ដឹង​ហើយអាច​ភ្ញាក់ផ្អើល! រឿង​ ៤យ៉ាង​ដែល​តារា​កូរ៉េ​មិន​អាច​ធ្វើ​បានពេលបង្ហាញមុខតាមទូរទស្សន៍

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថាវិស័យខេប៉ុបពិតជាមានសន្ទុះយ៉ាងខ្លាំង ខណៈក្រុមចម្រៀងជាច្រើនមិនថាស្រីឬប្រុសចាប់ផ្ដើមបោះជំហានលេចមុខជាបន្ដបន្ទាប់លើឆាកតន្ដ្រី។ បើងាកមកមើលស្ទីលតែងខ្លួនវិញក៏កាន់តែឡួយស្អាតនិងឆើយឆាយខ្លាំង ប៉ុន្ដែទោះបីជាយ៉ាងណាតារាខេប៉ុបមិនអាចតែងខ្លួនឬធ្វើបែបនេះនៅពេលឡើងទូរទស្សន៍នោះទេ។ តោះចង់ដឹងថាមានអ្វីខ្លះអត់?

១. ស្រីៗ ហាមស្លៀកចេញផ្ចិត

កាលពីឆ្នាំ ២០១០ ​គណៈកម្មការ KCSC (Communications Standards Commission) បានចេញសេចក្ដីហាមប្រាមមិនឲ្យក្រុមចម្រៀងនារីស្លៀកខោឬសំពត់សំយេះចុះក្រោមពេករហូតចេញផ្ចិតឡើយជាពិសេសតារាស្រីដែលអាយុមិនទាន់គ្រប់ ១៨ ឆ្នាំ  នៅពេលឡើងសម្ដែងលើកឆាកតន្ដ្រីឬឡើងទូរទស្សន៍ដោយសារមើលទៅស៊ិចស៊ីនិងវាលខ្លាំងពេក។ ប៉ុន្ដែយ៉ាងណាមិញនៅតែមានក្រុមនារីមួយចំនួនបន្ដស្លៀកបញ្ចេញផ្ចិត ជាពិសេសរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

២. ពាក់អាវវាលបញ្ចេញស្មាខ្លាំងពេក

ការស្លៀកពាក់បញ្ចេញស្មាខ្លាំងពេកសម្រាប់ក្រុមនារីក៏ជារឿងមួយដែលត្រូវបានហាមឃាត់ផងដែរ។ ដូច្នេះហើយតារាចម្រៀងនារីៗមិនសូវពាក់អាវដែលបញ្ចេញស្មាខ្លាំងទេ ជាពិសេសអ្នកមិនទាន់គ្រប់អាយុនៅពេលឡើងសម្ដែង។ ភាគច្រើនក្រុមចម្រៀងនារីទាំងនោះពាក់អាវវាលចេញស្មាខ្លាំងតែពេលដើរលើកម្រាលព្រំក្រហមប៉ុណ្ណោះឬកម្មវិធីផ្សេងៗ ប៉ុណ្ណោះ។ បើសម្រាប់ប្រជាជនវិញនារីៗ កូរ៉េគឺមិនសូវជាពាក់អាវចេញស្មាខ្លាំងនោះទេព្រោះគេចាត់ទុកថាជាមនុស្សស្រីដែលចិត្តងាយ។

 ៣. ប្រុសៗ ហាមបញ្ចេញដើមទ្រូង

ដូចប្រិយមិត្តបានឃើញស្រាប់តារាចម្រៀងបុរសៗជាច្រើនធ្លាប់បានឡើងសម្ដែងដោយដោះអាវឬស្លៀកបញ្ចេញទ្រូងខ្លាំងនិងហែកអាវជាដើមដែលនេះគឺជា Concept ដ៏ទាក់ទាញខ្លាំងមួយ។ ប៉ុន្ដែសម្ដែងបែបស៊ិចស៊ីបែបនេះក៏បង្កជាភាពចលាចលនិងមើលទៅស្រើបស្រាលពេកដែរដូច្នេះក្រោយមកទូរទស្សន៍ជាតិដូចជា KBS,SBS និង MBC បានចេញច្បាប់ហាមមិនឲ្យតារាប្រុសៗឡើងសម្ដែងបញ្ចេញទ្រូងពេកទេ។ យ៉ាងណាៗបើនៅតែស្លៀកក៏គង់ត្រូវគេកាត់ចេញដដែលមិនចាក់ផ្សាយទេ។

៤.ស្នាមសាក់

ការពិតស្នាមសាក់វាជារឿងធម្មតានោះទេនៅក្នុងប្រទេសនេះប៉ុន្ដែបើជាមនុស្សរបស់មហាជនហើយឡើងសម្ដែងទាំងស្នាមសាក់ពាសពេញគឺចាត់ទុកថាជាគំរូមិនល្អដល់ក្មេងៗ។ ដូច្នេះប្រសិនបើតារាណាមានស្នាមសាក់ពេលឡើងសម្ដែងនៅទូរទស្សន៍ជាតិត្រូវតែយកអ្វីមកបិតបាំងដូចជាស្កុត ឬម្សៅទ្រនាប់លាបពីលើជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង