សិក្ខាសាលាលើកទី២ របស់ SEAVFC ២០២៤ បញ្ចប់ដោយជោគជ័យ ក្រោមស្នាមញញឹមនៃកុមារកម្ពុជា

កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» លើកទី២ ដោយជោគជ័យ នៅBox Media Studio ភ្នំពេញ។

SEAVFC ជំនាន់ទី៤ និងសិក្ខាសាលាលើកទី២នេះ ត្រូវបានរៀបចំដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម១០រូប។ សិក្ខាសាលានេះ បានបញ្ចប់ ដោយក្តីពេញចិត្តពីឪពុកម្តាយ សិក្ខាកាមមួយចំនួនមកពីថ្នាក់លើកទី១ កាលពីពាក់កណ្តាលខែមិថុនា។ 

លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព  ប្រចាំប្រទេសកម្ពុជា ថ្លែងថា៖ «សិក្ខាសាលាលើកទី២នេះ បង្កើតឡើងដើម្បីបង្កើនឱកាសចូលរួមរបស់កុមារកម្ពុជា ក្នុងការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍។ ណាមួយ កាលពីលើកទី១ យើងសង្កេតឃើញថា ថ្វីត្បិតតែសិក្ខាកាមយើងនៅវ័យក្មេង ពួកគាត់ឆាប់ចាប់បានពីការថត និងកាត់ត មិនថា តាមទូរសព្ទ ឬម៉ាស៊ីនកាត់ទេ»។

លោក សែម ជឿន ជាគ្រូបណ្តុះបណ្តាលផ្នែកកាត់ត និងជាសមិទ្ធកររបស់ក្រុម First Life Media បានចែករំលែកចំណាប់ អារម្មណ៍ថា៖ «ខ្ញុំបាទធ្លាប់តែចែករំលែក​ជំនាញ ដល់បងប្អូនដែលមានវ័យលេីសពី​ ២០ឆ្នាំ​ ឡេីងលេីរួចមកហេីយ​ នៅឡេីយតែក្មេងៗ​ ក្រោម​ ១៧ឆ្នាំ​។ ពេលនេះបានបង្រៀនហេីយ​ ប្អូនៗ​ ឆ្លាតៗណាស់​ ចាប់ឆាប់បាន​ ចំណាំឆាប់យល់​ បង្រៀនតែប៉ុន្មានម៉ោង​ អាចធ្វេីបាន​ ទាំងកាត់ត​ ទាំងយល់ន័យ​ ការកាត់សាច់រឿង»។ 

រីឯ អ្នកនាង លី សុផល្លីន ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនប្រតិបត្តិករទូរសព្ទ១កន្លែង ក៏សម្តែងសេចក្តីពេញចិត្ត ថា៖ «ក្រោយពីបញ្ចប់សិក្ខាសាលានេះ កូនរបស់អ្នកនាងកាន់តែមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន បង្កើនជំនាញ និងទទួលបានបទពិសោធន៍ ជាច្រើនពីសិក្ខាសាលា ហើយកូនរបស់អ្នកនាងក៏សប្បាយចិត្តដែលបានចូលរួមជាមួយកុមារដទៃទៀតផងដែ»។

ជាផ្លែផ្កាវិជ្ជមានសម្រាប់គ្រួសារគឺ កុមារខ្លះបានទទួលរង្វាន់ភ្លាមៗ បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ពីតំណាង SEAVFC កម្ពុជា និងគ្រូបង្គោល ដោយមានរង្វាន់ដូចជា៖ 

  • រង្វាន់វីដេអូល្អបំផុត (Best Picture)
  • រង្វាន់និទានរឿងល្អបំផុត (Best Storytelling)
  • រង្វាន់ថតល្អបំផុត (Best Cinematography)
  • រង្វាន់កាត់តល្អបំផុត (Best Editing)
  • រង្វាន់សម្តែង (Best Actor)។ 

ដោយឡែក SEAVFC ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធករ ការបើកទទួលរឿងប្រកួតនឹងពន្យារពេលដល់ ថ្ងៃទី ៣១ ខែសីហា ២០២៤។ ដូច្នេះរួសរាន់ឡើងមានដល់ជិត២ខែទៀតដែរតើ។

សូមដាក់ប្រកួតរឿងតាមរយ:៖ https://forms.gle/ePWwKsuQ4tg3xa77A

សម្រាប់លក្ខខណ្ឌលម្អិត សូមអាន៖ https://seavideofest.com/video-competition-mechanics/

សម្រាប់ព័ត៌មានលម្អិតនៅកម្ពុជា សូមទាក់ទង៖ +៨៥៥ ១២ ៦៨៤ ៩៥៥ ឬអុីមែល៖ seavfc.kh@gmail.com ។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»។

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

LinkedIn Page: https://www.linkedin.com/com…/sunflower-film-organization/



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *