មេរៀនជីវិតពី IU ៖ ប្រកាន់ខ្ជាប់គោលគំនិត ២ យ៉ាងនេះទើបអាចបោះជំហានវែងឆ្ងាយបានជោគជ័យ

IU ឬ Lee Ji Eun គឺជាសិល្បករទោលដ៏មានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេទទួលស្គាល់ទាំង​កេរ្តិ៍ឈ្មោះ និង​សមត្ថភាពក្នុងនាម​ជា​តារា​ចម្រៀង និង​​សម្ដែង។ រយៈពេល ១៦ ឆ្នាំនៅក្នុងវិស័យសិល្បៈ IU បានឆ្លងកាត់គ្រប់រសជាតិទាំងជោគជ័យ បរាជ័យ សម្ពាធ និងរឿងជាច្រើនទៀតដែលលើសពីសមត្ថភាពគ្រប់គ្រងរបស់នាង ប៉ុន្តែ​នាងក៏​នៅ​តែ​ឆ្ពោះទៅមុខយ៉ាងរឹងមាំ និងបង្ហាញស្នាដៃល្អៗចេញមកឥតឈប់ឈរ ដោយតែងប្រកាន់គោលគំនិតពីរក្នុងជីវិត។

១. សម្រេចចិត្តឱ្យដាច់ខាត ហើយកុំស្ដាយក្រោយ

“ខ្ញុំស្មោះត្រង់ចំពោះការសម្រេចចិត្តខ្លួនឯងទាំងអស់ ហើយនឹង​មិន​ស្តាយ​ក្រោយ​ចំពោះអ្វីដែលខ្លួនបានជ្រើសរើស​នោះ​ឡើយ»។

ក្នុង​ជីវិតមនុស្សយើង​គ្មាន​ផ្លូវ​ដែលអាច​ជៀស​វាង​ការ​សម្រេច​ចិត្ត​ឡើយ។ ដូចគ្នានឹង IU ដែរ នាងបាននិយាយថាជាធម្មតានាងមិនមានច្បាប់ច្រើនទេនៅពេលធ្វើការសម្រេចចិត្ត ប៉ុន្តែ​នាង​ជ្រើសរើស​ប្រើ​វិចារណញាណ​របស់​នាង​ផ្ទាល់ ធ្វើ​ឱ្យ​នាង​អាច​សម្រេច​ចិត្ត​ដោយ​មិន​មាន​ការ​សោកស្ដាយ​។

លើសពីនេះ IU បាននិយាយទៀតថា “យោងតាមបទពិសោធន៍ ទោះបីជាពេលខ្លះខ្ញុំធ្វើការសម្រេចចិត្តខុសក៏ដោយ ប៉ុន្តែខ្ញុំមិនដែលស្ដាយក្រោយចំពោះការសម្រេចចិត្តដែលខ្ញុំបានជ្រើសហើយនោះទេ។ វាដូចជាពេលដើរដល់ផ្លូវបំបែក ទោះ​បីផ្លូវមួយអាចនឹង​មាន​រឿង​ល្អៗ​កំពុង​រង់ចាំ ប៉ុន្តែខ្ញុំនៅតែជឿថាផ្លូវមួយទៀតដែលខ្ញុំជ្រើសរើស ក៏មានរឿងល្អៗរង់ចាំខ្ញុំដែរ”។

គំនិត​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការងារ​ផ្ទាល់​ខ្លួន​របស់ IU ដោយខណៈដែលស្នាដៃខ្លះរបស់នាងអាចមិនទទួលបានជោគជ័យផ្នែកប្រជាប្រិយភាពក៏ដោយ ប៉ុន្តែក៏ត្រូវបានសរសើរចំពោះផ្នែកសមត្ថភាព និងត្រូវបានចាត់ទុកថាជាបទពិសោធន៍សម្រាប់ឆ្ពោះទៅមុខនាពេលអនាគត។

២. សម្រាកដើម្បីព្យាបាលនិងឆ្លុះបញ្ចាំងខ្លួន​ឯង

បន្ទាប់ពីទទួលបានភាពជោគជ័យទូទាំងពិភពលោកជាមួយរឿងភាគ ‘Hotel Del Luna’ កាលពីឆ្នាំ២០១៩ ធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលរឿងភាគថ្មីរបស់ IU ប៉ុន្តែគ្រប់គ្នាក៏ត្រូវចាំស្កក ដោយនាងមិនបានបង្ហាញមុខក្នុងរឿងណាមួយឡើយក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

IU និយាយថា ដើម្បីឆ្ពោះទៅមុខ អ្នក​ត្រូវ​មាន​ពេល​សម្រាក​ព្យាបាល​ខ្លួន​ឯង រួមទាំងដើម្បីឆ្លុះបញ្ចាំងខ្លួន​ឯងឡើង​វិញផងដែរ។ ការសម្រាកសម្រាប់ IU មានន័យថាមិនធ្វើអ្វីទាំងអស់។ “ការសម្រាករបស់ខ្ញុំគឺឈប់ធ្វើអ្វីៗទាំងអស់។ ទោះបីជាខ្ញុំខំញ៉ាំតែរបស់ល្អៗ តែ​បើ​មិនបាន​សម្រាក​ដើម្បីមើលថែខ្លួនឯង និងពិចារណាខ្លួន​ឯងឡើង​វិញទេ ខ្ញុំ​ប្រាកដជាមិន​អាច​ឈាន​ទៅ​មុខ​ឱ្យបាន​ល្អ​ជាង​មុនឡើយ”។ IU បកស្រាយ។

បន្ទាប់ពីចំណាយពេលជាមួយខ្លួនឯង និងដល់ពេលវេលាដែលសក្ដិសម ស្នាដៃរឿងភាគថ្មីមានចំណងជើងថា ‘When Life Gives You Tangerines’ ដែលនឹងចាក់ផ្សាយនៅឆ្នាំ ២០២៥ នៅលើ Netflix បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនាទាំងគុណភាពនៃតួសម្តែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ហើយបានក្លាយជារឿងភាគមួយដែលអ្នកទស្សនាជុំវិញពិភពលោកកំពុងរង់ចាំទស្សនាច្រើនបំផុត។

IU ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​សិល្បៈ​ម្នាក់​ដែល​មាន​ស្នាដៃ​ល្អ តែងតែបង្កើតភាពរំភើបសម្រាប់អ្នកទស្សនា ហើយក៏ជានិមិត្តរូបនៃមនុស្សដែលមិនជាប់គាំងនៅក្នុងអតីតកាលផងដែរ។ នាងតែងរិះរក និងសាកល្បងអ្វីថ្មីៗ ដោយសារតែមិនចង់ឱ្យស្នាដៃរបស់នាងអាចទស្សន៍ទាយបានដោយងាយនោះទេ ទោះបីជាវាជាគម្រោងធំប៉ុណ្ណាក៏ដោយ។

ការឆ្ពោះទៅមុខគឺជាផ្នែកមួយនៃការរីកលូតលាស់។ រឿងរ៉ាវផ្សេងៗ ដែល​កើត​ឡើង​ក្នុង​អតីតកាល ត្រូវ​តែដោះលែងវាទៅតាមពេលវេលា។ នោះ​គឺ​ដោយ​សារ​តែ “អតីតកាលនឹងមានអត្ថន័យច្រើនជាងមុន នៅពេលដែលយើងក្រឡេកមើលវាយូរៗម្ដង”។ IU និយាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *