អាង សុជាតា តួ​ស្លូត​ តួ​កាច ក្រមិចក្រមើមធ្លាប់​អស់​ហើយ​នៅ​ឡើយ​តួ​អង្គ​ម្យ៉ាង​​ដែល​ចង់សម្តែង តែមិនទាន់សមបំណង

តារាសម្តែង និងជាតារាចម្រៀងវ័យក្មេង កញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលពេលនេះកំពុងក្រសោបបានប្រជាប្រិយភាពខ្លាំងពីមហាជន តាមរយៈរឿងដុំ រឿងភាគ ការថតស៉្បតពាណិជ្ជកម្ម ការថតផលិតផល និងការថតសម្អាងការជាដើម។ ហើយពេលនេះ នាងក៏កំពុងមមាញឹកថតរឿងភាគថ្មីមួយចំណងជើង «​ភ័ព្វព្រេងនាងពិដោរ» របស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដោយនាងក្តោបបានតំណែងតួឯកស្រីក្នុងរឿងនេះទៀតផង។

ឈូឈូ គឺជាកូន​ស្រី​តារា​សម្តែង​ជើង​ចាស់​អ្នកនាង​ សឿន ផានផាភួង​ និងបានបោះជំហាន​ចូល​សិល្បៈ​សម្តែង​តាំង​ពី​អាយុ៧ឆ្នាំមកម៉្លេះ​ក្នុង​រឿង​ «​ម្ចាស់​គំនុំ​ ម្ចាស់​ស្នេហ៍»។

និយាយពីការសម្ដែងវិញនោះស្រីតូចច្រឡឹងរូបនេះ ពិតជាមានទេពកោសល្យល្អមែនទែន មិនថាសម្តែងតួអង្គបែបគួរឱ្យស្រលាញ់ ក្រមិចក្រមើម តួឆ្នាស់ឆ្នើម តួកម្សត់ សូម្បីតួឆ្កួតៗឡប់ៗ សុទ្ធសឹងតែនាងធ្លាប់ឆ្លងកាត់បទពិសោធន៍សម្តែងរួចអស់មកហើយ ថែមទាំងអាចសម្ដែងបានយ៉ាងល្អទៀតផង រីឯរូបសម្រស់វិញ គឺពិតជាស្រស់ស្អាតមិនឲ្យចាញ់ម្ដាយឡើយ ពោលកាន់តែចម្រើនវ័យ ឈូឈូ កាន់តែស្រស់ស្អាតខ្លាំងឡើង។

យ៉ាងណាមិញ ក្រោយឆ្លងកាត់បទពិសោធន៍សម្តែងមកច្រើនរាប់មិនអស់មកហើយនោះ ឈូឈូ បានឱ្យ AMS ដឹងថា នាងនៅមានតួអង្គមួយទៀតដែលនាងប៉ងស្រមៃចង់សម្តែង ហើយពេលនេះនាងនៅមិនទាន់មានឱកាសសម្តែងតួអង្គនេះនៅឡើយទេ។

ឈូឈូ ប្រាប់ឱ្យដឹងថា៖ «មានតួអង្គ១ សម្រាប់ខ្ញុំតួបែប ម៉ាហ្វៀរ (សើច)។ សំនួរ៖ ហេតុអ្វីចង់សម្តែងតួអង្គនេះ ស្អាតក៏ស្អាត Cute ក៏ Cute ហេតុអ្វីមិនចង់សម្តែងតួអង្គស្រគត់ស្រគំ? ឈូឈូ ថា៖ ចា៎បង សម្រាប់តួអង្គស្រគត់ស្រគំ ឬក៏ឆ្នាស់អី ខ្ញុំធ្លាប់សម្តែងហើយពីមុនមកហើយ ដូចជាបងប្អូនទាំងអស់គ្នាគាត់ធ្លាប់បានឃើញខ្ញុំថតរឿងមួយ ជក់បារី មើលទៅរៀងឈ្លើយដែរ តែវាអត់ទាន់ឈ្លើយដល់កម្រិតលក្ខណៈ ម៉ាហ្វៀរ ម៉ងហេ៎ ចឹង! សម្តែង ស្លូត កាច ខ្ជូត អី ខ្ញុំធ្លាប់អស់ហើយ ចឹង! ខ្ញុំចង់បានឈ្លើយបែប ម៉ាហ្វៀរ មួយរឿងម្តង។ មិនមែនឈ្លើយដល់ថ្នាក់ខ្លាំងម៉ងទេបង តែបែបតួប្រុសក៏ម៉ាហ្វៀរ តួស្រីក៏ម៉ាហ្វៀរ ឬមនុស្សប្រុសជាតួត្រឹមត្រូវ តែតួស្រីជាម៉ាហ្វៀរអីបែបហ្នឹង! របៀបតួប្រុសរៀងជើងឆើតអីដែរ ប៉ះតួស្រីរៀងជើងឆើតតិចអីដែរទៅណា តែរៀបបែបតួប្រុសអីចឹងទៅណា (សើច)។ អាចជាតួអង្គបែបស៊ើបអង្កេតក៏បាន លក្ខណៈបែបបាញ់ប្រហារក៏បាន ព្រោះខ្ញុំចង់រឿងប្រភេទណាដែលខ្ញុំអាច… និយាយត្រង់ទៅបង ខ្ញុំចង់កាន់កាំភ្លើង។ ខ្ញុំចង់រៀនបាញ់កាំភ្លើងដែល តែចាំមើលចប់ប្រឡងទី១២សិន និងដោះស្រាយរឿងនៅសល់សិន យាយទៅសម្តែងរឿងពេលនេះឱ្យចប់សិន»។

គួររំលឹកផងដែរថា បច្ចុប្បន្នតារាសម្តែង និងជាតារាចម្រៀងវ័យក្មេង កញ្ញា អាង សុជាតា ហៅ ឈូឈូ មានអាយុ ១៧ឆ្នាំ។ កាលពីថ្ងៃខួបគម្រប់១៧ឆ្នាំរបស់នាង កាល​ពី​​ថ្ងៃទី​ ២១ ខែ​ កក្កដា ឆ្នាំ ២០២១ ​តារា​សម្តែង​ជើង​ចាស់​អ្នកនាង​ សឿន ផានផាភួង ជាម្តាយរបស់នាងបានទិញ​រថយន្ត​ម៉ាក​ MG HS 2021 ថ្មី​សន្លាង​តម្លៃ​ជាង ៤ ​ម៉ឺនដុល្លារ​ ជា​កាដូ​ខួប​កំណើត​សម្រាប់នាង ដើម្បីប្រើជំនួសឡាន​ចាស់ម៉ាក Prius។ 

​រថយន្ត​​តម្លៃ​ជាង ៤ ​ម៉ឺនដុល្លារ​ ដែល​អ្នកនាង​ សឿន ផានផាភួង ទិញជាកាដូ​រឱ្យ ឈូឈូ​ ត្រូវតារាសម្តែងជើងចាស់នេះ អះអាងថា ​ជា​​​ប្រាក់​​បាន​ពី​ការងារ​សិល្បៈ​ខ្លួន​សុទ្ធសាធ​ ​ដោយ​បាន​សន្សំ​ទុក​​យូរ​ខែ​ឆ្នាំ​មក​នោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម