ហ៊ានតែធ្វើរឿង ៥ នេះ គេនឹង​ធុញលែងចង់ឆាតជាមួយតែម្ដង!

បច្ចុប្បន្ន ការឆាតឬផ្ញើសារឆ្លើយឆ្លងគ្នាវាជារឿងពេញនិយមមួយក៏ដូចជាការកម្សាន្ដមួយផងដែរបន្ទាប់ពីសម្រាកពីការងារនិងផ្សេងៗទៀត។ ប៉ុន្ដែពេលខ្លះមានអារម្មណ៍ថារាប់អានមិត្តតាមអនឡាញឬឆាតនិយាយជាមួយនរណាក៏ដោយហាក់ដូចទៅមិនរលូន ជាពិសេសមានអារម្មណ៍ថាអ្នកម្ខាងទៀតដូចជាមិនចង់និយាយជាមួយសោះ។ មើលទៅប្រហែលជាអាចមកពីមូលហេតុខាងក្រោមនេះ៖

១. គិតតែពីនិយាយរឿងខ្លួនឯង

និយាយគ្នា ២ នាក់បើអ្នកគិតតែពីនិយាយរឿងរបស់ខ្លួនឯងពេកម៉េចនឹងហៅថាការឆាតឆ្លើយឆ្លងគ្នាទៅ។ កុំព្យាយាមគិតតែពីនិយាយរឿងខ្លួនឯង រៀនមើលនិងស្ដាប់អ្នកម្ខាងទៀតផងមានទៅមានមក។ បើធ្វើអ៊ីចឹងញយៗពេលគេលែងតបឆាតកុំឆ្ងល់ព្រោះគ្មាននរណាមកទំនេរអង្គុយស្ដាប់តែរឿងអ្នកទេ។

២. ឆាតទៅគេមិនឈប់

អាចនិយាយបានថាការឆាតគឺជាការជជែកកម្សាន្ដមួយតែបើពេលខ្លះអ្នករំខានគេខ្លាំងពេកនឹងធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ធុញជាមិនខាន។ មិនតែប៉ុណ្ណោះគេនឹងមើលមកអ្នកជាមនុស្សទំនេរជ្រុលគ្មានអ្វីធ្វើត្រឹមត្រូវគិតតែរឿងអត់ប្រយោជន៍ទើបមានពេលឆាតរហូតគ្រប់ម៉ោងគ្រប់ពេលបែបនេះ។ យូរៗទៅណាយចិត្តលែង ចង់ឆាតជាមួយជាមិនខាន។ 

៣. ដ្រាម៉ាជ្រុល ឬយកតែចិត្តខ្លួនឯង

ការពិតរឿងមិនសូវធំប៉ុន្មាននោះទេប៉ុន្ដែពេលនិយាយធ្វើដូចទូលភ្នំមួយតែឯង ពេលខ្លះនៅនិយាយរឿងមួយច្រំដែលៗចេញទៅណាមិនរួចនិយាយតាំងពីព្រឹកទល់ល្ងាចនៅតែប្រធានបទមួយនឹងដដែល។ ជាពិសេសចូលចិត្តធ្វើចរិតឲ្យគេអាណិតហួសហេតុឬចង់បានចំណាប់អារម្មណ៍ពីគេច្រើនជ្រុលមិនគិតពីអារម្មណ៍អ្នកកំពុងឆាតជាមួយ។ ចរិតបែបនេះអីគ្រាន់តែភាគីម្ខាងទៀតឃើញសារដែលផ្ញើមកគឺធ្លាក់ថ្លើមក្តុកតែម្ដង។

៤. ប្រឹងស្របតាមគេពេក

នៅពេលដែលឆ្លើយឆ្លងគ្នាពេលណាហាក់ដូចជាគ្មានគោលជំហរសោះចេះតែស្របៗទៅតាមគេគ្រប់ពេលវេលា។ ជាពិសេសគេនិយាយអ្វីក៏ដោយចេះតែអឺអើត្រូវរហូតភាគីម្ខាងទៀតរេទៅខាងណាអ្នកក៏ទៅខាងនោះដែរ។ សម្រាប់មនុស្សចង់រាប់អានគ្នាពិតប្រាកដច្បាស់ណាស់ថាគេមិនចង់ឲ្យអ្នកចេះតែស្របជាមួយគេរហូតទេ គេត្រូវការដឹងពីគំនិតឬមតិយោបល់របស់អ្នកដែរ។  

៥.  ឆ្លើយកំបុតៗ

របៀបឆ្លើយតបជាការសំខាន់មួយ​​បើអ្នកនិយាយកំបុតៗពេក ឬឆ្លើយមួយម៉ាត់ៗបែបសោះកក្រោះនឹងធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍មិនល្អ គិតថាអ្នកឫកនិងមិនគោរពអ្នកដទៃ។ អ្នកគួរតែព្យាយាមឆ្លើយដោយមានសុជីវធម៌មានក្បាលកន្ទុយត្រឹមត្រូវប៉ុន្ដែចៀសវៀងកុំសរសេរច្រើនពេកដែលធ្វើឲ្យវាទៅជារឿងស៊ាំត្រប៉ែទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម