បើជ្រុលជាបែកគ្នាហើយ កុំធ្វើរឿងទាំង ៤ នេះទៀត

វាជារឿងធម្មជាតិរបស់មនុស្សលោកទៅហើយដែលមានជួបមានបែក ជាពិសេសរឿងស្នេហានេះផ្ទាល់តែម្ដង។​ មនុស្សកើតមកមានបេះដូងជាសាច់មានឈាមចេះឈឺនិងចេះស្ដាយក្រោយដូចគ្នា តែក៏មិនមែនន័យថាត្រូវដេកត្រាំត្រែងឈឺចាប់ហើយចង់ស្លាប់ចង់រស់រហូតដែរ។ ដូច្នេះបើជ្រុលជានិយាយថាបែកគ្នាហើយ រឿងហួសហើយមានតែពាក្យថាកាត់ចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងពេលកាត់ចិត្តនេះដាច់ខាតកុំធ្វើរឿងទាំងនេះឱ្យសោះ ព្រោះគេមិនត្រឹមតែមិនមកវិញទេនៅថាយើងជាមនុស្សឆ្កួតទៀត៖

១. កុំធ្វើបាបខ្លួនឯង

ទទួលស្គាល់ថាការបែកគ្នាពិតជាធ្វើឱ្យមនុស្សឈឺចិត្តខ្លាំងមែនហើយក៏មានអ្នកខ្លះពេលបែកគ្នាហើយក៏ទៅផឹកស្រាស្រវិងឡើងសន្លប់ ឃុំខ្លួនក្នុងបន្ទប់តែម្នាក់ឯង ឬគិតរកគំនិតសម្លាប់ខ្លួនជាដើម។ អ្នកទាំងអស់គ្នាគិតថាធ្វើបែបនេះហើយគេនឹងអាណិតហើយត្រលប់មកត្រូវគ្នាមែនទេ? ផ្ទុយទៅវិញ គេមានតែសើចចម្អកថាយើងជាមនុស្សទន់ខ្សោយអត់បានការ និងជាមនុស្សឆ្កួតជាមិនខាន។ ការពិតពេលជួបរឿងបែបនេះហើយអ្នកណាក៏ត្រូវការពេលវេលាដើម្បីព្យាបាលបេះដូងដែរ តែក៏មិនចាំបាច់ត្រូវធ្វើបាបខ្លួនឯងដែរ។ ត្រូវចាំថាបើធ្វើបាបខ្លួនហើយមនុស្សដែលឈឺចាប់បំផុតគ្មានអ្នកណាក្រៅឪពុកម្ដាយ បងប្អូន និងសាច់ញាតិយើងទេ។

២. កុំផ្ញើសារគំរាមកំហែង

ធម្មតាទេពេលស្រឡាញ់គ្នាអ្វីៗក៏ប្រាប់គ្នាអស់ដែរមិនថារឿងការងារ រឿងគ្រួសារ ឬរឿងផ្ទាល់ខ្លួនទេ។ ប៉ុន្តែពេលបែកគ្នាហើយរឿងអតីតកាលរបស់ដៃគូក៏គួរតែព្រលែងហើយបំភ្លេចចោលទៅ កុំទុកនៅដើម្បីគម្រាមគេឱ្យត្រលប់មកត្រូវគ្នាវិញអី។ មនុស្សធម្មតាហើយមានសតិគេមិនធ្វើបែបនេះទេ។ ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្នប្រសិនបើហ៊ានតែផ្ញើសារគម្រាមដូចជារូបភាព ឬការសម្ងាត់ណាមួយរបស់គេ ប្រាកដណាស់គេនឹងដាក់ពាក្យបណ្ដឹងជាមិនខាន។ ដូច្នេះមុនធ្វើអ្វីត្រូវគិតឱ្យច្បាស់សិន ប្រយ័ត្នតែស្នេហាក៏បាត់បង់ហើយមានការប្ដឹងផ្ដល់ជាប់ខ្លួនទៀត។

៣. កុំទៅរញ៉េរញ៉ៃជាមួយអ្នកថ្មីគេ

បើទោះបីជាគេមានស្នេហាថ្មីហើយសង្សារថ្មីគេជាជនទីបីដែលជ្រៀតជ្រែក បំបែកបំបាក់ស្នេហាយើងយ៉ាងណាក៏កុំទៅតាមចងកម្មចងពៀរជាមួយពួកគេទៀតអី។ ជាការពិតនៅពេលដែលយើងទៅតាមរញ៉េរញ៉ៃពួកគេមិនត្រឹមតែធ្វើឱ្យអ្នកដទៃមើលមកថាយើងជាមនុស្សអាក្រក់ទេ សូម្បីតែចិត្តគំនិតខ្លួនឯងក៏មិនអាចប្រសើរឡើងបានដែរ។ ត្រូវគិតមកវិញថាស្នេហាចាស់ដែលបាត់បង់នោះវាមិនមានតម្លៃគ្រប់គ្រាន់ឱ្យយើងថែរក្សានិងទុកដាក់ក្នុងចិត្តទេ មួយវិញទៀតយើងជាមនុស្សមានភាពថ្លៃថ្នូរក្នុងខ្លួនមិនចាំបាច់អីត្រូវយកជីវិតទៅពាក់ព័ន្ធជាមួយមនុស្សចូលចិត្តលួចរបស់គេទេ។

៤. កុំប្រញាប់មានស្នេហាថ្មី

ប្រសិនបើមិនទាន់អាចភ្លេចអ្នកចាស់បានទេ គួរណាតែកុំប្រញាប់ប្រញាល់មានស្នេហាថ្មីអីព្រោះទោះយើងមានអ្នកណាក៏សង្សារចាស់គេមិនខ្វល់មិនឈឺក្បាលវិលមុខអីនឹងយើងទៀតដែរ។ អ្នកដែលទទួលការឈឺចាប់បន្តមានតែអ្នកថ្មីដែលយើងចាប់ផ្ដើមទាក់ទងតែប៉ុណ្ណោះ ដូច្នេះហើយគួរតែទុកពេលឱ្យខ្លួនឯងព្យាបាលបេះដូងឱ្យបានស្រួលបួលចាំបើកបេះដូងទទួលយកអ្នកថ្មីទៀត។

ដូចនេះគ្មានមនុស្សណាម្នាក់ដែលអាចជៀសបានពីឈឺចិត្តទេ តែត្រូវចេះផ្ដល់ឱកាសឱ្យខ្លួនឯង កុំពិបាកចិត្ត កុំស្អប់ កុំចងគំនុំជាមួយគេទៀតអីព្រោះពេលយើងអាចដោះលែងគេក៏មានន៏យថាយើងអាចដោះលែងខ្លួនឯងពីភាពឈឺចាប់និងភាពអាប់អួរបានដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក