មនុស្សសម័យថ្មីសុខចិត្តនៅលីវយូរដោយសារប៉ុន្មានហេតុផល​នេះ

ក្នុងសម័យកាលបច្ចុប្បន្នមនុស្សជាច្រើនមិនថាបុរស ឬស្រ្តីនោះទេតែងតែចង់រស់នៅដោយមានភាពឯករាជ្យ។ បើនិយាយដល់រឿងរៀបការវាមិនមែនជាបញ្ហាចោទក្នុងជីវិតសម្រាប់ពួកគេទៀតទេបើទោះជាទៅថ្ងៃមុខយ៉ាងម៉េចក៏ដោយ។ តើមានមូលហេតុអ្វីខ្លះទើបពួកគេសម្រេចមិនរៀបការ?

១. ថ្ងៃណាមួយវានឹងបញ្ចប់

អាពាហ៍ពិពាហ៍មិនមែនជាចម្លើយចុងក្រោយក្នុងជីវិតទេ។ ដោយសារមានស្ថិតិនៃការលែងលះគ្នាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទើបធ្វើឱ្យមនុស្សនៅសម័យថ្មីគិតថាការៀបការមិនមែនជាអ្វីធំដុំក្នុងជីវិតពួកគេឡើយ។ ម្យ៉ាងវិញទៀត យុវវ័យជាច្រើនបានគិតថាការលែងលះគ្នាវាមិនខុសអីពីការស្រឡាញ់ហើយបែកគ្នាដូចធម្មតានោះទេ។ មួយវិញទៀត ពួកគេក៏មិនចាំបាច់ចំណាយច្រើនសម្រាប់រៀបចំពិធីដែរ។

២. ស្លាកស្នាមអតីតកាល

មានមនុស្សមួយចំនួនតូចបានប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីការបែកគ្នាហើយ។ ពួកគេនឹងដក់ចិត្តចាំអារម្មណ៍ឈឺចាប់មួយនោះជាប់ជាក់ជាមិនខាន។ ហេតុនេះវាក៏អាចជាមូលហេតុមួយដែលធ្វើឱ្យមនុស្សខ្លាចការឈឺចាប់ និងការមានស្នេហាម្ដងទៀត។ ពួកគេនឹងគិតថាមិនទាន់រៀបការគេឈឺយ៉ាងនេះទៅហើយ ចុះទម្រាំរៀបការហើយទៀត តើពួកគេអាចនឹងធ្វើចិត្តដោយរបៀបណា?

៣. លំនឹងសេដ្ឋកិច្ច

ចាស់ៗតែងតែនិយាយថាពេលរៀបការជីវិតនឹងល្អប្រសើរហើយជាពិសេសបានចំណូលពីរនាក់ចូលគ្នាផង។ ប៉ុន្តែជាក់ស្ដែងក្រោយរៀបការហើយការចំណាយក៏កាន់តែច្រើនបន្ទុកក៏ច្រើនតាមនោះដែរ។ ជាពិសេសនៅពេលពួកគេសម្រេចចិត្តយកកូននោះការចំណាយនឹងកើនឡើងមួយកម្រិតថែមទៀតផង ដើម្បីឱ្យកូនអាចរស់នៅក្នុងជីវភាពមួយដែលល្អ។

៤. បទពិសោធន៍ពីមនុស្សជុំវិញខ្លួន

មនុស្សមួយចំនួនកំពុងតែរស់នៅក្នុងសង្គមមួយដែលពោរពេញដោយមនុស្សបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍។ ទោះបីជាអ្នកទាំងនោះមិនបាននិយាយចេញពីមាត់ផ្ទាល់ថាការឈឺចាប់ដល់កម្រិតណា តែពួកគេនៅតែអាចដឹងតាមអារម្មណ៍។ ហេតុនេះហើយទើបពួកគេគិតថាអាពាហ៍ពិពាហ៍មិនមែនជាតម្រូវការចាំបាច់សម្រាប់ខ្លួនទេ។

៥. ចង់មានឯកជនភាព

មនុស្សដែលរស់នៅក្នុងសម័យទំនើបជាច្រើនតែងតែចូលចិត្តរស់នៅជាមួយអ្វីដែលជារបស់ខ្លួនហើយមិនចង់រំលែកជាមួយអ្នកណាដែរ។ ប្រាកដណាស់ក្រោយរៀបការរឿងទាំងនោះនឹងត្រូវចែករំលែកជាមួយដៃគូជាមិនខាន ដូចនេះដើម្បីកាត់បន្ថយបញ្ហាមិនរៀបការវាប្រសើរជាងហើយពួកគេក៏ចូលចិត្តជីវិតបែបដែរ។

៦. មិនចង់បាត់បង់ឱកាស

យើងអាចនិយាយបានថាការរស់នៅក្នុងសង្គមបច្ចុប្បន្នតម្រូវការប្រចាំគឺពិតជាខ្ពស់ណាស់មិនថាទាំងចំណេះដឹង លុយកាក់ ឬឋានៈនោះទេ ជាពិសេសសម្រាប់មនុស្សស្រីតែម្ដង។ នៅពេលរៀបការហើយពួកគេច្បាស់ជាត្រូវលះបង់ពេលវេលាជាច្រើនឱ្យគ្រួសារហើយ។ ដូចនេះលទ្ធភាពនិងប្រសិទ្ធិភាពនៃការងារនឹងត្រូវថយចុះម្ដងបន្តិចៗជាមិនខាន។

៧. ជីវិតនៅលីវរីករាយជាង

ជីវិតមិនមែនទាល់តែរៀបការទើបអាចមានសុភមង្គលនោះទេ។ ពេលខ្លះជីវិតនៅលីវសប្បាយជាងរៀបការហើយផង។ ពួកគេអាចរស់នៅក្នុងជីវិតមួយដែលពោរពេញដោយសេរីភាព មិនមានចំណងជាប់ជីវិត និងអាចធ្វើអ្វីបានតាមចិត្ត។ ជាពិសេសពួកគេថែមទាំងមានឱកាសស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិត និងធ្វើដំណើរបានជាច្រើនកន្លែងដោយមិនចាំបាច់មានអ្វីត្រូវគិតច្រើនផង។

៨. ភ័យខ្លាចក្នុងការសម្រេចចិត្ត

នេះទើបជាហេតុផលពិតសម្រាប់មនុស្សជំនាន់ថ្មីនេះ ដោយសារពួកគេគិតថាគេនឹងនៅមានឱកាសដើម្បីស្វែងរកអ្វីជាខ្លួនឯង អ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ និងអ្វីដែលថ្មី។ ប្រសិនបើសម្រេចចិត្តត្រូវពួកគេនឹងមានសុភមង្គល តែបើសម្រេចចិត្តខុសជីវិតនឹងមិនអាចបកក្រោយវិញបាននោះទេ។ ដូចនេះអាពាហ៍ពិពាហ៍មិនមែនជាចម្លើយដ៏ល្អបំផុតសម្រាប់យុវវ័យសម័យថ្មីនេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម