Kim SaeRon ផ្លាស់ប្ដូរអាជីពពីតារាសម្ដែងមកធ្វើជា អ្នកគ្រប់គ្រងហាងកាហ្វេវិញ

ក្រោយបាត់មុខពីសិល្បៈ និងការសម្ដែងរឿង ឥឡូវតារាសម្ដែងស្រីវ័យក្មេង Kim SaeRon ត្រូវបានរាយការណ៍ថា នាងមិនវិលត្រឡប់មកសម្ដែងវិញទេ ដោយនឹងធ្វើការជាអ្នកគ្រប់គ្រងនៅហាងកាហ្វេវិញ។

នៅព្រឹកថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៤ ប្រភពព័ត៌មាន TV Daily បានឲ្យដឹងថា តារាស្រី Kim SaeRon ទទួលបានការងារថ្មីជាអ្នកគ្រប់គ្រងនៅហាងកាហ្វេមួយកន្លែងនៅឯ តំបន់   Seongsu-dong ទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ នាងបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង និងផ្តោតលើការងារនៅឯហាងកាហ្វេជំនួសឲ្យការសម្ដែង។

មែនទែនទៅ ប្រភពផ្ទៃក្នុងបានឲ្យដឹងថា នាងធ្លាប់ព្យាយាមជ្រៀតចូលមកក្នុងពិភពសិល្បៈវិញដែរ តារារយៈការបង្ហោះរូបផ្សេងៗ និងការបង្ហាញមុខក្នុងវីដេអូចម្រៀង។ ស្របពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់នាងក៏មិនល្អខ្លាំងប៉ុន្មាន ដោយសារគ្មានការងារសម្ដែងធ្វើ នាងគ្មានប្រាក់ចំណូលចាប់តាំងពីដើមឆ្នាំ។ នាងថែមទាំងទៅលក់ផ្កា និងបង្រៀនសម្ដែងដើម្បីទទួលបានប្រាក់ចំណូលផងដែរ។

គួរបញ្ជាក់ថា Kim SaeRon ធ្លាប់ជាតារាស្រីវ័យក្មេងរបស់ប្រទេសកូរ៉េខាងត្បូងដែលមានភាពលេចធ្លោខ្លាំង ជារឿយៗ នាងតែងទទួលបានការសរសើរពីប្រជាជនកូរ៉េ ទាំងទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាត។ ជាអកុសល នាងក៏ត្រូវបានក្លាយជាតារាស្រីដែលត្រូវបានគេរិះគន់មិនឈប់ឈរ ក្រោយបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍នៅពាក់កណ្ដាលឆ្នាំ ២០២២ និងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់សម្បត្ដិសាធារណៈ ព្រមទាំងឯកជន។ ការងារទាំងប៉ុន្មានដែលរូបនាងមានក្នុងដៃ ក៏ត្រូវបានគេផ្ដាច់កុងត្រា លែងទទួលយក។ មិនតែប៉ុណ្ណោះ រូបនាងត្រូវគេចាប់បានទៅលេងល្បែងស៊ីសង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍មិនបានប៉ុន្មាន។ អ្វីដែលធ្វើឲ្យនាងកាន់តែត្រូវគេរិះគន់ខ្លាំងនោះ គឺការបង្ហោះរូបភាពស្និទ្ធស្នាលជាមួយតារាប្រុស Kim SooHyun ដើម្បីទទួលបានចំណាប់អារម្មណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់