រឿង ៤ យ៉ាងក្នុងជីវិតកាន់តែគិតជីវិតកាន់តែអត់ន័យ

ជាធម្មតាមនុស្សទាំងអស់តែងតែចង់បានជីវិតមួយដែលពោរពេញដោយភាពរីករាយ សុភមង្គល និងអត្ថន័យ។ ប៉ុន្តែភាពរីករាយក៏អាស្រ័យទៅលើយើងខ្លួនឯងថាចេះបង្កើត និងរក្សាដោយរបៀបណាផងដែរ។ ក្នុងនោះការគិតប្រចាំថ្ងៃរបស់យើងក៏ជាចំណែកសំខាន់មួយដែលអាចធ្វើឱ្យជីវិតយើងប្រែប្រួលដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវរឿង ៤ យ៉ាងដែលមិនមានន័យឡើយនៅពេលយើងព្យាយាមគិតពីវាច្រើនពេក៖

១. ប្រជែងជាមួយអ្នកដទៃ

ក្នុងជីវិតរបស់យើងអ្វីដែលជារបស់យើង ទោះជាយូរ ឬឆាប់ក៏វាគង់នឹងក្លាយជារបស់យើងដដែល។ ជាមួយគ្នាបំណងក្នុងការឈោងយកអ្វីដែលជារបស់យើងនេះផងដែរគឺមានច្រើនវិធីដោយមិនចាំបាច់ទៅប្រកួតប្រជែងជ្រុលខ្លាំងហួសហេតុជាមួយអ្នកដទៃឡើយ។ ពេលខ្លះការប្រជែងជាមួយអ្នកដទៃនឹងធ្វើឱ្យគេឈឺចាប់ ថែមទាំងធ្វើឱ្យយើងអាចបាត់បង់បុគ្គលិកលក្ខណៈដោយមិនដឹងខ្លួនទៀតផង។ ដូច្នេះជំនួសឱ្យការខ្ជះខ្ជាយពេលវេលាទៅប្រជែងជាមួយអ្នកដទៃ យើងគួរតែផ្ដោតទៅលើការខិតខំដោយខ្លួនទើបមានន័យជាង។

២. បារម្ភពីអតីតកាល

យើងទាំងអស់គ្នាជាមនុស្សធម្មតា វាជៀសមិនផុតនោះទេដែលយើងមិនងាយអាចបំភ្លេចរឿងអតីតកាល។ ប៉ុន្តែអតីតកាលជាអតីតកាល ពេលខ្លះវាជារឿងល្អមែនទែនដែលយើងអាចទម្លាក់វាចោល ហើយចាប់ផ្ដើមថ្ងៃថ្មីដោយភាពរីករាយ និងជាមួយរឿងរ៉ាវថ្មីៗ។ លើសពីនេះ ប្រសិនបើយើងដាក់អារម្មណ៍ឱ្យដក់ជាប់ជាមួយនឹងអតីតកាលខ្លាំងពេក នោះជីវិតនឹងមិនមានន័យថែមទាំងមិនអាចស្វែងរកសុភមង្គលរកខ្លួនងបានឡើយ។

៣. ចូលចិត្តត្អូញត្អែរ

ជាធម្មតាមនុស្សតែងតែមានហេតុផលរៀងៗខ្លួនដើម្បីត្អូញត្អែរអំពីជីវិតរបស់ខ្លួន ប៉ុន្តែភាពត្អូញត្អែរទាំងនោះមិនអាចដោះស្រាយអ្វីបានឡើយ។ ដូច្នេះជំនួសឱ្យភាពត្អូញត្អែរដែលនាំឱ្យខាតពេលទាំងនេះដោយការព្យាយាមស្វែងរកដំណោះស្រាយណាមួយដែលធ្វើឱ្យស្ថានការណ៍ប្រសើរជាងមុន និងមិនខ្ជះខ្ជាយពេលវេលា។

៤. ធ្វើការងារមិនគិតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងតែឮពាក្យទាំងនេះជាញឹកញាប់មានដូចជារាល់ថ្ងៃធ្វើការងារលំបាកខ្លាំង ខិតខំធ្វើការហើយតែមិនត្រូវបានអ្នកណាម្នាក់មើលឃើញ ឬមិនមានអត្ថប្រយោជន៍ណាមួយសម្រាប់ខ្លួនងជាដើម។ ពាក្យទាំងនេះគឺកើតឡើងដោយសារតែយើងមិនបានគិតថ្លឹងថ្លែងឱ្យបានច្បាស់ពីទំហំទំនួលខុសត្រូវការងារ​ ការបែងចែកពេលវេលា​ និងអត្ថប្រយោជន៍ដែលយើងគួរទទួលបាន។ ដូច្នេះមុនធ្វើការងារអ្វីមួយ ចាំបាច់ត្រូវតែគិតតុល្យភាពរវាងការងារ និងអត្ថប្រយោជន៍ជាមុនសិន ទើបយើងនឹងខ្ជះខ្ជាយពេលវេលា ហើយយកពេលវេលានោះទៅធ្វើអ្វីផ្សេងទៀតមានប្រយោជន៍សម្រាប់ខ្លួនឯងបន្ថែមទៀតបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ