រឿងសាមញ្ញទាំង ៤ នេះអាចធ្វើឱ្យស្បូនកាន់តែគ្រោះថ្នាក់បាន

ជាធម្មជាតិដែលកើតមកជាមនុស្សស្រីមិនមានភាពងាយស្រួលច្រើនដូចបុរសៗនោះទេ។ ជាឧទាហរណ៍ មនុស្សស្រីនៅពេលទៅណាមកណាម្ដងៗតែងតែប្រើប្រាស់រយៈពេលយូរជាងមនុស្សប្រុសយ៉ាងតិច ៣០ នាទី។ លើសពីនេះទៅទៀត ស្រ្តីក៏ជាប្រភេទមនុស្សដែលងាយឆ្លងមេរោគបំផុតជាពិសេសទៅលើស្បូនតែម្ដង។ មនុស្សស្រីពិតជាត្រូវការការមើលថែខ្លួន និងរក្សាអនាម័យជាជាងមនុស្សទូទៅ។ ថ្ងៃនេះ AMS នឹងបង្ហាញពីសកម្មភាពរស់នៅសាមញ្ញណាខ្លះដែលអាចធ្វើឱ្យស្បូនកាន់តែធ្ងន់ធ្ងរ។

១. ការញ៉ាំអាហារហឹរ​

 ប្រភេទអាហារហឹរៗគឺជាចំណង់ចំណូលចិត្តធំបំផុតរបស់មនុស្សស្រី។ ជាក់ស្ដែងពេលញ៉ាំចូលវាពិតជាមានរសជាតិឆ្ងាញ់មែនទែន តែជាតិក្ដៅនិងជាតិហឹរនៃអាហារនោះវាបែរជាធ្វើឱ្យប៉ះពាល់ស្បូនទៅវិញជាពិសេសសម្រាប់អ្នកកើតរោគស្រ្តី។ យោងតាមវេបសាយ SELF អ្នកស្រី Leah Torres ជាអ្នកជំនាញខាងរោគស្រ្តីបានប្រាប់ថានៅពេលស្រីៗទទួលទានអាហារហឹរនោះនឹងមានអារម្មណ៍ថារលាកដែលវាប្រៀបដូចជាបបូរមាត់របស់យើងក្រោយពេលញ៉ាំម្ទេសហើយអ៊ីចឹង។

២. ការញ៉ាំអាហារមានជាតិខ្លាញ់

ពេលមនុស្សស្រីញ៉ាំអាហារមានជាតិខ្លាញ់ច្រើនទៅវាមិនត្រឹមតែធ្វើឱ្យបំពង់រំលាយអាហារពិបាកធ្វើការនោះទេ វាថែមទាំងធ្វើឱ្យជាតិពុលនិងខ្លាញ់ក្នុងអាហារទាំងនោះកកកុញពេញរាងកាយទៀតផង។ នៅពេលខ្លាញ់ទាំងនោះកកច្រើនទៅវានឹងបណ្ដាលឱ្យប៉ះពាល់ដល់ចលនានៃចរន្តឈាមដែលជាហេតុបង្កឱ្យស្បូនងាយរលាកនិងកាន់តែធ្ងន់ធ្ងរ។ ជាពិសេសសម្រាប់អ្នកជម្ងឺរោគស្រ្តីភាគច្រើនតែងតែព្យាបាលតាមរយៈការលេបថ្នាំ ដូចនេះបំពង់រំលាយអាហារនឹងត្រួវធ្វើការខ្លាំងជាងរាល់ដង។ ដូចនេះអ្នកទាំងអស់គ្នាគួរផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារខ្លាញ់មកអាហារបែបសុខភាពម្ដង។

៣. ការស្លៀកពាក់មិនបានត្រឹមត្រូវ

នៅប្រទេសតំបន់អាស៊ីភាគច្រើនមនុស្សទូទៅតែងតែចូលចិត្តរដូវរងា។ អារម្មណ៍ពេលដែលខ្យល់ត្រជាក់នោះបក់មកប៉ះនឹងស្បែកវាពិតជាស្រស់ស្រាយខ្លាំងមែនទែន។​ ប៉ុន្តែសម្រាប់ស្រីៗមិនថាក្នុងរដូវរងា ឬនៅកន្លែងណាដែលមានសីតុណ្ហភាពត្រជាក់គួរការពារខ្លួនឱ្យបានខ្លាំងជាងមនុស្សធម្មតា​ដោយសារតែពួកគេនឹងងាយកើតជម្ងឺផ្ដាសាយ។ នៅអំឡុងពេលផ្ដាសាយពួកគេអាចមានអាការៈមួយចំនួនដូចជាឈឺពោះ រាកជាដើមដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់នាង។ ប្រសិនបើប្រព័ន្ធភាពស៊ាំនៃរាងកាយចុះខ្សោយនោះស្បូននឹងកាន់តែងាយរលាកក៏ដូចជាបង្កើនភាពចាស់ផងដែរ។

៤. ការលាងសម្អាតតំបន់ពិសេស

ស្បូនរបស់ស្រ្តីគឺជាសរីរាង្គមួយដែលត្រូវការការថែទាំខ្លាំងជាងកន្លែងណាៗទាំងអស់ ជាពិសេសពេលមករដូវ។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់លើការសម្អាតនិងថែរក្សាអនាម័យទេ នោះហានិភ័យនៃការឆ្លងមេរោគទៅកាន់ស្បូននឹងឡើងខ្ពស់បំផុត។ ម្យ៉ាងវិញទៀត ការសម្អាតនេះផងដែរក៏ត្រូវតែប្រុងប្រយ័ត្នដែរដូចជាការជ្រើសរើសផលិតផល វិធីនៃការលាងសម្អាត និងការថែរក្សាអនាម័យអំឡុងពេលមករដូវជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។