មហោស្រពចតុមុខត្រៀមចាក់បញ្ចាំងភាពយន្តខ្លី ៥៧ រឿង ជូនទស្សនាឥតគិតថ្លៃឆាប់ៗនេះ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​ជំនាន់​ទី ​១៣​ បាន​វិល​ត្រឡប់​មក​សាជា​ថ្មី​ម្ដង​ទៀតហើយ ​ព្រម​ជាមួយ​រឿង​ខ្លី​ទាំង​រឿង​ខ្មែរ​ និងរឿង​បរទេស​ ​៥៧ ​ចំណង​ជើង ​ត្រៀម​ក្នុង​ការ​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​កុន​មួយ​ចំនួន​ជូន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​។​

ត្រឡប់​មក​លើក​នេះ​ មហោស្រព​បាន​ពាំនាំ​​ភាពយន្ត​ខ្លី​រហូត​ដល់​ទៅ ​៥៧ ​ចំណង​ជើង​ទាំង​ភាពយន្ត​ខ្មែរ​ និង​បរទេស​ដែល​ត្រៀម​ចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៨​ ខែ​តុលា ​ឆ្នាំ​២០២៤​ នៅតាមទីតាំងមួយចំនួន​ដូច​ជា ​លេជេន​ Cinema អូឡាំព្យា ម៉ល, Major Cineplex សូរិយា , Fable Cinema , Cine Hub , Workspace 2 / The Factory ភ្នំពេញ។ នា​លើក​នេះ​ដែរ​ ទស្សនិកជន​ក៏​អាច​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​រឿង​ដែល​ខ្លួន​ពេញ​ចិត្ត​បន្ទាប់​ពី​ទស្សនា​រួច ​ដើម្បី​ជ្រើស​បាន​រឿង​ខ្លី​ល្អ​បំផុត​ក្នុង​ចំណោម​រឿង​ខ្លី​ទាំង ​៥៧​ ចំណង​ជើង​ នៅ​តាម​រោង​ភាពយន្ត​ដៃ​គូរ​ដែល​បាន​រៀបរាប់​ខាង​លើ​។

​គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ថ្ងៃ​បើក​កម្មវិធី​ «​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​ជំនាន់​ទី​១៣» ដែល​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី ​២៥ ​ខែ​តុលា ​ឆ្នាំ​ ២០២៤​ ក៏​នឹង​មាន​ការ​បង្ហាញ​ទស្សនីយភាព​ការ​សម្ដែង​ពិសេស​​របស់ ​«​សាលា​សិល្បៈ​សម្ដែង​»​ និង​មាន​ការ​បង្ហាញ​ឈុត​ពិសេស​ពី​ភាពយន្ត​ខ្នាត​វែង​ បែប​រន្ធត់​រឿង ​«​អ្នក​ស្នង​អគារ​»​​ ចាប់​ពី​ម៉ោង​ ៥៖៣០​នាទី ​រហូត​ដល់​ម៉ោង​ ៨៖៣០​ នាទី​យប់​នៅរោងភាពយន្ត​ Legend Cinema – Olympia Mall Hall 2 ផង​ដែរ​។

ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ ​ដើម្បី​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ភាពយន្ត​​នៅ​កម្ពុជា​ និង​គាំទ្រ​សមិទ្ធផល​របស់​ផលិតករ​កម្ពុជា​ក៏​ដូច​ជា​ក្រុម​អ្នក​ស្រលាញ់​វិជ្ជាជីវៈ​ផលិត​ខ្សែ​ភាពយន្ត​ខ្លី។​ មិន​តែ​ប៉ុណ្ណោះ​ ចូល​រួម​បោះ​ឆ្នោត​រឿង​ខ្លី​ដែល​អ្នក​ពេញ​ចិត្ត​ដើម្បី​ឱ្យ​ម្ចាស់​ស្នាដៃ​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​ជយលាភី​ Audience Award for Local/International Short film៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *