រសជាតិថ្មី! ប្ដូរពីចេញសៀវភៅ អ្នកនិពន្ធដ៏ល្បីមួយរូប យកសាច់រឿងដ៏ព្រឺព្រួចមួយ មកនិទានជាស៊េរីវីដេអូ Podcast

អាចទុកថាជារបកគំហើញថ្មីមួយទៀតក្នុងវិស័យតែងនិពន្ធសៀវភៅប្រលោមលោក ដោយអ្នកនិពន្ធ ម៉ីសន សុធារី បានយកគំនិតបង្កើតថ្មីមួយ ដោយប្ដូរពីការសរសេរជាសៀវភៅ ឬថតភាពយន្ត មកជាការផលិតស៊េរីវីដេអូ Podcast​ និទានសាច់រឿងដ៏ព្រឺព្រួចមួយ។ “The 00:07” ជាឈ្មោះចំណងជើងសាច់រឿងដែលទាក់ទងនឹងការផ្ទុះឡើងវត្តមានខ្មោចឆៅ ដ៏កាចសាហាវក្នុងមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ នឹងត្រូវយកនិយាយជាវីដេអូអមជាមួយរូបភាព AI ដ៏ជក់ចិត្ត។

មេរោគខ្មោចឆៅដ៏សាហាវដែលរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈបន្ទប់ពិសោធន៍ High Tech ចូលទៅកាន់អគារទាំងអស់នៃមន្ទីរពេទ្យអមតៈមិនដល់ពេល១៥នាទី។ ឈុតបើកឆាកដ៏ញាក់សាច់នេះ ជាកំណត់ត្រាថ្មី នៃការច្នៃប្រឌិតរបស់ អ្នកនិពន្ធ ម៉ីសនសុធារី នៅក្នុងសេរ៊ីវីដេអូ Podcast ដំបូង ក្រោមចំណងជើងថា ម៉ោង 00:07 AM ដែលត្រៀមនឹងចេញផ្សាយ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។

លោកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធខ្មែរដ៏ល្បីមួយរូប សម្រាប់ការងារកន្លងមកក្នុងពិភពសិល្បៈទំនើបកម្មខ្មែរ រួមមានភាពយន្តភាគរឿង ស្រទន់មន្តស្នេហ៍ ល្ខោនវិទ្យុ រឿងកំណាត់ផ្លូវចុងក្រោយ ប្រលោមលោកស៊ើបអង្កេត សំណុំឯកសារZ22  និទានភ័យរន្ធត់ពេជ្រ បណ្ឌិត និងសៀវភៅទស្សនៈវិជ្ជា«ពេលវេលា»។ ពេលនេះអ្នកស្រីពង្រីកបរិយាកាសច្នៃប្រឌិតទៅក្នុងផ្នែកPodcasts។

ផលិតករ ឥន្ទ្រីយ៍ខ្មៅ ដែលជាដៃគូសហការក្នុងការរចនាគំនូរប្រភេទAI ដាក់ជាល្បាយបន្ថែមនៅក្នុង Podcast រឿង “00:07 AM” បានសន្យាថា នេះជាការនិទាន Raw-Story ដែលនឹងធ្វើឱ្យស្លុងអ្នកស្តាប់ជាមួយនឹងសាច់រឿងដ៏ជក់ចិត្ត។

សាច់រឿង 00:07 ដែលជាការផ្ទុះឡើងនៃវត្តមានខ្មោចឆៅនៅកណ្តាលក្រុងភ្នំពេញឆ្នាំ ២០២៨ ជាស៊េរី Podcasts ដំបូងបង្អស់មែនតែអ្នកនិពន្ធ ម៉ីសន សុធារី មានក្តីស្រមៃនូវគម្រោងរឿងប្រភេទនេះជាយូរណាស់មកហើយ។

លោកស្រី ម៉ីសន សុធារី បានលើកឡើងថា «ប្រសិននិយាយអំពីកុនមានគុណភាពមួយយើងនឹងពិបាកសន្យាអំពីពេលវេលាបន្តិច ដូច្នេះខ្ញុំនឹងមិត្តភក្តិ បានស្វះស្វែងរកដៃគូសំខាន់ៗ រួមមាន លោក ប៉ែន ប៊ុនថាល់ ម្ចាស់ស្ទូឌីយ៉ូ Iphoto Cambodia ដែលមានការយលដឹងខ្ពស់លើប្រភេទមាតិកាឌីជីថល និងមានផលិតករវ័យក្មេងលោក ឥន្ទ្រីយ៍ខ្មៅនៅជាមួយការងារនេះ!»។

អ្នកស្រីបញ្ជាក់ឱ្យដឹងថា នៅគ្រប់វគ្គនៃនិទាន “00:07 AM” ដែលមានចំនួនសរុប ១៥EP គ្រប់យ៉ាងនឹងបកស្រាយដោយដកចេញបណ្តើរៗនូវអាថ៌កំបាំងពីក្រោយការសាយភាយមេរោគដែលមួយភាគទៅមួយភាគអាច ធ្វើឱ្យអ្នកគាំទ្រ តាមដានវក់វីលើឈុតឆាកប្រយុទ្ធដើម្បីរស់រានមានជីវិតនៅក្នុងជញ្ជាំងមន្ទីរពេទ្យអមតៈ។

លោកស្រី ម៉ីសន សុធារី បានគូសបង្ហាញថា ៖ «Podcasts នេះ មិនត្រឹមតែបំបែករឿងថ្មីសម្រាប់ឱ្យខ្ញុំអាចសាកសមត្ថភាពក្នុងការនិយាយភ្លាមនូវសាច់រឿងមួយចប់ត្រឹមពេលមួយថ្ងៃមិនកាត់ត មិនមានអត្ថបទស្គ្រីប ថែមទាំងអាចប្រើសម្រាប់អ្នកនិពន្ធខ្មែរដទៃ យុវអ្នកនិពន្ធក្មេងៗ  ដែលមានគំនិតច្រើន មិនពូកែសរសេរតែអាចនិទាន ពេលនេះពួកគេមើលឃើញរបៀបថ្មីៗដែលលំហឌីជីថលអាចផ្តល់នូវលទ្ធភាពគ្មានព្រំដែនដល់ពួកគេក្នុងការបញ្ចេញសមត្ថភាព!» ៕

ចូលទៅកាន់YouTube ថ្មីរបស់អ្នកនិពន្ធ ហើយត្រៀមសម្រាប់ថ្ងៃទី០១ ខែវិច្ឆិកានេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *