Date បែបអ្នកសៀមរាប ប្លែកអ៊ីចឹងហា៎!

ថាប្លែកក៏មិនខុស ថាពិសេសក៏ត្រូវ! ព្រោះគិតទៅៗ មានសកម្មភាពខ្លះ ទាល់តែនៅ​សៀមរាបទើបអាច​ធ្វើបានក្នុង​ពេល​ណាត់ជួបគូស្នេហ៍ ជាម្ចាស់ចិត្ត និងជាសំណព្វបេះដូង។ ជាក់ស្តែង ដូចជា​សកម្មភាព​ខាងក្រោមទាំងនេះជាដើម…

មើលថ្ងៃរះនៅប្រាសាទអង្គរវត្ត

ថាអត់ស្វីតមួយម៉ាត់ទៅ! ចាប់ផ្តើមថ្ងៃថ្មី ដ៏រីករាយ និងរ៉ូមែនទិកជាមួយមនុស្សជាទីស្រលាញ់ នៅឯអច្ឆរិយវត្ថុដ៏អស្ចារ្យ…សាកស្រមៃមើល៎! មានអារម្មណ៍ម៉េចដែរ?

ដើរថតរូបលេងតាមប្រាសាទ

ប្រាសាទក៏មានច្រើន ហើយប្លង់ថតក៏មានមិនតិច! ដើរប៉ុន្មានថ្ងៃក៏បាន ហើយបើមានគ្នា ជួយថតរូបឱ្យគ្នាទៅវិញទៅមកអ៊ីចឹងទៀត នឹងរឹតតែពិសេស។

គយគន់ថ្ងៃលិចនៅលើភ្នំ/ទន្លេ

អាចមើលនៅភ្នំបាក់ខែង ដោយថ្មើរជើងឡើងជាគូ គយគន់ទិដ្ឋភាពស្រស់ត្រកាលតាមផ្លូវ និងនៅលើកំពូលភ្នំ ឬក៏ទៅទន្លេសាប និងភ្នំក្រោម ជាទីពេញនិយមមួយ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។

អង្គុយលេងពេលល្ងាចនៅកសិន្ធុអង្គរ

និយាយមែន! អង្គុយល្ងាចឡើង សម្លឹងមើលគូទឹកមានរលកតូចៗប្រដេញគ្នា គយគន់មេឃាកំពុងបង្អួតសម្រស់…ស្រស់ស្រាយអស់ទាស់!

ហាត់ប្រាណនៅមាត់ស្ទឹង

នៅមាត់ស្ទឹងម្តុំសួនច្បារព្រះរាជដំណាក់ ស័ក្តិសមបំផុត សម្រាប់អ្នកចូលចិត្តហាត់ប្រាណលក្ខណៈ outdoor ។ អាចដើរ/រត់តាមមាត់ស្ទឹង លេងសីនៅក្បែរសួនច្បារ ឬហាត់រាំតាមចង្វាក់ភ្លេង និងឧបករណ៍សាធារណៈ។

ដើរមើលដើរញ៉ាំនៅតំបន់ផាប់ស្ត្រីត

មួយនេះពិសេសសម្រាប់ Team ចូលចិត្តដើរមើលដើរភ្លក្ស​ ហើយរីករាយនឹងជីវិតពេលរាត្រី (Nightlife)។ អាហារតាមដងវិថីក៏មានច្រើនជម្រើស ហាង និងតូបក៏មានច្រើនប្រភេទ ងាយស្រួលមែនទែន!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម