបំផុត។ វាអាចបង្ហាញទៅពួកគេថាយើងនឹងមិនមានវិប្បដិសារីអ្វីទាំងអស់ ហើយថែមទាំងអាចញញឺមនិងរីករាយជាមួយជីវិតពេលបច្ចុប្បន្នកាន់តែប្រសើរ។

៣. ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ

មានអ្នកខ្លះក្រោយបែកបាក់ហើយបានដេកយំនឹងគេរហូតដល់ហើមមុខ ហើមភ្នែកអស់។ ពេលកំពុងស្រឡាញ់ យើងបានលះបង់ពេលវេលាអស់ច្រើនហើយ ចុះហេតុអីក្រោយបែកគ្នាយើងមិនយកពេលវេលានេះមកស្រឡាញ់ខ្លួន​ឯងឱ្យបានច្រើនវិញដូចជាថែរក្សាស្បែក សម្រកទម្ងន់ ញ៉ាំរបស់ល្អៗ ហើយផ្លាស់ប្ដូរការស្លៀកពាក់។ ក្រៅពីយើងខ្លួនឯងគ្មានអ្នកណាមកស្រឡាញ់យើងជាងហ្នឹងទេ។

៤. កុំទាន់រកអ្នកថ្មី

ក្រោយបែកគ្នាហើយចង់យកអ្នកថ្មីទៅបញ្ឈឺគេ វាគ្មានប្រយោជន៍ទេដោយសារគេមិនងាចស្ដាយក្រោយ ឬច្រណែននោះទេ។ ប៉ុន្តែវាបែរជាធ្វើឱ្យគេគិតថាយើងមិនមានតម្លៃទៅវិញ។ ដូចនេះគួរតែដកឃ្លាមួយរយៈសិន ដើម្បីត្រៀមខ្លួននិងត្រៀមចិត្តទទួលទានយកបទពិសោធន៍ស្នេហាថ្មីដែលល្អជាងមុន។

៥. កុំចាប់អារម្មណ៍អ្វីទាំងអស់

បើដើរដល់ផ្លូវបំបែកហើយ យើងគួរតែឈប់ចាប់អារម្មណ៍​ ឈប់គិត និងឈប់នឹករលឹកអ្វីពីគេទៀតទៅ។ ការគិតបែបនេះវាកាន់តែធ្វើឱ្យយើងកាន់តែមានអារម្មណ៍សោកសៅ និងសង្វែកខ្លួនឯងតែប៉ុណ្ណោះ។ ដូចនេះគួរតែចាប់ផ្ដើមថ្ងៃថ្មី ជីវិតថ្មី ហើយផ្ដោតទៅលើការសម្រេចគោលដៅក្នុងឆាកជីវិតយើងវិញល្អជាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន